* ទទួលទានសាច់មាន់និងស៊ុតអាចជួយបង្កើនការចងចាំ
អ្នកវិទ្យាសាស្ត្របានរកឃើញថា
ការទទួលទានសាច់មាន់និងស៊ុតប្រហែលជាអាចជួយបន្ថយភាពចាស់របស់ខួរ
ក្បាលមនុស្សបាន។
ស៊ុតត្រូវគេពិនិត្យឃើញថាសម្បូរទៅដោយសារធាតុម្យ៉ាងឈ្មោះ
Cholineដែលជាអាហារចិញ្ចឹមរាងកាយមួយប្រភេទស្ថិតនៅក្នុងគ្រួសារ
វីតាមីន B ។
នេះអាចជាលើកទី១ដែលគេបានឮអំពីផលប្រយោជន៍
របស់ស៊ុតក៏ដូចជាសាច់មាន់
ប៉ុន្តែរបបអាហារទាំងឡាយណាដែលសម្បូរទៅដោយសារធាតុ
Cholineប្រហែលជាអាចជួយការពារខួរក្បាលរបស់មនុស្សមិនឱ្យចាស់ទៅ
តាមអាយុ ។
សារធាតុCholineដែលជាអាហារចិញ្ចឹមរាងកាយមួយប្រភេទស្ថិតនៅក្នុង គ្រួសារវីតាមីន Bនេះត្រូវបានគេរកឃើញនៅក្នុងអាហារមួយចំនួនដូចជា សាច់មាន់ ស៊ុត ត្រីទឹកប្រៃនិងពពួកបន្លែមានដូចជាសណ្តែកអង្គុយជាដើម ។
សារធាតុCholineដែលជាអាហារចិញ្ចឹមរាងកាយមួយប្រភេទស្ថិតនៅក្នុង គ្រួសារវីតាមីន Bនេះត្រូវបានគេរកឃើញនៅក្នុងអាហារមួយចំនួនដូចជា សាច់មាន់ ស៊ុត ត្រីទឹកប្រៃនិងពពួកបន្លែមានដូចជាសណ្តែកអង្គុយជាដើម ។
ក្រុមអ្នកស្រាវជ្រាវរបស់សាកលវិទ្យាល័យBoston
Universityរបស់សហរដ្ឋអាមេរិកបានពិសោធន៍ឃើញថា
អ្នកដែលទទួលអាហារសម្បូរដោយ
Cholineច្រើនមានលទ្ធផលល្អប្រសើរនៅក្នុងការពិសោធន៍ការចងចាំនិង
មានភាគរយតិចបំផុតក្នុងការប្រឈមនឹងជំងឺវិកលចរិត ។
អ្នកស្រាវជ្រាវជាន់ខ្ពស់ លោកស្រីវេជ្ជបណ្ឌិត Rhauda
Auបាននិយាយថា៖«ខ្ញុំគិតថា ការរកឃើញលើកនេះគឺមានន័យថា
ទទួលទានរបបអាហារដែលមានផលប្រយោជន៍ដល់រាងកាយក្នុងពាក់កណ្តាលអា
យុគឺពិតជាសំខាន់បំផុត»។
តាមអ្នកជំនាញបានលើកឡើងថា
ដើម្បីធ្វើឱ្យការចងចាំបានល្អប្រសើរ
បុរសជាទូទៅត្រូវការសារធាតុ Choline ប្រមាណជា
៥៥០មិល្លីក្រាមក្នុងមួយថ្ងៃ ខណៈស្ត្រីត្រូវការប្រមាណជា
៤២៥មិល្លីក្រាម ។ អ្នកស្រីវេជ្ជបណ្ឌិត Auបានបញ្ជាក់ថា
ការស្រាវបន្ថែមទៀតនឹងធ្វើនៅពេលក្រោយ ៕