សូមស្វាគមន៍ចំពោះ ឯកឧត្តម លោកជំទាវ អស់លោក-​លោកស្រី និងប្រិយ៍មិត្ត​អ្នក​អានទាំងអស់ ដែលបានចំណាយពេលវេលាដ៍មានតម្លៃរបស់ខ្លួន អានសាររបស់ខ្ញុំបាទ​....សូមអរគុណ! Welcome to Lok Chumteav, H.E, Ladies and Gentlemen who is visiting on my web-blogspot today. Thank you...!

Saturday, November 30, 2013

បាតុករ​ប្រឆាំង​រដ្ឋា​ភិបាល​ថៃ​សម្រុក​ចូល​ទី​បញ្ជា​ការ​ទ័ព​ជើងគោក

ពួក​បាតុករ​ដែល​ទាម​ទារ​រំលាយ​រដ្ឋាភិបាល​ថៃ​ កាល​ពី​ថ្ងៃទី​២៩ វិច្ឆិកា​ បាន​លើក​គ្នា​សម្រុក​ចូល​ក្នុង​ទីស្នាក់​ការ​កង​ទ័ព​ជើងគោក​ ដោយ​ស្នើ​ដល់​ពួក​យោធា​ឱ្យ​ចូលរួម​ដៃ​ក្នុង​ចលនារបស់​ពួក​គេ ។​អ្នក​នាំពាក្យ​ម្នាក់​របស់​កង​ទ័ព​គូសបញ្ជាក់​ថា​ ពួកបាតុករ​បាន​ច្រាន​ទ្វារ​នា​វេលា​ម៉ោង​១២​និង​១០​នាទី​ម៉ោង​ក្នុង​ស្រុក​ ហើយ​ពេល​នេះ​ស្ថិត​នៅ​ក្នុង​ទីបញ្ជាការ​ដ្ឋាន​កង​ទ័ព​ជើង​គោក​ស្ថិត​នៅ​ កណ្តាល​ក្រុង​បាង​កក ។ អ្នក​នាំពាក្យ​បញ្ជាក់​ថា​ ប្រមុខ​កង​ទ័ព​ជើង​គោក​មិន​នៅ​ក្នុង​ទី​បញ្ជា​ការ​ដ្ឋាន​ឡើយ​នា​ពេល​នោះ​ ។​
យោងតាម​អ្នក​​កាសែត​បរទេស​ម្នាក់​ថា​ មនុស្ស​​ជាច្រើន​ពាន់​នាក់​បាន​លុក​ចូល​ក្នុង​ប្លុក​ទី​បញ្ជាការដ្ឋាន​កងទ័ព ​ជើង​គោក​ ក៏​ប៉ុន្តែ​ពុំ​ចូល​ក្នុង​អគារ​ទាំងឡាយ​ឡើយ ។​ លោក​អាមន​ អា​មន​រ៉ា​តាណា​ណុង​ មេ​ខ្លោង​បាតុកម្ម​ម្នាក់​និយាយ​ថា​ យើង​ចង់​បង្ហាញ​ប្រាប់​កង​ទ័ព​ថា​ ប្រជាជន​មាន​កម្លាំង​ខ្លាំង​ហើយ​ក្លាហាន ។​ យើង​ចង់​ដឹង​ថា​ តើ​កង​ទ័ព​ឈរ​នៅ​ខាង​ប្រជាជន​ ឬ​យ៉ាងណា ។​ យើង​ពុំ​ចង់​បាន​រដ្ឋប្រហារ​យោធា​មួយ​ឡើយ ។​
ការប្រមូល​ផ្តុំ​មនុស្ស​ធ្វើ​បាតុ​កម្ម​ប្រឆាំង​នាយក​ ​រដ្ឋ​មន្ត្រី​ថៃ លោក​ស្រី​យីង​ឡាក់​ ស៊ីណា​វ៉ាត្រា​ និងបង​​ប្រុស​លោក​ថាក់​ស៊ីន​ កើត​មាន​ចាប់​តាំងពី​១​ខែ​មក​ហើយ ។​ បាតុកម្ម​ទាំង​ឡាយ​មាន​ភាព​ពុះ​កញ្ជ្រោល​ខ្លាំង​នា​សប្តាហ៍​នោះ ហើយ​ពួក​បាតុករ​បដិសេធ​មិន​ព្រម​ចរចា​ជា​មួយ​លោក​ស្រី​យីងឡាក់​ ហើយ​លើក​គ្នា​នាថ្ងៃទី​២៩​ វិច្ឆិកា​ ចូល​កាន់​កាប់​អគារ​រដ្ឋ​ជាច្រើន​ក្នុង​នោះ​រួម​មាន​ ក្រសួង​ហិរញ្ញវត្ថុ​​ជាដើម​ ហើយ​លើក​គ្នា​ឡោម​ព័ទ្ធ​ក្រសួង​ជា​ច្រើន​ទៀត​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ ក្រោយ​នេះ​ ក្នុង​នោះ​មាន​ទីស្នាក់​ការ​ប៉ូលិស​ជាតិ​ដែរ ។​ នៅ​ទី​នោះ​ពួកគេបាន​នាំគ្នា​កាត់​ផ្តាច់​ភ្លើង​អគ្គិសនី​​ ។​
កាល​ពីថ្ងៃ​ទី​២៨​ វិច្ឆិកា​ អ្នក​នាំពាក្យ​រដ្ឋា​ភិបាល​ថៃ​គូសបញ្ជាក់​ថា​ រដ្ឋាភិបាល​សន្យា​ពី ការ​​អធ្យាស្រ័យ​ខ្លាំង​បំផុត​ក្នុង​ការ​គ្រប់​គ្រង​បាតុ​កម្ម​ដែល​កាន់​តែ​ រីក​រាល​ដាល​ ។​ លោក SEK WANNAMETHEE អ្នក​នាំ​ពាក្យ​របស់​​ក្រសួង​ការបរទេសថៃ​និយាយ​ថា​ គ្រប់​អាជ្ញាធរ​រដ្ឋាភិ​បាល​ទាំង​អស់​បាន​ទទួល​ការណែនាំ​ឱ្យ​មាន​ការ​ អធ្យាស្រ័យ​ខ្លាំង​បំផុត​ក្នុងការគ្រប់​គ្រង​សភាព​ការណ៍​តាម​បែប​សន្តិ​វិធី ។​ រដ្ឋាភិបាល​ត្រៀម​​ផ្តល់​រាល់​ការទ្រ​ទ្រង់​ចាំបាច់​ចំពោះ​បណ្តា​ក្រសួង​ មន្ទីរ​ដែល​ការងារត្រូវ​រាំង​ខ្ទប់​ដោយ​បាតុ​កម្ម​ ហើយ​អំពាវនាវ​ឱ្យ​បន្ត​បេសក​កម្ម​របស់​ខ្លួន​ឱ្យ​បាន​ល្អ ។​
ចំណែក​ឯ​មជ្ឈ​មណ្ឌល​ទទួល​បន្ទុក​ខាង​រដ្ឋ​បាល​សន្តិ​ ភាព​ និង​របៀប​រៀប​រយ​ (CAPO) ចំណុះ​ឱ្យ​កង​កម្លាំង​ប៉ូលិស​​ថៃ​គូបញ្ជាក់​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ ថា​ ខ្លួន​នឹង​បន្ត​ធ្វើ​សកម្ម​ភាព​ចាំ​បាច់​នានា​ដើម្បី​ថែរក្សា​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សន្តិ​ភាព​ និង​របៀប​រៀប​រយ​ ក៏​​បុ៉ន្តែ​ការប្រើ​ប្រាស់​កម្លាំង​នឹង​ត្រូវ​ចៀស​វាង​ ហើយ​ស្នើ​ឱ្យ​មាន​ការ​អត់​ធ្មត់​ខ្លាំង​បំផុត ។​ ពួក​អ្នក​ដែល​ប្រើ​កម្លាំង​លុក​ចូល​ហើយ​បំផ្លាញ​អគារ​រដ្ឋា​ភិបាល​ នឹង​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់ ។​ CAPO នឹង​បញ្ជូន​បណ្តា​តំណាង​ទៅ​ចរចា​ជា​មួយ​ពួក​បាតុករ​ដើម្បី​ឱ្យ​ពួក​គេ​ចាក​ ចេញ​ពី​អគារ​រដ្ឋាភិបាល​ទាំងឡាយ​ដែល​ពួកគេ​កាន់​កាប់ ។​
ក្នុង​សេចក្តី​ថ្លែង​ការណ៍​តាម​ទូរទស្សន៍​មួយ​ ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​ទទួលបាន​ការបោះឆ្នោត​សម្តែង​ការ​ជឿ​ទុក​ចិត្ត​ក្នុង ​សភា​លោក​ស្រី​នាយក​រដ្ឋ​មន្ត្រី​ថៃ​ អំពាវ​នាវ​ដល់​ពួក​បាតុករ​ឱ្យ​បញ្ចប់​សកម្ម​ភាព​ពួក​គេ​ ហើយ​បើក​ការ​ចរចា​ជា​មួយ​រដ្ឋាភិ​បាល​ដើម្បី​ស្វែងរក​ច្រក​ចេញ​មួយ​ចំពោះ​ វិបត្តិ​នយោ​បាយ​ដែល​លោក​ស្រី​យល់​ថា​ ធ្វើ​ឱ្យ​ប្រទេស​និង​សេដ្ឋ​កិច្ច​ជាតិ​ដើរ​ថយ​ក្រោយ ។​
យោង​តាម​អ្នក​​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ថៃ​ថា ប្រទេស​៥​ គឺ​អូស្ត្រាលី​ កាណាដា​ ចិន អង់​គ្លេស​ និង​សហរដ្ឋ​អាមេរិក​ ព្រម​ទាំង​សហ​ភាព​អឺរ៉ុប​ និង​អ.ស.ប​ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ជា​ផ្លូវ​ការ​ដើម្បី​សម្តែង​ពី​ការ​ព្រួយ​ បារម្ភ​របស់​ពួក​គេ​ចំពោះ​សភាព​ការណ៍​នយោ​បាយ​នៅថៃ ​ដោយ​​អំពាវ​នាវ​ឱ្យ​គ្រប់​គ្នា​មាន​ភាព​អត់​ធ្មត់​ក្នុង​ការ​ប្រើ​កម្លាំង ហើយ​ស្វែងរក​ដំណោះស្រាយ​នយោ​បាយ ។​ ប្រទេស​សរុប​ចំនួន​ជាង​៣០ បាន​ធ្វើ​ការព្រមាន​ចំពោះ​ជន​ជាតិ​ពួក​គេ​ដែល​ស្ថិត​នៅ​ប្រទេស​ថៃ​ ឱ្យ​ចៀស​វាង​កុំ​ទៅ​កាន់​កន្លែង​មាន​បាតុ​កម្ម ៕​









No comments:

Post a Comment