រាជធានីភ្នំពេញ ៖
តំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ លោកឯក ឆេងហួត
ព្រះរាជអាជ្ញាធរង កាលពីព្រឹកថ្ងៃទី១០ តុលា
បានសម្រេចធ្វើការចោទប្រកាន់ពីចាងហ្វាងផលិតកម្មក្លាស៊ិចពី
បទចេញមូលប្បទានបត្រ(សែក) អត់សាច់ប្រាក់ចំនួន២ម៉ឺនដុល្លារ
ដែលការចោទប្រកាន់ជាផ្លូវការនេះបានចាប់បញ្ជូនទៅខាងចៅក្រម
សើបសួរ
ដើម្បីសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្នរង់ចាំបើក
សវនាការតាមផ្លូវច្បាប់ ។
ប្រភពព័ត៌មានឱ្យដឹងថា ទោះបីលោកហួរ សុផល
ចេញមូលប្បទានបត្រអត់សាច់ប្រាក់ហើយក៏ដោយ
ក៏ដើមបណ្តឹងបានទុកពេលវេលាច្រើនខែទៀតដើម្បីឱ្យលោកហួរ សុផល
ចាងហ្វាងផលិតកម្មក្លាស៊ិចរកប្រាក់សង តែចុងក្រោយដោយលោកហួរ
សុផល នៅតែគេចវេសពីបំណុលនេះ ទើបលោកម៉ៃ សុគន្ធ
ដាក់ពាក្យបណ្តឹងទៅនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ
ឱ្យចាប់ខ្លួនចាងហ្វាងផលិតកម្មរូបនោះប្រគល់ជូនស្ថាប័នតុលាការ
ដើម្បីចាត់ការតាមផ្លូវច្បាប់ ។ ទីបំផុតលោកហួរ សុផល
ត្រូវបានឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន
ពីបទចេញមូលប្បទានបត្រអត់សាច់ប្រាក់២ម៉ឹនដុល្លារ ។
ផលិតកម្មក្លាស៊ិចជាក្រុមហ៊ុនផលិតខ្សែភាពយន្តនិងចម្រៀងដែលមាន
ក្រុមតារាល្បីៗជាច្រើននាក់ផងដែរ
តែរយៈពេលចុងក្រោយកាលពីជាង១ឆ្នាំ
ចុងក្រោយនេះផលិតកម្មនេះត្រូវបានបិទទ្វារ
ហើយក្រុមតារារបស់ក្រុមហ៊ុននេះក៏បានចាកចេញទៅចូលរួមជាមួយ
ផលិតកម្មដទៃវិញ ។
គេមិនដឹងឱ្យស៊ីជម្រៅជុំវិញការបិទទ្វារផលិត
កម្មនោះទេ ។
ពិតជាគួរឱ្យសោកស្តាយដែលអ្នកលើកស្ទួយវិស័យសិល្បៈមិនបានទទួល
ផលចំណេញពីរបរនេះ
ទីបំផុតជំពាក់ប្រាក់គេវ័ណ្ឌ.កនាពេលនេះរហូតក្លាយជាអ្នកទោស
ដោយសារប្រើសែកស្អុយ ៕
អត្ថបទនេះដកស្រង់ពី៖ កាសែតកោះសន្តិភាព
No comments:
Post a Comment