សូមស្វាគមន៍ចំពោះ ឯកឧត្តម លោកជំទាវ អស់លោក-​លោកស្រី និងប្រិយ៍មិត្ត​អ្នក​អានទាំងអស់ ដែលបានចំណាយពេលវេលាដ៍មានតម្លៃរបស់ខ្លួន អានសាររបស់ខ្ញុំបាទ​....សូមអរគុណ! Welcome to Lok Chumteav, H.E, Ladies and Gentlemen who is visiting on my web-blogspot today. Thank you...!

Sunday, November 30, 2014

ស្គាល់គ្នា​តាម​ហ្វេ​ស​ប៊ុ​ក​ណាត់ជួប​គ្នា​នែប​និ​ត្យ​បាន​បី​ដង​ ម្ដាយ​នួនល្អងប្ដឹង​ចាប់​បង​ដាក់​គុក

ខេត្ដកណ្ដាល ៖ យុវជន​ម្នាក់បាន​ក្លាយជា​អ្នកទោស​ស្នេហា ដោ​យសារ​តែស្គាល់​ក្មេង​ស្រីវ័យ​១៣ឆ្នាំ ជា​សិស្ស តាម​ហ្វេ​ស​ប៊ុ​កឈាន​ដល់​មាន​សេចក្ដី​ស្នេហាលឿន​ដូចផ្លេកបន្ទោ​រ ណាត់ជួបគ្នា​នែប​និ​ត្យស៊ីជំរៅ​បាន​បី​ដងត្រូវ​​​​ម្ដាយនួនល្អងប្ដឹង​នគរ​ បាល​ក្រុង​តា​ខ្មៅ​ឱ្យចាប់ខ្លួន
កាលពី​វេលា​ម៉ោង​២ និង​៣០​នាទីរសៀល ថ្ងៃទី​២៨ ​វិច្ឆិកា ​​២០១៤ នៅ​ចំណុចហាង​តែ​បៃតង​យីហោ Star Milk ស្ថិតក្នុងភូមិ​តា​ខ្មៅ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ  គ្រា​ដែលកំពុង​ផ្ដោះផ្ដងនែប​និ​ត្យ​ស្នេហា​គ្នា​​​។​
មន្ដ្រី​នគរបាល​ក្រុង​តា​ខ្មៅ​បានឱ្យ​ដឹង​ថា យុវជន​ដែល​​​ក្លាយជា​អ្នកទោស​ស្នេហា​ឈ្មោះ អ៊ឹ​ង ចិ​ត្ដ្រា ភេទ​ប្រុស អាយុ១៦​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​១២ រៀន​នៅ​វិទ្យាល័យវត្ដ​កោះ មាន​ទីលំនៅ​ផ្ទះ​លេខ​៤៤ ផ្លូវ១៥៤ ភូមិ​-​សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌ​ដូនពេញ​ រាជធានី​ភ្នំពេញ ។ ចំណែកឯ​យុវតីជា​គូស្នេ​ហ៍អាយុ​១៣​ឆ្នាំ រៀន​នៅវិទ្យាល័យ​ហ៊ុន សែន​សេរីភាព បច្ចុប្បន្ន​ស្នាក់​នៅសង្កាត់-ក្រុង​តា​ខ្មៅ ។
គូស្នេហ៍​មួយគូនេះ​ថ្វី​ត្បិត​ស្គាល់គ្នា​មួយ​រយៈ​ពេល​ខ្លី តែឆាប់​ស្គាល់​ចិត្តថ្លើម​គ្នា មាន​សេចក្ដីស្នេហាជាមួយ​គ្នា​លឿន​ខ្លាំង​ណាស់ និង​បាន​រួមរ័ក​ជាមួយ​គ្នា​​ចំនួន​បី​លើក​ផង​ដែរ ប៉ុន្តែ​លើក​ចុងក្រោយ​នេះ ត្រូវ​ម្ដាយ​ខាង​ស្រី​តាម​ទាន់​។​ បើ​ទោះបី​អ្នក​ទាំង​ពីរ​ស្រលាញ់​គ្នា​មិន​មានការ​ប​ង្ខិ​បង្ខំ​ក្ដី តែដោយសារ​​ភាគ​គី​ខាង​ស្រី​ទើ​ប​តែ​មាន​អាយុ​១៣​ឆ្នាំ នៅ​វ័យ​អនីតិជននោះ​ ភាគ​គី​ខាង​ប្រុសត្រូវ​តែ​មានទោស ដោយសារអាណាព្យាបាល​ខាង​ស្រី​ប្ដឹង​។
មន្ត្រី​នគរបាលបាន​ដកស្រង់​សំដី យុវជន អ្នក​ទោ​សស្នេហា​ឲ្យ​ដឹង​ថា  ពួក​គេ​ទាំង​ពីរ​នាក់​បាន​ស្គាល់គ្នា​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​តាំងពី ​២​ខែ​មុន​នេះ  ។ ការ​ស្គាល់គ្នា​នោះ បាន​ទំនាក់ទំនង​​ស្គាល់លេខ​ទូរ​ស័ព្ទ​ហៅរក​គ្នា​ទៅ​វិញ​ទៅ​មក និង​ឈានមាន​សេចក្ដី​ស្នេហាលួច​ណាត់ជួប​គ្នា​នៅ​ក្នុង​បន្ទប់​ខារ៉ាអូខេ​ នៅក្នុង​ហាង​តែ​បៃតង​យីហោ Star Milk និង​បាន​រួមរ័ក​ជាមួយ​គ្នា​​ជា​បន្តបន្ទាប់​បាន​ចំនួន​៣​លើក​ហើយ  ទើប​មក​ដល់​ថ្ងៃ​ទី​២៨ ​វិច្ឆិកា ​២០១៤ ម្ដាយ​ខាង​ស្រី​តាម​ទាន់​សកម្មភាព​របស់​ពួក​គេ​ទាំង​២​នាក់​កំពុង​សាសង​ ស្នេហា​នៅ​ក្នុង​បន្ទប់​ខារ៉ាអូខេ​ក៏​ចូល​ទៅ​ចាប់ខ្លួនប្រគល់​ឱ្យ​​នគរបាល​ ចាត់ការ​តាម​នីតិវិធី ៕

No comments:

Post a Comment