តារាម៉ូដែលកូនកាត់បីសាសន៍នាង Jessica Tess
Cambensy ដែលគេស្គាល់ថា Jessica C
បានចូលរួមសម្តែងជាតួឯកក្នុងខ្សែភាពយន្តជាលើកដំបូង ។
នៅក្នុងឈុតឆាកខ្លះនាងសម្តែងដោយមិនមានការតុបតែងខ្លួនទេ
ដោយត្រូវធ្វើសកម្មភាពវាយជាមួយពួកខ្មោច ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍ទៀតនោះ គឺ
មានឈុតចាប់រំលោភរូបនាងដែលនាងត្រូវប្រឈមនឹងបញ្ហាផ្លូវចិត្ត
ជាមួយគូស្នេហ៍ ។
តារាសម្តែងកូនកាត់បីសាសន៍រូបនេះបាននិយាយ
ពីការសម្តែងក្នុងឈុតឆាកចាប់រំលោភថា
«ក្នុងរឿងនេះគឺមានមនុស្សចិត្តអាក្រក់ម្នាក់ចាប់រំលោភខ្ញុំ
តែខ្ញុំព្យាយាមការពារខ្លួន» ។
អ្នកកាសែតសួរនាងថា
«តើនាងបានប្រាប់ដល់មិត្តប្រុសរបស់នាងហើយឬនៅ
ចំពោះការថតភាពយន្តមានឈុតចាប់រំលោភបែបនេះ?» ។ នាង Jessica Tess
Cambensy ឆ្លើយថា «ខ្ញុំគ្រាន់តែបានប្រាប់គាត់ថា
ខ្ញុំនឹងដើរតួជាអ្នកបង្ក្រាបពួកខ្មោច
តែខ្ញុំមិនបានប្រាប់គាត់ឱ្យបានលម្អិតជាងនេះទៀតទេ» ។
អ្នកកាសែតដដែលនោះបានសួរនាងបន្តទៀតថា
តើនាងមានអារម្មណ៍បែបណាក្នុងការថតរឿងចាប់រំលោភដែលអាចធ្វើឱ្យ
មិត្តប្រុសរបស់នាងអាក់អន់ចិត្តនោះ?
តារាសម្តែងដែលចូលចិត្តភាពសិចសីុរូបនេះបាន
និយាយដោយញញឹមថា៖ «ខ្ញុំគិតថា គាត់នឹងអធ្យាស្រ័យដល់ខ្ញុំ ។
ទោះជាយា៉ងណាក៏ដោយគាត់នៅតែជាមិត្តប្រុសរបស់នាងខ្ញុំដដែល» ។
តា រាសម្តែងវ័យ២៥ឆ្នាំរូបនេះនិយាយថា ភាពសិចសីុរបស់នាង នឹងប្រែប្រួលពីសភាពធម្មតា នៅពេលនាងព្យាយាមដណ្តើមប្រជាប្រិយភាពពីតារាសម្តែងហូលីវូដ អេនចេលីណា ចូលី៕
តា រាសម្តែងវ័យ២៥ឆ្នាំរូបនេះនិយាយថា ភាពសិចសីុរបស់នាង នឹងប្រែប្រួលពីសភាពធម្មតា នៅពេលនាងព្យាយាមដណ្តើមប្រជាប្រិយភាពពីតារាសម្តែងហូលីវូដ អេនចេលីណា ចូលី៕
ប្រភពពី៖ កាសែតកោះសន្តិភាព
No comments:
Post a Comment