ខេត្តស្វាយរៀង ៖
បុរសម្នាក់ត្រូវជនដៃដល់កាប់ចំនួន២ពូថៅ
និងវាយ៣ខ្នងពូថៅចំក្បាលបណ្តាលឱ្យប្រកាច់ស្លាប់ភ្លាមៗនៅលើភ្លឺ
ស្រែ រួចជនដៃដល់បានយកថ្នាំបាញ់ស្រូវផឹកពុលបែកពពុះមាត់ស្លាប់
ខណៈបញ្ជូនដល់មន្ទីរពេទ្យខេត្ត ។
ចំណែកបុរសម្នាក់ទៀតតូចចិត្តមានជំងឺលើសឈាមរ៉ាំរ៉ៃកម្រោលចូលយក
កាំបិតអារ.កធ្វើអត្តឃាតខ្លួនឯង
តែមិនស្លាប់ត្រូវក្រុមគ្រួសារដឹកទៅសង្គ្រោះទាន់ពេល។
ហេតុការណ៍ទាំង២ខាងលើនេះបានកើតឡើងកាលពី
វេលាម៉ោង៦ល្ងាច ថ្ងៃទី៩ តុលា ២០១៣ ដែលករណីទី១កើតឡើងនៅភូមិចម្រេះ
ឃុំស្វាយធំ ស្រុកស្វាយជ្រំ ចំណែកករណីទី២ កើតឡើងនៅភូមិស្វាយ
ឃុំ-ស្រុកជាមួយគ្នា។
តាមប្រភពព័ត៌មានបានឱ្យដឹងថា
បុរសដែលត្រូវឃាតករកាប់ស្លាប់ឈ្មោះនួន ឌៀង អាយុ៥៥ឆ្នាំ
ជាអ្នកធ្វើស្រែ
មានទីលំនៅភូមិ-ឃុំកើតហេតុត្រូវជនដៃដល់ឈ្មោះផន ស៊ុយ
អាយុ៤៥ឆ្នាំ
កាប់១ពូថៅចំចិញ្ចើមស្តាំផុងលលាដ៏ប្រវែង៦សង្ទីម៉ែត្រ
ចំលើត្របកភ្នែកខាងឆ្វេង១ពូថៅផុងលលាដ៏ដួលផ្កាប់មុខក្នុងថ្លុក
ឈាម
និងវាយ៣ព្រនង់ថែមទៀតចំក្បាលពីក្រោយប្រកាច់ស្លាប់ភ្លាមៗតែម្តង
។ ចំណែកជនរងគ្រោះអារ.កខ្លួនឯងឈ្មោះប៉ែន ពន្លក អាយុ៤៧ឆ្នាំ
ជាអ្នកធ្វើស្រែ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។
មូលហេតុដែលនាំឱ្យមានការកាប់សម្លាប់នេះត្រូវ
បានប្រភពឱ្យដឹងថា ដោយសារជនរងគ្រោះ
និងជនដៃដល់មានទំនាស់គ្នារយៈពេល៦ខែមកហើយពីរឿងគុម្ពប្ញស្សី
របស់ជនរងគ្រោះដុះចូលព្រំដីរបស់ជនបង្ក។
អត្ថបទនេះដកស្រង់ពី៖ កាសែតកោះសន្តិភាព
No comments:
Post a Comment