សូមស្វាគមន៍ចំពោះ ឯកឧត្តម លោកជំទាវ អស់លោក-​លោកស្រី និងប្រិយ៍មិត្ត​អ្នក​អានទាំងអស់ ដែលបានចំណាយពេលវេលាដ៍មានតម្លៃរបស់ខ្លួន អានសាររបស់ខ្ញុំបាទ​....សូមអរគុណ! Welcome to Lok Chumteav, H.E, Ladies and Gentlemen who is visiting on my web-blogspot today. Thank you...!

Saturday, October 26, 2013

វិធី​​ថែរក្សា​សុដន់​​ឱ្យ​លូត​​លាស់​ល្អ​សម្រាប់​យុវតី​​អាយុ​​ចន្លោះ​​ពី​​​16​ឆ្នាំ​ ទៅ​​​21​ឆ្នាំ​​​

​ក្នុង​អំឡុង​ពេល​ដុំ​ពក​សុដន់​​​របស់​​អ្នក​លូត​លាស់ ​​​ក្បាល​សុដន់​​រីក​ធំ​​ គឺ​ជា​មុខ​ងារ​​របស់​អ័រ​ម៉ូន​Estrogen ។​ ដុំពក​សុដន់​​​ចាប់​ផ្តើម​លូត​លាស់​​​វិវឌ្ឍ​ន៍​​ជា​រូប​រាង​​ឈាន​ដល់​​​ ទម្រង់​​ពេញ​លេញ​​ក្នុង​វ័យ​អាយុ​២១​ឆ្នាំ​​ ​អ្នក​គួរ​ចង​ចាំ​​ថា ក្នុង​​អំឡុង​ពេល​នេះ​​ស្ត្រី​​មិន​គួរ​សម្រក​ទម្ងន់​ទេ​​​ ព្រោះ​​វា​អាច​​​ពន្យា​រ​ពេល​​នៃ​ការ​លូត​លាស់​​ដុំ​ពក​នៃ​សុដន់​​ធ្វើ​ឱ្យ​ ​ខូច​ទ្រង់​ទ្រាយ​​​​​ និង​ទំហំ​​ ។

​ចូរ​កុំ​តម​អាហារ​​ ! អ្នក​គួរ​​ទទួល​ទាន​ប្រភព​នៃ​សារជាតិ​ចិញ្ចឹម​សំខាន់​ៗ​ទាំង​អស់​​​ដែល​​ជា​ អាហារ​​ផ្តល់​​សុខ​ភាព​ដូច​ជា​​​ ស៊ុត ​ទឹក​សណ្តែក ទឹក​ដោះ​​គោ​​ និង​ខ្លាញ់​ល្អ​​បាន​មក​ពី​​ត្រី​សមុទ្រ និង​ប្រេង​អូលីវ ព្រោះ​អាហារ​ទាំង​នេះ​​​មាន​កម្រិត​​ប្រូតេអុីន​ខ្ពស់ ហើយ​​សរីរាង្គ​​​របស់​អ្នក​ត្រូវ​​ការ​អាហារ​ទាំង​នេះ​​​ក្នុង​ការ​លូត​លាស់ ​ធំ​ធាត់​របស់​សុដន់ ។​
វិធីថែរក្សា​ដើម​ទ្រូង​របស់​អ្នក​​ ៖
​ ចូរ​អ្នក​ជ្រើស​រើស​អាវ​ក្នុង​ណា​ដែ​ល​ត្រូវ​ជាមួយ​នឹង​ទំហំ​​និង​​ទម្រង់​ សុដន់​​ ពី​ព្រោះ​ទំហំ​​ដើម​ទ្រូង​​នឹង​មាន​ការ​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង​​​នៅ​ ក្នុង​អំឡុង​ពេល​នេះ​​​ ដូច្នេះ​អ្នក​អាច​នឹង​ត្រូវ​ការ​ផ្លាស់​ប្តូរ​ទំហំ​​អាវ​ក្នុង​​​ច្រើន​ជាង​ ធម្មតា​​ ។ ​ពេល​លេង​កីឡា​​ អ្នក​គួរ​តែ​ពាក់​អាវ​ក្នុង​​​ដែល​មាន​ទំហំ​ត្រូវ​នឹង​ដើម​ទ្រូង​​ដើម្បី​​ ការ​ពារ​​​​​កុំ​ឱ្យ​សុដន់​យារ​ធ្លាក់ ៕


No comments:

Post a Comment