សូមស្វាគមន៍ចំពោះ ឯកឧត្តម លោកជំទាវ អស់លោក-​លោកស្រី និងប្រិយ៍មិត្ត​អ្នក​អានទាំងអស់ ដែលបានចំណាយពេលវេលាដ៍មានតម្លៃរបស់ខ្លួន អានសាររបស់ខ្ញុំបាទ​....សូមអរគុណ! Welcome to Lok Chumteav, H.E, Ladies and Gentlemen who is visiting on my web-blogspot today. Thank you...!

Thursday, October 10, 2013

អំពី​ធាតុ​ក្រាហ្វិក​បង្ហាញ​​អ្នក​ដែល​​បាន​បញ្ចេញ​មតិ​ក្នុង​ប្លក

   កាល​លើក​មុន​ខ្ញុំ​បាន​បង្ហាញ​ពី​សេវាកម្ម​បន្ថែម​របស់​គេហទំព័រ​ ដែល​ផ្តល់​ប្រអប់​បញ្ចេញ​មតិ​សម្រាប់​យក​ប្រើ​ជាមួយ​គេហទំព័រ/ប្លក​នានា បាន​ដោយ​មិន​គិត​ប្រាក់។ តែ​អ្វី​ដែល​ពិបាក​សម្រាប់​ម្ចាស់​គេហទំព័រ/ប្លក​នោះ​គឺ ពិបាក​តាមដាន​​មតិ​របស់​មិត្ត​អាន​ដោយសារ​វា​មិន​មាន widget បង្ហាញ​អ្នក​ដែល​បាន​ដាក់​មតិ​នោះ​ទេ និង​មួយ​វិញ​ទៀត​វា​​មិន​ដំណើរការ​ខាង​ក្នុង​ជាមួយ​ប្រព័ន្ធ Blogger ដែល​ជា​ហេតុ​ត្រូវ​ឧស្សាហ៍​បើក​មើល Email ទើប​ដឹង​ថា​មាន​អ្នក​ដាក់​មតិ។
   បើ​ចំពោះ​លោកអ្នក​ដែល​ប្រើ​ប្រអប់​បញ្ចេញ​មតិ​ដែល​មាន​ស្រាប់​របស់ Blogger នោះ​គឹ​មាន​ភាព​ងាយស្រួលដឹង​ថា​មាន​គេ​ដាក់​មតិ​ក្នុង​ប្លក​យើង​ណាស់ ដោយ​មិន​បាច់​ទៅ​បើក​រក​ក្នុង Email នោះ​ទេ គឺ​វា​បង្ហាញ​ក្នុង Blogger ស្រាប់។

   ក្នុង​គន្លឹះ​នេះ​ខ្ញុំ​សូម​បង្ហាញ​អំពី​ការ​ដាក់ widget (ធាតុ​ក្រាហ្វិក) អ្នក​ដែល​បាន​បញ្ចេញ​មតិ​​ក្នុង​ប្លក​លោក​អ្នក ដើម្បី​ងាយស្រួល​ដល់​ម្ចាស់​មតិ​អាច​ចុច​ចូល​ទៅ​មើល​មតិ​ដែល​គេ​បាន​ដាក់​ កន្លង​មក។ នៅ​ក្នុង​ប្រព័ន្ធ​ Blogger មាន widget មួយ​ឈ្មោះ​ថា Recent Comments ដែល​មាន​តួនាទី​ដាក់​បង្ហាញ​មតិ​​ តែ​ដោយសារ​វា​មិន​សូវ​ស្អាត​ និង ចំណាយ​ទី​កន្លែង​ធំ​ ដូច្នេះ​ខ្ញុំ​សូម​ណែនាំ​ឲ្យ​លោកអ្នក​ប្រើ RSS widget វិញ​ វា​ងាយស្រួល​ ចំណេញ​ទីកន្លែង និង​មាន​ល្បឿន​បើក​បាន​លឿន។ សូម​មើល​​របៀប​ដាក់​ខាង​ក្រោម​នេះ៖

៙ ​ធាតុ​ក្រាហ្វិក​អ្នក​ដែល​បាន​បញ្ចេញ​មតិ​មាន 2 ប្រភេទ​គឺ៖

1. ការ​ដាក់​ធាតុ​ក្រាហ្វិក Recent Comments ដែល​មាន​ស្រាប់​ក្នុង Blogger ៖

- កត់ត្រា​ចូល (Log In) ក្នុង​គណនី Blogger របស់​លោកអ្នក។
- ចូល​ទៅ Layout >> ចុច Add s Gadget

- ចុច​លើ​តាប More Gadgets រួច​វាយ​ពាក្យ​ស្វែងរក​ថា Recent Comments ក្នុង​ប្រលោះ​ស្វែងរក។ - នោះ​លោកអ្នក​នឹង​ឃើញ Recent Comments widget បង្ហាញ​ឡើង សូម​ចុច​លើ​វា​ដើម្បី​កំណត់​មុខងារ​ឲ្យ Recent Comments។
- (ការ​កំណត់​មុខងារ​គឺ​ងាយស្រួល ដោយ​មាន​បង្ហាញ​គំរូ​សាកល្បង​នៅ​ទី​នោះ​ស្រាប់ សូម​កំណត់​ដោយខ្លួនឯង​ចុះ)។
- បន្ទាប់​ពី​ចុច​កំណត់​ធាតុ​ក្រាហ្វិក Recent Comments រួច​ហើយ សូម​លោក​អ្នក​ចាប់​ទាញ​ យក​ទៅ​ដាក់​ត្រង់​កន្លែង​សមគួរ​ក្នុង​ផ្នែក​ Layout របស់​ប្លក​លោកអ្នក​ជា​ការ​ស្រេច។

៙ ធាតុ​ក្រាហ្វិក​អ្នក​ដែល​បាន​បញ្ចេញ​មតិ​ដោយ​ប្រើ Feed ៖

   ធាតុ​ក្រាហ្វិក Feed ធ្លាប់​បាន​និយាយ​ម្ដង​រួច​មក​ហើយ​ក្នុង​ប្លក​អាក្បាលធំ​នេះ កាល​នោះ​ខ្ញុំ​និយាយ​អំពី​ការ​ប្រើ Feed ដើម្បី​បន្តផ្ទាល់​ចំណងជើង​អត្ថបទ​របស់​ប្លក/គេហទំព័រ​ដទៃ យក​មក​បង្ហាញ​ក្នុង​ប្លក​របស់​យើង បើ​ចង់​ដឹង​អំពី Feed សូម​ចុច​ទី​នេះ។ តែ​ក្នុង​ពេល​នេះ​យើង​ក៏​អាច​ប្រើ Feed ដើម្បី​បង្ហាញ អ្នក​ដែល​បាន​ដាក់​មតិ​បាន​ផង​ដែរ ហើយ​ល្អ​ជាង​ការ​ដាក់ Recent Comments ខាង​លើ​ ដូច​នេះ​ខ្ញុំ​សូម​ឲ្យ​លោកអ្នក​ប្រើ Feed ជំនួស Recent Comments វិញ៖
- កត់ត្រា​ចូល (Log In) ក្នុង​គណនី Blogger របស់​លោកអ្នក។
- ចូល​ទៅ Layout >> ចុច Add s Gadget

- រមូល​​ចុះ (Scroll) រក​មើល gadget ដែល​មាន​ឈ្មោះ​ថា Feed រួច​លើ​វា​ដើម្បី​បើក (មើល​រូប​ខាង​ក្រោម​នេះ)

អំពី​តំណ​មតិជា​ប្រភេទ Feed៖
http://akbalthom.blogspot.com/feeds/comments/default
- *លោកអ្នក​ត្រូវ​ដូរ​ពាក្យ akbalthom ទៅ​ជា​ឈ្មោះ​ប្លក​របស់​លោកអ្នក​វិញ។
- ចម្លង​តំណ​មតិ​​ជា​ប្រភេទ RSS ដាក់​ចូល រួច​ចុច​ឆ្នុច Continue។ **

**បើ​ដាក់​បាន​ត្រឹមត្រូវ​នោះ​លោកអ្នក​នឹង​ឃើញ​ផ្ទាំង​កំណត់ Feed បង្ហាញ​ជា​បន្ត​ទៀត។

- Tittle : ជា​ឈ្មោះ​របស់​ធាតុ​ក្រាហ្វិក Feed ដែល​ត្រូវ​ដាក់ ឧទាហរណ៍ : មតិយោបល់​មិត្ត​អ្នក​អាន។
- Show : ការ​បង្ហាញ
  • items : ចំនួន​បង្ហាញ​ ច្រើន​បំផុត 5
  • item dates : កាល​បរិច្ឆេត
  • item sources/authors : ឈ្មោះ​ម្ចាស់​តំណ​និមួយៗ
  • Open links in new windows : កំណត់​ឲ្យ​បើក​ទៅ​ផ្ទាំង​កម្មវិធី Browser ថ្មី
- កំណត់​រួចរាល់​សូម​ចុច​ឆ្នុច Save។ បន្ទាប់​ពី​ចុច​កំណត់​ធាតុ​ក្រាហ្វិក Feed រួច​ហើយ សូម​លោក​អ្នក​ចាប់​ទាញ​ យក​ទៅ​ដាក់​ត្រង់​កន្លែង​សមគួរ​ក្នុង​ផ្នែក​ Layout របស់​ប្លក​លោកអ្នក​ជា​ការ​ស្រេច។

លទ្ធផល​ដែល​ទទួល​បាន​ដោយ​ប្រើ Feed យក​មក​ធ្វើ​ជា​ធាតុ​ក្រាហ្វិក​អ្នក​ដែឡ​បាន​បញ្ចេញ​មតិ
Feed
    បើ​ប្លក​លោកអ្នក​មាន​អ្នក​ដាក់​មតិ​ច្រើន គួរតែ​​​ដាក់​ធាតុ​ក្រាហ្វិក​អ្នក​ដែល​បាន​បញ្ចេញ​មតិ ដើម្បី​ងាយស្រួល​បង្ហាញ​ដល់​ម្ចាស់​មតិ​ ឲ្យ​បាន​ដឹង​​ថាមាន​អ្នក​ណា​ខ្លះ​បាន​ដាក់​មតិ​កន្លង​មក​។ ជួប​គ្នា​លើក​ក្រោយ​ទៀត​ជាមួយ​គន្លឹះ​ប្លកល្អៗ អរគុណ​ដែល​បាន​ចូល​មើល៕

អត្ថបទនេះដកស្រង់ពី៖ ប្លក់អាក្បាលធំ

No comments:

Post a Comment