ក្រុងប៉ោយប៉ែត ៖
បុរសម្នាក់ធ្លាប់ស្គាល់គ្នាជាមួយនារីម្នាក់ជាយូរមកហើយ
ក៏បានជួបគ្នានៅផ្សារទំនើបថ្មី
រួចបបួលនាងធានាដឹកតាមម៉ូតូទៅផ្ទះ
ពេលធ្វើដំណើរមកដល់ពាក់កណ្តាលផ្លូវ ក៏បត់ចូលផ្ទះសំណាក់ស៊ីដនី
ហើយចាប់រំលោភនាងរហូតបានសម្រេច។ បន្ទាប់មក
នារីរងគ្រោះបានដាក់ពាក្យប្តឹងឲ្យសមត្ថកិច្ចឃាត់ខ្លួន
បុរសជាជនសង្ស័យរូបនោះ នៅព្រឹកថ្ងៃទី២៩ វិច្ឆិកា ២០១៣
ដើម្បីចាត់ការតាមនីតិវិធី។
បុរសសង្ស័យមានឈ្មោះ ម៉ក់ រតនា អាយុ ២៤ឆ្នាំ
រស់នៅភូមិចំការឬស្សី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង
បានឃាត់ខ្លួនតាមបណ្តឹងនារីរងគ្រោះឈ្មោះ ដ.ស.ឌ អាយុ ១៩ឆ្នាំ
រស់នៅភូមិជាមួយគ្នា។ តាមការបំភ្លឺពីនារីរងគ្រោះ
បានប្រាប់សមត្ថកិច្ចថា នៅល្ងាចថ្ងៃទី២៥ វិច្ឆិកា ២០១៣ រូបនាង
និងបុរសសង្ស័យ បានជួបគ្នាក្នុងផ្សារទំនើបថ្មីនៅភូមិកម្មករ
សង្កាត់ស្វាយប៉ោ លុះដល់ម៉ោង ៨ និង ៣០នាទីយប់ បុរសនោះ
បានបបួលនាងទៅផ្ទះដោយធានាដឹកតាមម៉ូតូ។
ដោយសាររូបនាង និងបុរសសង្ស័យ
ធ្លាប់ស្គាល់គ្នាកាលពីតូចៗ មកម្ល៉េះ
និងរស់នៅភូមិជាមួយគ្នាទៀតផង នាងក៏ព្រមទៅជាមួយ
លុះពេលជិះម៉ូតូធ្វើដំណើរមកដល់ពាក់កណ្តាលផ្លូវជនសង្ស័យបានបត់
ម៉ូតូចូលផ្ទះសំណាក់យីហោ ស៊ីដនី
ហើយបានចាប់រំលោភនាងរហូតបានសម្រេច។ បន្ទាប់មក
នារីរងគ្រោះបានទាមទារឲ្យបុរសរូបនោះ
ទទួលខុសត្រូវចំពោះការប្រព្រឹត្តមកលើនាង តែបុរសនោះ
មិនព្រមទើបនារីរងគ្រោះប្តឹងដល់សមត្ថកិច្ចឲ្យជួយរកយុត្តិធម៍។
ដោយឡែកបុរសសង្ស័យបានសារភាពថា
ខ្លួនពិតជាបានរួមមេត្រីជាមួយនារីរងគ្រោះមែន ប៉ុន្តែ
មិនមែនចាប់បង្ខំរំលោភទេ គឺមានការព្រមព្រៀងគ្នារវាងរូបគេ
និងនាង។
មន្រ្តីនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិត
ធ្ងន់ បានបញ្ជាក់ថា យោងតាមពាក្យបណ្តឹងរបស់នារីរងគ្រោះ
និងចម្លើយសារភាពរបស់បុរសសង្ស័យស៊ីសង្វាក់គ្នាទាំង ២នាក់
ពិតជាមានការត្រូវរ៉ូវគ្នា តែទោះជាយ៉ាងណា
បុរសសង្ស័យត្រូវកសាងសុំណុំរឿងពីបទរំលោភសេពសន្ថវៈបញ្ជូនទៅតុលា
ការ ដើម្បីចាត់ការតាមនីតិវិធី៕ប្រភពពី ៖ កាសែតកោះសន្តិភាព
No comments:
Post a Comment