ខេត្ដកណ្ដាល ៖ យុវជនម្នាក់បានក្លាយជាអ្នកទោសស្នេហា
ដោយសារតែស្គាល់ក្មេងស្រីវ័យ១៣ឆ្នាំ ជាសិស្ស
តាមហ្វេសប៊ុកឈានដល់មានសេចក្ដីស្នេហាលឿនដូចផ្លេកបន្ទោរ
ណាត់ជួបគ្នានែបនិត្យស៊ីជំរៅបានបីដងត្រូវម្ដាយនួនល្អងប្ដឹងនគរ
បាលក្រុងតាខ្មៅឱ្យចាប់ខ្លួន
Showing posts with label ព័ត៍មាន. Show all posts
Showing posts with label ព័ត៍មាន. Show all posts
Sunday, November 30, 2014
Wednesday, March 19, 2014
Honda CB500F ទើបនឹងចេញថ្មីស៊េរី2014ដ៏ទំនើបតម្លៃលក់5499ដុល្លារ
អ្វីដែលជាការកែប្រែថ្មីរបស់ CB500F
គឺជាការពង្រីកនូវជម្រើសនៃការបើកបរប្រកបដោយក្តីរំភើប
ជាមួយនឹងម៉ូតូស្ព័រដែលមានចំណុះម៉ាស៊ីន៤៧១សេសេដ៏ទំនើប ។
រូបរាងនៃភិនភាគដ៏ស្រស់សង្ហារបស់វាមិនត្រឹមតែបង្ហាញពីឥរិយាបថនៃលក្ខណៈ ដែលមានគុណប្រយោជន៍ប៉ុណ្ណោះទេ
និងអាចប្រើប្រាស់បានច្រើនយ៉ាងទៀតផង ។
Monday, March 3, 2014
តារាចម្រៀងអូប៉េរ៉ាម្នាក់បាត់បង់អាជីពព្រោះតែផោម
ព្រោះតែផោមធ្វើឱ្យតារាចម្រៀងអូប៉េរ៉ាម្នាក់បាត់បង់អាជីព ។
វាដូចជារឿងកំប្លែង តែមិនមែនជារឿងកំប្លែងទេ
គឺជារឿងពិតកើតឡើងទៅលើតារាចម្រៀងអូប៉េរ៉ាអាមេរិក
ម្នាក់។
ដោយសារនាងផោមញឹកញាប់ត្រូវក្រុមហ៊ុនបញ្ឈប់ពីការងារ ។
អេហ្ស៊ីបរកឃើញម៉ាំមីអាយុប្រហែល3.600ឆ្នាំមុនគ្រិស្តសករាជ
សារព័ត៌មានបរទេសផ្សាយថា
ក្រុមអ្នកបុរាណវិទ្យាជនជាតិអេស្ប៉ាញ រកឃើញម៉ាំមីអេហ្ស៊ីប
អាយុ៣.៦០០ឆ្នាំ នៅក្នុងមឈូសឈើតុបតែងលម្អ
ដោយក្បូរក្បាច់ពីរោមសត្វដ៏កម្រក្នុងទីក្រុងឡាក់ស៊័រ
ប្រទេសអេហ្ស៊ីប ។ លោកម៉ូហាម៉េដ អ៊ីប្រូហ៊ីម
រដ្ឋមន្ត្រីក្រសួងវត្ថុបុរាណ អេហ្ស៊ីប ឱ្យដឹងកាលពីពេល
ថ្មីៗនេះថា មឈូសឈើនោះមានប្រវែង២ម៉ែត្រ ទទឹង៥០សង្ទីម៉ែត្រ
ស្ថិតក្នុងស្ថានភាពល្អ និងមានពណ៌ឆើតឆាយ
រួមទាំងមានរូបគំនូររំលេចពីរោមសត្វដ៏កម្រ ។
Monday, January 27, 2014
ទីបំផុតរថយន្ត Angkor EV ម៉ូដែលថ្មី ០១៤ ចេញដូចការអះអាង
លោក ញាន ផល្លឹក ស្ថាបនិករថយន្តអង្គរ
របស់ខ្មែរធ្លាប់បានសន្យាថា នៅដើមឆ្នាំ ២០១៤ នេះ
លោកនឹងបញ្ចេញរថយន្តអង្គរម៉ូដែលថ្មីមួយទៀត
ដែលមានការរចនារូបរាងថ្មី ប្លែក
រួមទាំងការបំពាក់បច្ចេកវិទ្យាកាន់តែទំនើប
សម្រាប់ពលរដ្ឋកម្ពុជាទស្សនា។
Sunday, January 26, 2014
ប្តីច្របាច់កសម្លាប់ប្រពន្ធរួចចង.កធ្វើអត្តឃាត ជីវិតអូនជារបស់បងតែម្នាក់គត់ក្នុងជាតិនេះ
រាជធានីភ្នំពេញ ៖ «ស្រឡាញ់ណាស់
មិនបានដូចបំណង»
ចំណងជើងមួយឃ្លាខាងលើនេះត្រឹមត្រូវទាំងសងខាង ។
ខាងបុរសជាប្តីស្រឡាញ់ភរិយាណាស់
បុ៉ន្តែការស្រឡាញ់នោះមិនបានរស់នៅជាមួយគ្នាដល់ចាស់ជរាទេ
ស្ថិតក្នុងយុវវ័យកំពុងពុះកញ្ជ្រោល
ទីបំផុតភរិយាជាទីស្រឡាញ់បែរជាបែកចិត្តទៅមានសហាយ។
Sunday, January 12, 2014
Thursday, January 9, 2014
សង្ឃមួយអង្គស្រឡាញ់ស្រីក្នុងវត្តសន្យាសឹកដណ្តឹងនាង តែមិនឃើញដូចសន្យា នាងឡាំប៉ា លោកសង្ឃដាក់មេប្រូច
ខេត្តកំពង់ឆ្នាំង ៖
សង្ឃ១អង្គបាននិមន្តរត់ចេញពីវត្ត
បន្ទាប់ពីខ្ទាស់ទ្វារបន្ទប់ទឹកបង្ខាំងស្រីស្នេហ៍វ័យក្មេង
ក្រោយពេលមានទំនាស់គ្នាពីរឿងស្នេហ៍ខុសតម្រា កាលពីវេលាម៉ោង២
និង៣០នាទីរសៀល ថ្ងៃទី៧ មករា ២០១៤
នៅបន្ទប់ទឹកក្នុងកុដិមួយស្ថិតក្នុងវត្តទេពធីតារាម
ហៅវត្តយាយទេព ភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង
តែរឿងរ៉ាវខាងលើនេះទើបបែកធ្លាយនៅព្រឹកថ្ងៃទី៩ មករា នេះ
បន្ទាប់ពីនារីជាស្រីស្នេហ៍បានដាក់ពាក្យបណ្តឹងនៅនគរបាលក្រុង
កំពង់ឆ្នាំង ហើយត្រូវបានមន្ត្រីនគរបាលទៅកាត់សោកុដិ
និងសោបន្ទប់ទឹកដើម្បីពិនិត្យ។Monday, December 23, 2013
លោកកាឡាស្នីកូវ អ្នកបង្កើតកាំភ្លើង AK-47 ដែលលក់ដាច់ជាងគេបំផុតលើពិភពលោកទទួលមរណភាពហើយ
លោកមីខាអុីល កាឡាស្នីកូវ
អ្នកផលិតកាំភ្លើងវាយលុកសូវៀតធុន AK-47
ដែលលក់ដាច់ជាច្រើនលានដើមលើពិភពលោកនោះ
បានទទួលមរណភាពហើយកាលពីថ្ងៃទី២៣ ធ្នូ ក្នុងជន្មាយុ៩៤ឆ្នាំ ។
ក្នុងសេចក្តីប្រកាសមួយក្រុមហ៊ុនផលិតកាំភ្លើងកាឡាស្នីកូវ
គូសបញ្ជាក់ថា បិតាអ្នកផលិតអាវុធរុស្ស៊ីលោកមីខាអុីល
កាឡាស្នីកូវ ទទួលមរណភាពហើយដោយហៅមរណភាពរបស់លោកថា
ជាការបាត់បង់ពុំអាចមានអ្វីមកប៉ះប៉ូវបានឡើយ ។
Wednesday, December 18, 2013
Samsung តាំងបង្ហាញទូរទស្សន៍ UHD TV S9 ទំហំ 85អ៊ីញ ដ៏ធំបំផុតមកកាន់កម្ពុជា
រាជធានីភ្នំពេញ៖ ក្រុមហ៊ុន Samsung
ដែលជាក្រុមហ៊ុនអេឡិចត្រូនិកឈានមុខគេមួយនៅលើពិភពលោក
បាននាំមកនូវបទពិសោធន៍ ទូរទស្សន៍ចុងក្រោយបំផុត
តាមរយៈការចេញនូវទូរទស្សន៍ប្រភេទ Ultra High-Definition (UHD)
TV S9 ដ៏ធំបំផុតក្នុងពិភពលោក ដោយបានដាក់តាំងបង្ហាញនៅហាង K4
បាក់ទូក កាលពីថ្ងៃទី 14 ធ្នូ កន្លងមក។
ផ្ទេរមុខតំណែងប្រធានសាខាពន្ធដារខេត្តស្វាយរៀង
ខេត្តស្វាយរៀង ៖ កាលពីវេលាព្រឹកថ្ងទី១៨ ធ្នូ
២០១៣ នៅសាលាខេត្ត
មានរៀបចំពិធីប្រកាសផ្ទេរមុខតំណែងប្រធានសាខាពន្ធដារខេត្ត
និងប្រធានការិយាល័យពន្ធដារក្រុងបាវិត ។
ពិធីនេះធ្វើឡើង ក្រោមអធិបតីភាព លោក ជៀង អំ
អភិបាលខេត្ត ដោយមានការចូលរួមពីលោក វ៉ាន់ ពុទ្ធិពល
អគ្គនាយករងនៃអគ្គសនាយកដ្ឋានពន្ធដារ
មន្ត្រីពន្ធដារខេត្ត-ក្រុងស្រុក
និងមន្ត្រីពាក់ព័ន្ធជុំវិញខេត្តជាច្រើនរូបទៀត ។
Sunday, December 8, 2013
អាហារប្រពៃណីជប៉ុនត្រូវយូណេស្កូចុះបញ្ជីជាបេតិកភណ្ឌពិភពលោក
សារព័ត៌មានបរទេសផ្សាយថា
អង្គការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ
និងវប្បធម៌អន្តរជាតិ (UNESCO) បានប្រកាសនៅកិច្ចប្រជុំ
ក្នុងប្រទេសអាស៊ែរបៃហ្សង់ កាលពីថ្ងៃទី៤ ធ្នូ ២០១៣ ថា
វ៉ាសូគូ (Washoku)
ប្រពៃណីនៃការចម្អិនអាហារដ៏ចំណាស់របស់ជប៉ុន
ដោយប្រើវត្ថុធាតុដើម
ស្របតាមរដូវកាលឱ្យមានរសជាតិឆ្ងាញ់
ត្រូវបានចុះបញ្ជីជា
«បេតិកភណ្ឌកម្មសិទ្ធិបញ្ញាវប្បធម៌ពិភពលោក» ។
រណ្ដៅឧស្ម័នដ៏ធំ ឬ«ទ្វារឆ្ពោះទៅឋាននរក»មានភ្លើងឆេះជាប្រចាំ
សារព័ត៌មានបរទេសផ្សាយថា
រណ្ដៅឧស្ម័នមួយនៅក្នុងប្រទេសតួកមេ៉នីស្ថាន
ឬហៅថា«ទ្វារឆ្ពោះទៅឋាននរក»
មានភ្លើងឆេះឥតឈប់ជារៀងរាល់ថ្ងៃរយៈពេលជាង៤០ឆ្នាំមក
ហើយក្រោយពីកកើតឡើងដោយការជីករកប្រភពឧស្ម័ន ។
Wednesday, December 4, 2013
បុរសម្នាក់ចិត្តល្អឃោសនាឱ្យអោបឥតគិតថ្លៃ
បុរសជនជាតិអារ៉ាប៊ីសាអូឌីតម្នាក់
ត្រូវអាជ្ញាធរចាប់ខ្លួនក្រោយពីឃោសនាឱ្យមនុស្សចូលអោបរូបគេ
ដោយឥតគិតថ្លៃ
ដើម្បីបង្កើតជានិមិត្តរូបទ្រទ្រង់លើសិទ្ធិសេរីភាពរបស់ពលរដ្ឋនៅ
ទីសាធារណៈ ។ លោកអាប់ឌុលរ៉ាម៉ាន់ អាល់ខេយ៉ាល់ អាយុ២១ឆ្នាំ
ត្រូវប៉ូលិសចាប់ខ្លួនពីបទប្រកាសឱ្យមនុស្សចូលអោបរូបគេដោយ
ដាក់ស្លាកបដាថា «អោបឥតគិតថ្លៃ»
នៅតាមផ្លូវក្នុងទីក្រុងរីយ៉ាដ កាលពីពេល ថ្មីៗកន្លងទៅ ។
Saturday, November 30, 2013
ស្គាល់គ្នាយូរហើយទើបជួបនាងនៅផ្សារទំនើបថ្មី បបួលទៅផ្ទះដឹកចូលផ្ទះសំណាក់ចាប់រំលោភ
ក្រុងប៉ោយប៉ែត ៖
បុរសម្នាក់ធ្លាប់ស្គាល់គ្នាជាមួយនារីម្នាក់ជាយូរមកហើយ
ក៏បានជួបគ្នានៅផ្សារទំនើបថ្មី
រួចបបួលនាងធានាដឹកតាមម៉ូតូទៅផ្ទះ
ពេលធ្វើដំណើរមកដល់ពាក់កណ្តាលផ្លូវ ក៏បត់ចូលផ្ទះសំណាក់ស៊ីដនី
ហើយចាប់រំលោភនាងរហូតបានសម្រេច។ បន្ទាប់មក
នារីរងគ្រោះបានដាក់ពាក្យប្តឹងឲ្យសមត្ថកិច្ចឃាត់ខ្លួន
បុរសជាជនសង្ស័យរូបនោះ នៅព្រឹកថ្ងៃទី២៩ វិច្ឆិកា ២០១៣
ដើម្បីចាត់ការតាមនីតិវិធី។
បាតុករប្រឆាំងរដ្ឋាភិបាលថៃសម្រុកចូលទីបញ្ជាការទ័ពជើងគោក
ពួកបាតុករដែលទាមទាររំលាយរដ្ឋាភិបាលថៃ
កាលពីថ្ងៃទី២៩ វិច្ឆិកា
បានលើកគ្នាសម្រុកចូលក្នុងទីស្នាក់ការកងទ័ពជើងគោក
ដោយស្នើដល់ពួកយោធាឱ្យចូលរួមដៃក្នុងចលនារបស់ពួកគេ
។អ្នកនាំពាក្យម្នាក់របស់កងទ័ពគូសបញ្ជាក់ថា
ពួកបាតុករបានច្រានទ្វារនាវេលាម៉ោង១២និង១០នាទីម៉ោងក្នុងស្រុក
ហើយពេលនេះស្ថិតនៅក្នុងទីបញ្ជាការដ្ឋានកងទ័ពជើងគោកស្ថិតនៅ
កណ្តាលក្រុងបាងកក ។ អ្នកនាំពាក្យបញ្ជាក់ថា
ប្រមុខកងទ័ពជើងគោកមិននៅក្នុងទីបញ្ជាការដ្ឋានឡើយនាពេលនោះ ។
Monday, November 18, 2013
ផ្កាយព្រះគ្រោះនឹងបុកផែនដីរយៈពេល19ឆ្នាំខាងមុខ
ក្រុមតារាសាស្ត្រអ៊ុយក្រែនបានប្រទះឃើញផ្កាយព្រះគ្រោះខ្នាត
ធំមានទំហំជាង៤០០ម៉ែត្រ
ហើយថាវានឹងបុកផែនដីនៅក្នុងឆ្នាំ២០៣២
មានកម្លាំងទង្គិចខ្លាំងស្មើនឹងកម្លាំងផ្ទុះគ្រាប់ TNT
ប្រហែល២.៥០០លានតោន ។
ក្រុមអ្នកជំនាញផ្នែកតារាសាស្ត្រនៅ ភាគខាងត្បូងប្រទេសអ៊ុយក្រែនឱ្យដឹងថា ពួកគេបានប្រទះឃើញផ្កាយព្រះគ្រោះខ្នាតធំឈ្មោះ «2013 TV 135» កាលពីពេល ថ្មីៗកន្លងមក ដោយប៉ាន់ប្រមាណថាមានទំហំ៤១០ម៉ែត្រ ។
តាមការត្រួត ពិនិត្យរបស់ក្រុមតារាសាស្ត្រដឹកនាំដោយលោកឌីមួ ឃ័រយ៉ាស្កូ បញ្ជាក់ថាផ្កាយព្រះគ្រោះនោះ រំកិលនៅឆ្ងាយពីរង្វង់គោចរផែនដីមិនដល់១,៧លានគីឡូម៉ែត្រទេ ហើយតាមការប៉ាន់ប្រមាណវានឹងបុកផែនដីនៅថ្ងៃទី២៦ សីហា ២០៣២ ។
ក្រុមអ្នកជំនាញផ្នែកតារាសាស្ត្រនៅ ភាគខាងត្បូងប្រទេសអ៊ុយក្រែនឱ្យដឹងថា ពួកគេបានប្រទះឃើញផ្កាយព្រះគ្រោះខ្នាតធំឈ្មោះ «2013 TV 135» កាលពីពេល ថ្មីៗកន្លងមក ដោយប៉ាន់ប្រមាណថាមានទំហំ៤១០ម៉ែត្រ ។
តាមការត្រួត ពិនិត្យរបស់ក្រុមតារាសាស្ត្រដឹកនាំដោយលោកឌីមួ ឃ័រយ៉ាស្កូ បញ្ជាក់ថាផ្កាយព្រះគ្រោះនោះ រំកិលនៅឆ្ងាយពីរង្វង់គោចរផែនដីមិនដល់១,៧លានគីឡូម៉ែត្រទេ ហើយតាមការប៉ាន់ប្រមាណវានឹងបុកផែនដីនៅថ្ងៃទី២៦ សីហា ២០៣២ ។
ស្រ្ដីវ័យក្មេងចាញ់បោកប្ដីហេងស៊យបានកូន2នាក់បោះបង់នាងចោល ស្មារលាមនុស្សមិនស្គាល់សាវតារ
ខេត្ដប៉ៃលិន ៖ ស្រ្ដីវ័យក្មេងម្នាក់
ត្រូវប្ដីហេងស៊យបោះបង់ចោលបន្ទាប់ពីឆ្អែតឆ្អន់
និងបានទៅរស់នៅជាមួយប្រពន្ធដើមវិញ
ខណៈដែលនាងសម្រាលកូនទី២បានរយៈពេល១ខែ
ដោយទុកឱ្យនាងនិងកូនទាំង២នាក់រស់នៅយ៉ាងលំបាកវេទនា
កណ្ដោចកណ្ដែង ស៊ីអត់ស៊ីឃ្លាន រកព្រឹកខ្វះល្ងាច
រកល្ងាចខ្វះព្រឹក ។
សព្វថ្ងៃនេះបានអ្នកភូមិចិត្ដបុណ្យឱ្យផ្ទះនាងស្នាក់នៅ
បណ្ដោះអាសន្ន ប៉ុន្ដែល្គឹកណាម្ចាស់គេត្រូវការវិញ
នឹងឱ្យនាងនិងកូនទាំង២នាក់ចេញទៅរស់នៅកន្លែងផ្សេង ។
អ្នកវិភាគ និងសង្គមស៊ីវិលរិះគន់គម្រោងបង្កើតខណ្ឌថ្មីចំនួន៥បន្ថែមនៅរាជធានីភ្នំពេញ
អ្នកវិភាគសង្គម
និងមន្ត្រីសង្គមស៊ីវិល យល់ថា
គម្រោងបង្កើតខណ្ឌចំនួន៥បន្ថែមទៀត
លើខណ្ឌដែលមានស្រាប់ចំនួន៩ នៅរាជធានីភ្នំពេញនោះ
ធ្វើឲ្យការចំណាយថវិកាជាតិកើនឡើង
មិនសមាមាត្រនឹងទំហំការងារ។
Wednesday, November 13, 2013
ថៃ សន្យាដកកងទ័ពចេញពីតំបន់ដី៤.៦គីឡូម៉ែត្រក្រឡា ជិតប្រាសាទព្រះវិហារ
មេបញ្ជាការយោធាថៃ នៅថ្ងៃអង្គារនេះ
សន្យាថាខ្លួននឹងដកកងកម្លាំងប្រដាប់អាវុធចេញពីតំបន់ដីទំហំ៤.៦
គីឡូម៉ែត្រក្រឡា និងព្រមព្រៀងគ្នារក្សាសន្ដិភាព
សណ្ដាប់ធ្នាប់នៅតំបន់មួយចំនួនទៀត ក្បែរប្រាសាទព្រះវិហារ
ដោយមិនបង្កឲ្យមានការផ្ទុះសង្គ្រាមដាក់គ្នានោះឡើយ។
ក្នុងជំនួបរយៈពេលជាង១០នាទី
ដែលធ្វើឡើង


