ផ្លែកន្ទឹមក្រៅពីមានរសជាតិផ្អែម និងពណ៌
សម្បុរមើលទៅគួរឱ្យចង់ទទួលទាន
វាក៏នៅផ្តល់អត្ថប្រយោជន៍ចំពោះសុខភាពជាច្រើនយ៉ាងទៀតផងដែរ ។
ការសិក្សាដែលធ្វើឡើងដោយអ្នកវិទ្យាសាស្ត្រប្រទេសអេស្ប៉ាញបាន
បង្ហាញថា សមាសធាតុគីមីនៅក្នុងផ្លែកន្ទឹមឈ្មោះ
polyphenolsបានដើរតួយ៉ាងសំខាន់ក្នុងការរាំងខ្ទប់ខ្លាញ់
កូឡេស្តេរ៉ូល
ដែលកើតពីរបបអាហារមិនឱ្យឡើងខ្ពស់ហួសកម្រិតធម្មតា
ជួយពង្រឹងកម្លាំងដល់សរសៃអាក់ទែរការពារបាននូវសុខភាពបេះដូង
ក៏ដូចជាហានិភ័យពីជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ។
វេជ្ជបណ្ឌិត Lina Badimon
អ្នកដឹកនាំការស្រាវជ្រាវមកពីវិទ្យាស្ថានវិទ្យាសាស្ត្របេះដូង
CICS ប្រទេសអេស្ប៉ាញបានថ្លែងថា ៖ «របបអាហារដែលមានសមាសធាតុ
polyphenols របស់ផ្លែកន្ទឹមច្រើនពិតជាអាចជួយទប់ស្កាត់
និងពន្យារស្ថានភាពជំងឺជាប្រព័ន្ធនៃសរសៃឈាមផ្នែកខាងក្នុង
(Endothelial dysfunction)»។
ចំណែកការសិក្សាលើកមុនដែលធ្វើដោយ ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ University of Edinburgh ចក្រភពអង់គ្លេសបង្ហាញថា ទឹកផ្លែកន្ទឹមអាចជួយបន្ថយបរិមាណអាស៊ីត ខ្លាញ់នៅក្នុងឈាម ដែលត្រូវគេស្គាល់ឈ្មោះថាជាប្រភេទអាស៊ីតខ្លាញ់Nonesterified ឬ NEFA ។ បើពិសា១កែវរៀងរាល់ថ្ងៃនឹងជួយធ្វើឱ្យល្អប្រសើរដល់លំហូរឈាម ទៅកាន់បេះដូង ។ លើសពីនេះទៀត វាក៏អាចជួយកំចាត់ខ្លាញ់ដែលនៅជុំវិញចង្កេះ និងពោះផងដែរ ។
បន្ទាប់ពីការពិសោធ រយៈពេលមួយខែ អ្នកស្ម័គ្រចិត្តដែលបានផឹកទឹកផ្លែកន្ទឹម១ដបជា រៀងរាល់ថ្ងៃត្រូវគេសង្កេតឃើញថា មានការ កកើតកោសិកាខ្លាញ់នៅជុំវិញពោះរបស់ពួកគេ តិចតួច ។ ក្រៅពីនេះ សម្ពាធឈាមរបស់ពួកគេក៏ធ្លាក់ចុះ ដែលជាហេតុជួយកាត់បន្ថយការកើតជំងឺបេះដូង ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល និងជំងឺតម្រងនោម ។
តាមការសិក្សា លើមនុស្ស និងសត្វបានបង្ហាញថា កម្រិត NEFA ខ្ពស់ជាប់ពាក់ព័ន្ធទៅនឹងបរិមាណខ្លាញ់យ៉ាងច្រើននៅជុំវិញពោះប្រៀបដូចជា ការជួយបង្កើនឱ្យកើតជំងឺបេះដូង និងទឹកនោមផ្អែមប្រភេទ២ ។
ការពិសោធ ទៅលើបុរស-ស្ត្រី២៤នាក់ បង្ហាញលទ្ធផលថា អ្នកដែលផឹកទឹកផ្លែកន្ទឹម១ដបមានចំណុះ៥០០មិល្លីលីត្រជារៀងរាល់ថ្ងៃ រយៈពេល៤សប្តាហ៍ ចំនួនជិតពាក់កណ្តាល ថយចុះកម្រិត NEFAយ៉ាងច្រើន ។ លើសពីនេះទៀត សម្ពាធឈាមអ្នកស្ម័គ្រចិត្តបុរស-ស្ត្រីជាង៩០%បានចុះទាប ។
វេជ្ជបណ្ឌិត Emad Aldujaili និងវេជ្ជបណ្ឌិត Catherine Tsang ដែលជាអ្នកដឹកនាំស្រាវជ្រាវ នៅសាកលវិទ្យាល័យ University of Edinburgh បានថ្លែងថា ពេលនេះគឺអស់ចម្ងល់ហើយ។ ទឹកផ្លែកន្ទឹមពិតជាមានផលប្រយោជន៍ជួយបន្ថយឱកាសកើតជំងឺបេះដូង មែន។ សូមរំលឹកថាការសិក្សាកាលពីលើកមុន មួយផ្សេងទៀតក៏បានបង្ហាញដែរថា ពិសា ទឹកផ្លែកន្ទឹមមានលទ្ធភាពជួយបង្កើនជីវិតសិច (Sex) បានទៀតផង ៕

ប្រភពពី៖ កាសែតកោះសន្តិភាព
No comments:
Post a Comment