រាជធានីភ្នំពេញ ៖ តារាចម្រៀងមាឌមាំ
និងជានាយទាហានឆត្រយោង លោកទិត្យ វិច្ឆិកា
បានសរសេរពីអារម្មណ៍សោកសៅក្នុងបេះដូងរបស់ខ្លួនបង្ហោះនៅក្នុង
បណ្តាញសង្គមហ្វេសប៊ុក
បន្ទាប់ពីសង្សាររបស់ខ្លួនបែកចិត្តទៅរៀបការជាមួយបុរសថ្មី ។
ការសរសេររៀបរាប់ពីទុក្ខសោក
និងអាឡោះអាល័យគូស្នេហ៍របស់អតីតតារាចម្រៀងនៅក្នុងផលិតកម្មរ៉ុក
រូបនេះ
បន្ទាប់ពីលោកទើបតែមានឱកាសបានបង្ហាញមុខមាត់ជាថ្មីឡើងវិញតាម
ទូរទស្សន៍នានា ក្រោយពេលដែលលោកបានកសាងកំហុសនាពេលកន្លងមកនោះ ។
គេមិនដឹងថា អនុស្សាវរីយ៍
និងចំណងស្នេហ៍របស់តារាចម្រៀងរូបនេះបានសាងឡើងអស់រយៈពេល
ប៉ុន្មានឆ្នាំឡើយ ប៉ុន្តែតាមពាក្យពេចន៍ដែលលោកសរសេរនោះ
គឺឆ្លុះបញ្ចាំងឱ្យឃើញថា លោកទិត្យ វិច្ឆិកា និងសង្សារ
ស្រឡាញ់គ្នាជាយូរមកហើយ
និងធ្លាប់សាងអនុស្សាវរីយ៍ដ៏ផ្អែមល្ហែមជាបន្តបន្ទាប់ ។
នៅទីបំផុតស្នេហារបស់តារាចម្រៀងទិត្យ វិច្ឆិកា
បានឈានដល់ផ្លូវបំបែក ដោយមិនអាចបកក្រោយបាន
បន្ទាប់ពីភាគីខាងស្រីងាកទៅសាងអនាគតជាមួយបុរសផ្សេង ។
តារាចម្រៀងរូបនេះ
បានទម្លាយពីភាពបែកបាក់នេះសរសេរបង្ហោះនៅលើបណ្តាញសង្គមហ្វេស
ប៊ុក ។ លោករ៉ាយរ៉ាប់ពីទុក្ខសោក
និងស្នាមអនុស្សាវរីយ៍ទាំងឡាយដែលធ្លាប់បានសាងរួមគ្នា
ដែលវានៅតែដក់ជាប់ក្នុងប្រអប់បេះដូងលោកនៅឡើយ ។ លោកទិត្យ
វិច្ឆិកា បានសរសេរកាលពីពេល ថ្មីៗនេះថា
«បើគ្មានអនុស្សាវរីយ៍ល្អ ប្រហែលជាបងគ្មានការឈឺចាប់ទេ
ពេលនេះបងចុកក្នុងទ្រូងណាស់ ប៉ុន្តែបងត្រូវតែទ្រាំ
ទោះបីបងឆ្កួត ឬត្រូវស្លាប់ក៏ដោយ ។
ត្រូវសាងអនាគតឱ្យល្អណា៎អូន ។ បើថ្ងៃណានឹកបង ត្រូវចាំថា
បងបានស្លាប់ហើយ ។
ត្រូវថែគូអនាគតរបស់អូនឱ្យបានល្អណា៎
កុំឱ្យអភ័ព្វដូចបងទៀត ។ អូនជានារីដ៏ល្អរបស់បង
ស្នាមញញឹមរបស់បងនឹងមានម្តងទៀត ពេលដែលបងកាត់ចិត្តពីអូនបាន ។
បងស្រឡាញ់អូនណាស់ ។
សូមឱ្យគូថ្មីរបស់អូនថែរក្សាអូនឱ្យបានល្អរហូតដល់ចាស់រៀងខ្លួន
។ ចាត់ទុកថា
អនុស្សាវរីយ៍ដ៏ផ្អែមល្ហែមរបស់ពួកយើងទាំងពីរជាសុបិនទៅចុះ ។
ការនឹក គិត
ស្រឡាញ់របស់បងទៅលើអូនគឺទុកសម្រាប់ថ្ងៃដែលបងស្លាប់ទៅចុះ ។
ថ្ងៃនេះបងឈឺចាប់ តែថ្ងៃក្រោយបងសង្ឃឹមថា
អូននឹងមានសុភមង្គលល្អ ។
បើមាននិស្ស័យជាតិក្រោយបងសូមជួបអូនម្តងទៀត
តែកុំឱ្យដូចជាតិនេះទៀត ។
កុំភ្លេចណា៎
បងបានទុកចម្រៀងមួយបទសម្រាប់ជូនអូនជាអនុស្សាវរីយ៍
ហើយក៏ជាចំណងដៃ គឺបទ «ឃើញចន្ទនឹកអូន» ។
អូនជានារីម្នាក់ដែលបងស្រឡាញ់ស្មើនឹងកែវភ្នែករបស់បង ។
អរគុណដែលអូនស្រឡាញ់ និងអាណិតបងរហូតមក
នេះជាកម្មរបស់យើងទេអូន ។ ថែខ្លួនណាអូន ។
បងទុកអូននៅក្នុងបេះដូងបងជារៀងរហូត លាហើយ» ។
លោកទិត្យ វិច្ឆិកា
បានសរសេរន័យបទចម្រៀងនោះថា «ព្រះចន្ទគឺដួងជីវិតរបស់ខ្ញុំ
សូមជាតិក្រោយឱ្យខ្ញុំកើតមកមានពន្លឺដូចព្រះចន្ទ
ព្រោះកើតមកដូចជាថោកពេកហើយ ។ ជីវិត ការងារ និងសេចក្តីស្រឡាញ់
ហួសហើយជាតិនេះ កើតមកធ្វើអីបើទឹកភ្នែកស្រក់រាល់ថ្ងៃបែបនេះ ។
សូមអង្វរផងចុះ ម៉ោងនេះ ស្អែក ឬនៅពេល ឆាប់ៗនេះ
ក៏បានសូមលោកបំផ្លាញជីវិតខ្ញុំចោលចុះ ។ ពេលនេះខ្ញុំបាត់
អ្វីៗអស់ហើយ អ៊ីចឹងខ្ញុំសង្ឃឹមថា
កុំឱ្យខ្ញុំមានជីវិតបន្តទៅទៀតអី។
ជាតិក្រោយកើតជាសត្វឆ្កែក៏បានដែរ សូមតែកុំឱ្យមានទុក្ខទៀត ។
ជាតិនេះខ្ញុំរស់ទាំងឈឺចិត្តពេញក្នុងទ្រូង
ខ្ញុំមិនចង់សងសឹកជាមួយអ្នកដែលធ្វើអាក្រក់ដាក់ខ្ញុំនោះទេ
ព្រោះខ្លាចបាប ។
អ៊ីចឹងមានតែព្យាយាមបំផ្លាញជីវិតខ្លួនឯងចោលប៉ុណ្ណោះ ។
ត្រូវចាំពេលដែលខ្ញុំស្លាប់ ខ្ញុំបិទភ្នែកមិនជិតទេ
ហើយអ្នកនឹងមានវិប្បដិសារៈអស់មួយជីវិត» ។
ទំនងជាក្នុងគោលបំណងលើកទឹកចិត្តខ្លួនឯងកុំឱ្យស្លុតស្លុងទៅ
ក្នុងផ្លូវស្នេហា ដែលព្រាត់ប្រាស់នេះ
ក្នុងពេលដែលលោកកំពុងតែចាប់ផ្តើមដើរលើវិថីសិល្បៈជាថ្មីឡើងវិញ
ផងនោះ លោកទិត្យ វិច្ឆិកា សរសេរប្រយោគមួយឃ្លាចុងក្រោយថា
«ថ្ងៃខាងមុខ
ខ្ញុំនឹងព្យាយាមយកជ័យជម្នះពីអ្វីដែលខ្ញុំបាត់បង់ត្រឡប់មកវិញ
» ។ ការបែកបាក់ស្នេហ៍បណ្តាលមកពីមូលហេតុអ្វីនោះ
មិនត្រូវលោកទិត្យ វិច្ឆិកា បញ្ជាក់ឱ្យបានច្បាស់ឡើយ ៕
ប្រភពពី៖ កាសែតកោះសន្តិភាព
No comments:
Post a Comment