សូមស្វាគមន៍ចំពោះ ឯកឧត្តម លោកជំទាវ អស់លោក-​លោកស្រី និងប្រិយ៍មិត្ត​អ្នក​អានទាំងអស់ ដែលបានចំណាយពេលវេលាដ៍មានតម្លៃរបស់ខ្លួន អានសាររបស់ខ្ញុំបាទ​....សូមអរគុណ! Welcome to Lok Chumteav, H.E, Ladies and Gentlemen who is visiting on my web-blogspot today. Thank you...!

Tuesday, October 8, 2013

ភាព​អស្ចារ្យ​នៃ​ស្ពែ​ម​របស់​មនុស្ស​ប្រុស​

ភាព​អស្ចារ្យ​នៃ​ស្ពែ​ម​របស់​មនុស្ស​ប្រុស​


"​សុភាពបុរស​" ទាំងឡាយ​តើ​អ្នក​ប្រាកដជា​បាន​យល់ដឹង​អស់​អំពី​យុទ្ធជន "​ពាន់​លានៗ​"​របស់ខ្លួន​ហើយ​ឬ​នៅ​? ។ សុភាពនារី​ទាំងឡាយ​ក៏​ដូចគ្នា​ដែរ តើ​អ្នកមាន​ដឹង​អស់​ទេពី "​វត្ថុ​ធាតុ​គួបផ្សំ​" ដើម្បី​បង្កើតកូន​របស់​អ្នក​?
ខាងក្រោម​ជា​ចំណេះដឹង​ខ្លះៗ​សម្រាប់​យល់ដឹង​កម្សាន្ត​អារម្មណ៍ ៖ 
១.​ចលនា​ក្នុង​ល្បឿន​គួរ​ឲ្យ​ស្ងើចសរសើរ​​
​ស្ពែ​ម​របស់​មនុស្ស​ចលនា​ក្នុង​ល្បឿន​គួរ ​ឲ្យ​ភ្ញាក់ផ្អើល គឺ​បាន​ដល់​ទៅ 4mm/​នាទី​ឯណោះ ។ អ្នក​គប្បី​ទទួលស្គាល់​វា​ជាមួយ​ទស្សនៈ​ថា វា​មាន​ប្រវែង​តែ 55micro met (៥៥​ភាគ​លាន​ម៉ែត្រ​) ហេតុនេះ​ចម្ងាយ 1mm គឺ​ពិតជា​រយៈ​ចម្ងាយ​ដ៏​សែនឆ្ងាយ​ណាស់​មែន​ទេ​? ។ ដើម្បី "​ដាក់​" បាន "​ពង​" កីឡាអត្តពលកម្ម​ម៉ា​រ៉ា​តុង​នេះ ត្រូវ​ឆ្លងកាត់​ចម្ងាយ​ផ្លូវ​ដល់​ទៅ 177mm ណា៎​! ។ បើតាម​ទ្រឹស្តីបទ​នោះ គេ​ត្រូវ​ចំណាយពេល​អស់ ៤៥​នាទី ។ ជាក់ស្តែង​វិញ​អាស្រ័យ​ហេតុផល​ផ្សេងៗ ថេរៈវេលា​នេះ មាន​ចន្លោះ​កាន់តែ​ឆ្ងាយ​ឡើង​គឺ​.... ៣​ថ្ងៃ​ឯណោះ ។​
២.​ស្ពែ​ម​២៥%​ប៉ុណ្ណោះ ដែលមាន​សមត្ថភាព "​សាង​បុព្វហេតុ​" បាន​​
​ចំពោះ​ដៃគូ​រួមភេទ​១​គូ​ដែល​ពុំមាន​បញ្ហា ​អ្វី​ក្នុងការ​រួមភេទ នឹង​ពុំបាន​ការពារ​ពន្យារកំណើត​ទេនោះ រួមជាមួយ​ការ​ឈានដល់​កំពូល​រប​ស់​នារី​ក្តី ក៏​លទ្ធភាព​បង្កើតបាន​គភ៌​មាន​ប្រមាណ ១/៤​ប៉ុណ្ណោះ ។ ប្រសិនបើ​អ្នក​ស្លៀក​ខោស្លីប​រឹប​រយៈពេល​មួយ​វែង នោះ​សមត្ថភាព​នេះ​នៅ​ធ្លាក់ចុះ​ទៀត ។​
៣.​ស្ពែ​ម ក៏ដូចជា​បុរសៗ​គ្មាន​វិញ្ញាណ​សម្រាប់​កំណត់​ទិសដៅ​​
ក្នុងចំណោម​ហេតុផល​សំខាន់ៗ​ដែល​ស្ពែ​ម​ ចំណាយ​ពេលវេលា​ច្រើន​ដើម្បី​ភ្ជាប់​ពង គឺ​អាស្រ័យ​ដោយ​វា​ពុំមាន​វិញ្ញាណ​សម្រាប់​កំណត់​ទិស ។ រីឯ​ពង​វិញ​ក៏​បញ្ចេញ​នូវ​សារ​ធាតុគីមី ដើរតួនាទី​ប្រៀប​ទៅនឹង "​អ្នក​នាំ​ផ្លូវ​ទេសចរណ៍​" សម្រាប់​ស្ពែ​ម ។ ប៉ុន្តែ​ដោយ "​អតិថិជន​" ច្រើន​កុះករ​ពេក ដែល​វង្វេងផ្លូវ ហេតុនេះ អ្នក​នាំ​ផ្លូវ​ពុំ​ប្រតិបត្តិ​ការទទួលបាន​ផល​វិជ្ជមាន​ទេ ។​
ជាក់ស្តែង​មាន​ស្ពែ​ម​ប្រមាណ ១/៥​ប៉ុណ្ណោះ ដែល​ហែល​ចំ​ទិសដៅ ក្រៅពីនោះ​គឺ​វង្វេងផ្លូវ "​ងាប់​អស់​" ។
៤.​បុរសៗ​ខ្លាំង​បំផុត​នៅពេលណា​?​
ប្រសិនបើ​នារី​គូសបញ្ជាក់​ពី​ការ​បម្រុង​ សម្រាប់​បង្កើត​បុត្រ ពេល​ចាប់ផ្តើម​មាន​រដូវ​(​វ័យ​១៣​ឆ្នាំ​) ហើយ​លូតលាស់​បន្តិច​ម្តងៗ រួច​ចាប់​ធ្លាក់ចុះ​សន្សឹមៗ​មក​បញ្ចប់​ត្រឹម​ពេល​អស់​រដូវ (​ប្រមាណ​៥០​ឆ្នាំ​) នោះ​បុរសៗ​តែងមាន​មោទនភាព​ពី​សមត្ថភាព​រួម​ភេទ​គ្មាន​កំណត់​វ័យ ។ ប៉ុន្តែ​សុភាពបុរស​ទាំងឡាយ​អាច​នឹង​ខ្វាយខ្វល់​ចិត្ត​បើ​ដឹងថា ពី​អាយុ​២៥​ឆ្នាំ​ឡើងទៅ បរិមាណ​នឹង​គុណភាព​របស់​ស្ពែ​ម​ចាប់ផ្តើម​ថយចុះ ។ ប្រការនេះ​មានន័យថា ទោះបី​គ្មាន​គំនូស​បញ្ជាក់​ច្បាស់លាស់​ដូច​នារីៗ តែ​សមត្ថភាព​បង្កើតកូន​របស់​បុរសៗ​ចាប់​ធ្លាក់ចុះ​លឿន​ជាង​នារី ។​
៥.​ភូមិសាស្ត្រ​កំណត់​លើ​បរិមាណ​ស្ពែ​ម​
ការសិក្សា​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ គឺ​បរិមាណ​ស្ពែ​ម​របស់​បុរសៗ​នៅ​ក្រុង​ធំ​២​របស់​អាមេរិក បង្ហាញថា បុរស​នៅ​ញូវយ៉ក​មាន​បរិមាណ​ស្ពែ​ម​ច្រើនជាង​បុរសៗ​នៅ Los Angeles ដល់​ទៅ ៥០% ឯណោះ ។ គេ​ពុំទាន់​រកឃើញ​មូលហេតុ​ច្បាស់លាស់​ទេ ។
៦.​ពុំដែល​ស្ទះ​ចរាចរ​ទេ​​
ស្ពែ​ម​មាន "​ឈាមជ័រ​" ជា "​អ្នកក្លាហាន​" គឺ​បន្ទាប់ពី​វា​ត្រូវបាន​បាញ់​ចេញ​នោះ​វា​ឆ្ពោះ​ធ្វើដំណើរ តាម​ទិសដៅ​មិន​ងាករេ​ឡើយ​គឺ ៖ ទៅមុខ​! ។​
៧.​បណ្តោយ​របស់​ស្ពែ​ម​
​អ្នកដឹង​ទេ​ថា បណ្តោយ​របស់​ស្ពែ​ម​ពុំ​ទាក់ទង (​ឬ​ពេលខ្លះ​បញ្ច្រាស់​វិញ​ផង​) ជាមួយ​ទំហំ​រាងកាយ​ទេ ។ ប​ញ្តោ​យ​នៃ​ស្ពែ​មរ​បស់​កូន​រុយ​គឺ​ស្មើនឹង​បណ្តោយ​ស្ពែ​ម​របស់​រុយ​បា ។ មនុស្ស​ក៏​ជា​ប្រភេទ​ដែលមាន​ស្ពែ​ម​តូច​បំផុត​ជា​មធ្យម​ប្រមាណ ៤០-៦០micromet ប៉ុណ្ណោះ ក្នុងពេលដែល​កណ្តុ​រវិ​ញ​វា​មាន​បណ្តោយ​ដល់​ទៅ​១៧០ micromet ឯណោះ ។​
៨.​កុមារភាព​របស់​ស្ពែ​ម​​
សរីរាង្គ​របស់​បុរស​ម្នាក់​តាំងពី​ពេល​ ចាប់ផ្តើម​ផលិត​ស្ពែ​ម បង្កបង្កើត​ពលទាហាន​របស់ខ្លួន​ជា​បន្តបន្ទាប់ និង​អស់​មួយជីវិត ។ ស្ពែ​ម​នីមួយៗ​ចំណាយពេល​ប្រមាណ​២,៥​ខែ ដើម្បី​លូតលាស់​ក្នុង​ពងស្វាស ។ ចំណែក​កន្លែង​សមយុទ្ធ​របស់​វា​គឺ​ស្ថិត​ដុំ​មួយ​ដែល​អ្នក​ស្ទាប​ឃើញ​លើ​ ពងស្វាស ។​
៩.​ធ្វើ​ម្តេច​ទើប​មាន​លំហ​គ្រប់គ្រាន់​សម្រាប់ "​ពលទាហាន​"​
ពិតជា​គួរ​ឲ្យ​ឆ្ងល់ ព្រោះថា វា​បង្កបង្កើត​ជាប់​គ្នា​រដឹក តើ​មាន​លំហ​ឯណា ដើម្បី​ស្តុក​ទុក​? ពិតណាស់​! បើ​វា​ច្រើន​ហួស​នឹងត្រូវ​ទម្លាយ​បន្ទាយ​មក​ក្រៅ ។​
១០.​បរិភោគ​ឲ្យ​បាន​ច្រើន
សមត្ថភាព​ផ្លូវភេទ​មាន​ឥទ្ធិពល​ធំធេង​ដល់​ គុណភាព​ជីវិត ។ ដើម្បី​ឲ្យ​ស្ពែ​ម​មាន​សុខភាព​ល្អ គប្បី​បរិភោគ​បន្លែ​ឲ្យ​បាន​ច្រើន និង​មាន​របៀប​រស់នៅ​មួយ​សមស្រប ៕​

អត្ថបទនេះដកស្រង់ចេញពី៖ ខ្មែរស្ថាបនា

No comments:

Post a Comment