សូមស្វាគមន៍ចំពោះ ឯកឧត្តម លោកជំទាវ អស់លោក-​លោកស្រី និងប្រិយ៍មិត្ត​អ្នក​អានទាំងអស់ ដែលបានចំណាយពេលវេលាដ៍មានតម្លៃរបស់ខ្លួន អានសាររបស់ខ្ញុំបាទ​....សូមអរគុណ! Welcome to Lok Chumteav, H.E, Ladies and Gentlemen who is visiting on my web-blogspot today. Thank you...!

Friday, September 13, 2013

* បែបបទនៃការរស់នៅ៧យ៉ាងដែលនាំឲ្យយើងមានអាយុវែង 
      
      ការយក​ចិត្ត​ទុក​ដាក់​មើល​ថែ​សុខ​ភាព​ជា​ប្រចាំ​ និង​ការរស់​នៅ​ប្រ​កប​ដោយ​​សុខុ​មាល​ភាព​ពិត​ជា​អាច​ជួយ​ឱ្យ​មនុស្ស​យើង​កើន ​អា​យុ​ជាង​១ទស​វត្ស​បន្ថែម​ទៀត​ ប៉ុន្តែ​តាម​លោក​បណ្ឌិត​ Clyde Yancy បាន​អះ​អាង​ថា ការ​ផ្លាស់​ប្តូរ​បែបបទ​នៃ​ការរស់​នៅ​៧​យ៉ាង​ក៏​អាច​នាំ​ឱ្យ​​មនុស្ស​រាប់​ ពាន់​លាន​នាក់​មាន​អាយុ​វែង​ ។
បណ្ឌិត ​Yancy មាន​ប្រសាសន៍​ថា ការ​ធ្វើ​ឱ្យ​​ខ្លួន​មាន​សកម្ម​ភាព​ជា​ប្រ​ចាំ ការ​យល់​ដឹង​ពី​ចំនួន​កូឡេស្តេរ៉ូល​ ហើយ​រក្សា​វា​ឱ្យ​នៅ​ថេរ​ក្នុង​កម្រិត​ធម្មតា​ ការ​មិន​ជក់​បារី​ ការ​ត្រួតពិនិត្យជំ​ងឺ​ទឹក​នោម​ផ្អែម​ជា​ប្រ​ចាំ​  រក្សា​ទម្ងន់​ខ្លួនឱ្យ​​នៅ​ធម្មតា​គួប​ផ្សំ​នឹង​របប​អា​ហារ​ត្រឹម​ត្រូវ​ ការត្រួតពិនិត្យ​សម្ពាធ​ឈាម​និង​ការ​ហាត់​ប្រាណ​ជា​ប្រ​ចាំ​ គឺ​ជា​គន្លឹះ​សំ​ខាន់​៧យ៉ាង​ដែល​អាច​ធ្វើ​ឱ្យ​យើង​មាន​អាយុ​រស់​នៅ​ដល់​៩០​ឬ ​១០០​ឆ្នាំ​បាន​ ។​ លោក​បណ្ឌិត​បាន​បន្ត​ថា​៖«ការ​សម្រេច​បាន​វិធី​សាស្ត្រ​​រស់​នៅ​ទាំង​៧​យ៉ាង ​នេះ​នឹង​ផ្តល់​ឱ្យ​យើង​នូវ​ឱកាស​មាន​ជី​វិត​រស់​ដល់​អា​យុ​៩០​ឆ្នាំ​ប្រមាណ ​ជា​៩០% ដោយ​មិន​ត្រឹម​តែ​អាច​គេច​ផុត​ពី​ជំ​ងឺ​បេះ​ដូង​និង​ជំ​ងឺ​ដាច់​សរ​សៃ​ឈាម​ ក្នុង​ខួរ​ក្បាល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​គេច​ផុត​ពី​ជំ​ងឺ​មហារីក​បាន​ទៀត​ផង​» ។
​      លោក​បណ្ឌិត ​Yancy ដែល​ជា​សាស្ត្រា​ផ្នែក​ឱសថ​សាស្ត្រ​នៅ​សាកល​វិទ្យា​ល័យ​Northwestern University Feinberg School ​​ of Medicineសហ​រដ្ឋ​អាមេរិក​និង​ជា​អតីត​ប្រធាន​សមាគម​ជំ​ងឺបេះ​ដូង​អា​មេរិក​ បាន​យក​ការរក​ឃើញ​របស់​ខ្លួន​នេះ​ទៅ​ធ្វើ​បទ​បង្ហាញ​នៅក្នុង​​សមាជ​ រោគបេះដូង​ ប្រ​ទេស​កាណា​ដា​ក្រុង​វែន​ខូ​វ័រ​កាល​ពី​​ពេល​ថ្មី​ៗ​នេះ។
      ដោយ​ការ​អនុ​វត្ត​តាម​ជំ​ហាន​នាំ​ឱ្យ​អា​យុ​វែង​​ទាំង ​៧​ចំណុច​របស់​គាត់​ លោក​បណ្ឌិត​បាន​និយាយ​ថា ៖ «យើង​អាច​ចងជាប់​នូវ​ជំ​ងឺ​ដែល​គំរាម​កំ​ហែង​ដល់​ជី​វិត​ទៅ​ដល់​ដំណាក់​កាល​ ផ្តាច់​ព្រ័ត្រ​ក្នុង​ជី​វិត​ និង​រក្សា​បាន​គុណ​ភាព​នៃ​ជី​វិត​សម្រាប់​ពេល​វេលា​ដ៏​យូរ​អង្វែង​តាម​ដែល​ អាច»៕

No comments:

Post a Comment