រាជធានីភ្នំពេញ ៖
អង្គភាពប្រឆាំងអំពើពុករលួយបានព្រមានចាត់វិធានការមិនរើសមុខ
ចំពោះមន្ត្រីអង្គភាពណាក៏ដោយឱ្យតែមានភស្តុតាងពីបទពុករលួយគ្រប់
គ្រាន់
ប៉ុន្តែបានបដិសេធមិនចាត់ការរាល់ពាក្យបណ្តឹងទាំងឡាយណាដែលមានភាព
មិនច្បាស់លាស់
ដោយគ្រាន់តែមានការសរសេរចោទប្រកាន់បន្តិចបន្តួចលើបណ្តាញទំនាក់
ទំនងសង្គមហ្វេសប៊ុកជាដើម ។
លោកទេសរដ្ឋមន្ត្រី ឱម យិុនទៀង
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានអះអាងនៅចំពោះមុខមន្ត្រី
រដ្ឋាភិបាល អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិថា
អង្គភាពរបស់លោកនឹងចាត់វិធានការមិនរើសមុខចំពោះបុគ្គលគ្រប់រូប
មិនថា អ្នកធំ អ្នកតូចនោះទេ
ឱ្យតែមានភស្តុតាងគ្រប់គ្រាន់បញ្ជាក់ថា
បានប្រព្រឹត្តអំពើពុករលួយ។ ការថ្លែងបែបនេះ
ខណៈលោកទេសរដ្ឋមន្ត្រីអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពីការ
វាយតម្លៃ
និងត្រួតពិនិត្យលើកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងអំពើពុករលួយ
កាលពីព្រឹកថ្ងៃទី៩ តុលា នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ ។ លោក ឱម យិនទៀង
ក៏បានលើកឡើងទៀតថា ការចាប់មនុស្សម្នាក់ដាក់គុក
មិនមែនសំអាងតែលើការចោទប្រកាន់ដោយគ្រាន់តែសរសេរពីរបីបន្ទាត់
បង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកនោះទេ
ទាមទារឱ្យមានការស៊ើបអង្កេតត្រឹមត្រូវ និងម៉ត់ចត់ជាទីបំផុត។
លោកបន្តថា
ពេលថ្មីៗនេះអង្គភាពប្រឆាំងអំពើពុករលួយបានចាប់មន្ត្រីពន្ធដារ
ម្នាក់
ហើយពេលនេះអង្គភាពមានភស្តុតាងរឹងមាំនៅក្នុងដៃដើម្បីឈានទៅដល់
ការចាប់ខ្លួនមន្ត្រីពន្ធដារម្នាក់ទៀតពីបទប្រព្រឹត្តអំពើពុករលួយ
ដើម្បីនាំខ្លួនមកឱ្យស្ថាប័នតុលាការផ្តន្ទាទោសទៅតាមច្បាប់
ប្រឆាំងអំពើពុករលួយ ។
ការចាប់ខ្លួនមន្ត្រីពន្ធដារម្នាក់នោះអាចនឹងធ្វើឡើងនៅពេលឆាប់ៗខាង
មុខនេះ ។ លោក ឱម យុិនទៀង ក៏បានបញ្ជាក់បន្ថែមថា
នាពេលថ្មីៗនេះអង្គភាពបានចាប់ខ្លួនមន្ត្រីពន្ធដារម្នាក់ឈ្មោះ នឹម
នារៈ បម្រើការនៅអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ
ពីបទប្រព្រឹត្តអំពើពុករលួយក្នុងការប្រើល្បិចជំរិតប្រធានក្រុម
ហ៊ុនមួយយកលុយច្រើនម៉ឺនដុល្លារអាមេរិក ។
មន្ត្រីពន្ធដាររូបនោះបន្ទាប់ពីចាប់ខ្លួនត្រូវបានអង្គភាពប្រឆាំង
អំពើពុករលួយបញ្ជូនទៅកាន់ស្ថាប័នតុលាការរាជធានីភ្នំពេញ
ដើម្បីបន្តការស៊ើបអង្កេតនិងផ្តន្ទាទោសតាមច្បាប់ ។
លោកក៏បាន ឱ្យដឹងទៀតថា នៅថ្ងៃភ្ជុំបិណ្ឌនាថ្ងៃទី៤ តុលា អង្គភាពប្រឆាំងអំពើពុករលួយបានចាប់ខ្លួនលោក សួង សុងហេង ក្រឡាបញ្ជីរបស់ព្រះរាជអាជ្ញារងម្នាក់នៅតុលាការខេត្តបន្ទាយមានជ័យ ។
លោកក៏បាន ឱ្យដឹងទៀតថា នៅថ្ងៃភ្ជុំបិណ្ឌនាថ្ងៃទី៤ តុលា អង្គភាពប្រឆាំងអំពើពុករលួយបានចាប់ខ្លួនលោក សួង សុងហេង ក្រឡាបញ្ជីរបស់ព្រះរាជអាជ្ញារងម្នាក់នៅតុលាការខេត្តបន្ទាយមានជ័យ ។
ក្រឡាបញ្ជី សួង សុងហេង
រូបនោះប្រឈមនឹងការជាប់ពន្ធនាគាររយៈពេល៧ឆ្នាំតាមច្បាប់ប្រឆាំង
អំពើពុករលួយ ត្រង់មាត្រា៣៥ ស្តីពីបទរំលោភអំណាច
និងបទព្រហ្មទណ្ឌមាត្រា៥៩៨
នៅពេលដែលតុលាការរកឃើញភស្តុតាងដាក់បន្ទុកគ្រប់គ្រាន់នោះ ។
ករណីក្រឡាបញ្ជី សួង សុងហេង កំពុងស្ថិតនៅក្នុងដៃតុលាការនៅឡើយ ។
អង្គភាពប្រឆាំងអំពើពុករលួយតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន
បានបរិយាយថា
ការប្រយុទ្ធប្រឆាំងអំពើពុករលួយនៅតែជាអាទិភាពខ្ពស់សម្រាប់រដ្ឋាភិ
បាលអាណត្តិទី៥ ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
ជានាយករដ្ឋមន្ត្រី ។
ថ្មីៗនេះរាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណដំណាក់
កាលទី៣
ដែលក្នុងនោះស្នូលនៃយុទ្ធសាស្ត្រគឺជាអភិបាលកិច្ចល្អដែលផ្តោត
លើកំណែទម្រង់៤យ៉ាង
ក្នុងនោះការប្រយុទ្ធប្រឆាំងអំពើពុករលួយគឺជាជ្រុងទី១ ។
រាជរដ្ឋាភិបាលកម្ពុជាដែលមានអង្គភាពប្រឆាំងអំពើ
ពុករលួយជាអង្គភាពឯករាជ្យជឿជាក់ថា
ការប្រឆាំងអំពើពុករលួយអាចនឹងសម្រេចទៅបានលុះត្រាតែក្នុងករណីមាន
ការចូលរួមចំណែកអស់ពីលទ្ធភាពពីសំណាក់ក្រសួង ស្ថាប័នរដ្ឋ
វិស័យឯកជន សង្គមស៊ីវិល ដៃគូអភិវឌ្ឍ ផ្នែកសិក្សាធិការ
ប្រព័ន្ធផ្សព្វផ្សាយ និងសាធារណជនទូទៅតែប៉ុណ្ណោះ ៕
អត្ថបទនេះដកស្រង់ពី៖ កាសែតកោះសន្តិភាព
No comments:
Post a Comment