ក្រុម អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ University of Maine សហរដ្ឋអាមេរិកបានអះអាងថា ការទទួលទានផ្លែបឺរីទៀងទាត់រយៈពេល៨សប្តាហ៍អាចធ្វើឱ្យល្អប្រ សើរឬទប់ស្កាត់បាននូវ
លក្ខខណ្ឌវេជ្ជសាស្ត្រ Metabolic Syndrome ។ Metabolic Syndrome គឺសំដៅទៅលើបុគ្គលដែលធាត់ខ្លាំងហើយមានជំងឺលើសឈាមនិងជំងឺទឹក នោមផ្អែម ។ បុគ្គលកើតមានលក្ខខណ្ឌ Metabolic Syndrome អាចជួបហានិភ័យខ្ពស់ពីជំងឺបេះដូង ជំងឺដាច់សរសៃឈាមក្នុងខួរក្បាលនិងបញ្ហាសុខភាពផ្សេងទៀតដែល ប៉ះពាល់ដល់សរសៃឈាម ។ ជាទូទៅ ជំងឺបេះដូង ជំងឺដាច់សរសៃឈាមក្នុងខួរក្បាលនិងការធាត់លើសទម្ងន់សុទ្ធតែអាច ធ្វើឱ្យខូចដល់សរសៃឈាម ។ ប៉ុន្តែប្រសិនជាបុគ្គលម្នាក់កើតមានជំងឺទាំង៣នេះក្នុងពេលតែ មួយ អត្រាគ្រោះថ្នាក់ពិតជាធ្ងន់ធ្ងរ ។
Dorothy Klimis-Zacas សាស្ត្រាចារ្យអាហារបំប៉ននៅសាកលវិទ្យាល័យ University of Maineបានថ្លែងថា៖«Metabolic Syndromeគឺជាក្រុមនៃបណ្តាកត្តាប្រឈមដែលក្នុងនោះមាន ការធាត់លើសទម្ងន់ ការលើសឈាម ការរលាក ខ្លាញ់កូឡេស្តេរ៉ូលឡើងខ្ពស់ អតុល្យភាពគ្លុយកូស(ជាតិស្ករក្នុងឈាមឡើងខ្ពស់ដែលអាចបណ្តាលឱ្យ កើតជំងឺទឹកនោមផ្អែម) និងរ៉េស៊ីស្តង់អ័រម៉ូនអាំងស៊ុយលីនជាដើម »។
ផ្លែបឺរីផ្ទុកយ៉ាងក្រាស់ក្រៃនូវសមាសធាតុ Polyphenols ។ Polyphenols ជាសមាសធាតុប្រឆាំងអុកស៊ីដកម្មដែលមាននាទីការពារបណ្តាកោសិកា បេះដូងនិងជួយបញ្ចុះសម្ពាធឈាម ។ ដូច្នេះ ទទួលទានបឺរីនឹងជួយកាត់បន្ថយការបំផ្លាញផ្នែកខាងក្នុងរបស់សរសៃ ឈាមក៏ដូចជាជួយប្រឆាំងនឹងអតុល្យភាពគ្លុយកូស ៕
ប្រភព ៖ កាសែតកោះសន្តិភាព
No comments:
Post a Comment