សួស្ដី! បងប្អូនអ្នកសរសេរប្លកខ្មែរទាំងអស់គ្នា,
ថ្ងៃនេះប្លកអាក្បាលធំមានគន្លឹះតូចមួយ តែមានសារៈសំខាន់។
គន្លឹះនេះនឹងបង្ហាញអ្នក នូវកូដតែមួយបន្ទាត់ទេ
ដែលអាចឲ្យយើងប្ដូរពណ៌ផ្ទៃខាងក្រោយ (background) របស់អត្ថបទ
(post) ណាមួយបានទាំងមូល ឬក៏នៅត្រង់ម្ដុំឃ្លា ឬ ប្រយោគ
ដែលអ្នកចង់ពន្លិចឲ្យអ្នកអានឃើញច្បាស់ក៏បាន។
និងកូដមួយបន្ទាត់ទៀត
អាចយករូបភាពស្អាតៗមកធ្វើជាផ្ទៃខាងក្រោយរបស់អត្ថបទបាន
ទៀត ដែលត្រង់នេះគឺសាកសមសម្រាប់អ្នកសរសេរប្រភេទរឿង
ដែលចង់យករូបភាពធ្វើជាផ្ទៃ background នៃអត្ថបទ។
ចំពោះខ្ញុំផ្ទាល់ ខ្ញុំឆ្ងល់ត្រង់ហ្នឹងយូរហើយ
តែឥឡូវចម្ងល់ត្រូវបានស្រាយហើយ ហេសហេ :D ,
បើចង់ជ្រាប់កាន់តែច្បាស់សូមមើលវិធីដាក់ដូចខាងក្រោមនេះ ៖
៙ របៀបដាក់ពណ៌ background របស់អត្ថបទ ឬ ដាក់ពណ៌ត្រឹមឃ្លាណាមួយ ៖
- បើកសរសេរអត្ថបទថ្មីមួយ ។- ត្រូវឈប់លើតាប HTML ដើម្បីបង្កប់កូដក្នុងអត្ថបទ។
- ចម្លងកូដ background ខាងក្រោម រួចបិទភ្ជាប់
<div style="background-color: #DCC368; padding: 5px 8px 5px 8px;">
សរសេរនូវអ្វីដែលអ្នកចង់សរសេរនៅទីនេះ...
</div>
សរសេរនូវអ្វីដែលអ្នកចង់សរសេរនៅទីនេះ...
</div>
*ចំណុចត្រូវកែកូដ ៖
- ដាក់ជួរអក្សរពណ៌ក្រហមនៅលើគេបំផុតនៃអត្ថបទ ដើម្បីឲ្យពណ៌មានចាប់ពីលើបំផុតមក។
- ដាក់អក្សរពណ៌ផ្កានៅក្រោមគេបំផុតនៃអត្ថបទ ដើម្បីឲ្យពណ៌មានដល់ចុងអត្ថបទ។
- ដូរអក្សរពណ៌បៃតងទៅតម្លៃលេខពណ៌ដែលអ្នកចង់បាន ចុចមើលលេខពណ៌ផ្សេងៗ។
អំពីប្លកអាក្បាលធំ
សូមជំរាបសួរក្រមុំមេមាយ
និងអ្នកចូលចិត្តអានប្លកខ្មែរជាទីបាត្រី! ដោយសង្កេតឃើញថា
ពីមួយថ្ងៃទៅមួយថ្ងៃអ្នកប្រើអ៊ីនធឺណិតជាជនជាតិខ្មែរ
មានចំនួនកាន់តែច្រើនឡើង និងទាមទារការអាន និងទទួលដំណឹង ចែករំលែក
ជាភាសាខ្មែរនោះ ខ្ញុំក៏មានកូនចិត្តមួយចង់បង្កើតគេហទំព័រ
តែដោយសារតែខ្ញុំមោកអត់ចូលសាលា
មិនដឹងជាបង្កើតគេហទំព័រតាមណា
ក៏សម្រេចចិត្តថាបង្កើតជាប្លកវិញ ហេសហេ។
ដែលជ្រើសរើសយកសេវាកម្ម Blogger របស់ Google
ប្រើដោយមិនគិតប្រាក់ និង មិនចាំបាច់ថែទាំដោយខ្លួនឯង។ :D៙ របៀបដាក់យករូបភាពធ្វើជា background របស់អត្ថបទ ឬដាក់ត្រឹមឃ្លាណាមួយ ៖
- ចម្លងកូដដាក់រូបធ្វើជា background ខាងក្រោម រួចបិទភ្ជាប់ដោយឈរលើតាប HTML ។
<div style="background-image: url(IMAGE-URL-HERE); background-repeat: no-repeat; ">
សរសេរនូវអ្វីដែលអ្នកចង់សរសេរនៅទីនេះ...
</div>
សរសេរនូវអ្វីដែលអ្នកចង់សរសេរនៅទីនេះ...
</div>
*ចំណុចត្រូវកែកូដ ៖
- ដាក់ជួរអក្សរពណ៌ក្រហមនៅលើគេបំផុតនៃអត្ថបទ ដើម្បីឲ្យពណ៌មានចាប់ពីលើបំផុតមក។
- ដាក់អក្សរពណ៌ផ្កានៅក្រោមគេបំផុតនៃអត្ថបទ ដើម្បីឲ្យពណ៌មានដល់ចុងអត្ថបទ។
- ដូរអក្សរពណ៌បៃតងទៅតំណ URL របស់រូបភាពដែលត្រូវធ្វើជា background ។
ចំណាំ ៖ អត្ថបទមានកំពស់ត្រឹមណា រូបភាពបង្ហាញត្រឹមអក្សរ បើទោះជារូបភាពមានកំពស់វែងជាងអត្ថបទក៏ដោយ។ មើលឧទាហរណ៍ខាងក្រោម ៖
អំពីប្លកអាក្បាលធំ
៙ គោលបំណងប្លកអាក្បាលធំ ៖
- ចូលរួមចំណែកបង្កើនបរិមាណអក្សរខ្មែរ ឲ្យកាន់តែច្រើនក្នុងពិភពអ៊ីនធឺណិត។
- ផ្ដល់ដំណឹងល្អៗ អំពីបច្ចេកវិទ្យា និងប្រៀបធៀបសម្ភារៈនិយម។
- បកប្រែគន្លឹះក្នុងការប្រើប្រាស់ប្លក មកជាភាសាខ្មែរងាយស្រួលយល់។
- គន្លឹះល្អៗទាក់ទងនឹងការប្រើប្រាស់អ៊ីនធឺណិត និងកម្មវិធីរុករកអ៊ីនធឺណិត។
- ណែនាំឲ្យស្គាល់កម្មវិធីថ្មីៗពេញនិយម និង អនុវត្តន៍។
- ប្រមូលផ្ដុំឯកសារ សៀវភៅជាភាសាខ្មែរ។
- តាមដានដំណើរវិវឌ្ឍន៍របស់ ពុម្ពអក្សរយូនីកូដខ្មែរ និងកម្មវិធីដែលបង្កើតដោយកូនខ្មែរ។
- អត្ថបទដកស្រង់ចេញពីសៀវភៅចំណេះដឹងទូទៅ និង វប្បធម៌ ទំនៀមទម្លាប់ខ្មែរ។
សំនួរ ៖ តើធ្វើយ៉ាងម៉េចទើបដឹងប្រវែងទទឹងអត្ថបទ ដើម្បីកាត់រូបភាពឲ្យស៊ីគ្នា?
ចម្លើយ ៖ វិធីដ៏លឿននិងមិនចាំបាច់ប្រើកម្មវិធីច្រើន ត្រឹមមាន Firefox ជាការស្រេច ដើម្បីដឹងពីប្រវែងទទឹងអត្ថបទរបស់ប្លកលោកអ្នក។
- ចុចលើឆ្នុច Firefox >> អ្នកអភិវឌ្ឍន៍បណ្ដាញ
- ចុចលើ កម្មវិធីពិនិត្យរចនាប័ទ្ម និង DOM , ពេលនោះយើងអាចព្រួញកណ្ដុរទៅស្ទុងលើតំបន់ដែលជាគែមសាច់អត្ថបទ ប្លក ដែលមានខ្សែចុចៗពណ៌ប្រផេះជាសំគាល់។
- រួចចុចលើ តាបគំរូប្រអប់ នោះអ្នកនឹងឃើញលេខបញ្ជាក់ពីចំនួនទទឹងនិងកំពស់របស់ទីតាំងដែល យើងចុចស្ទុងខាងលើ។ សូមមើលរូបខាងក្រោម
ក្នុងរូបភាពខាងលើបង្ហាញពីទំហំ 698 ជាទំហំទទឹងតំបន់អត្ថបទរបស់ប្លកអាក្បាលធំ |
សំនួរ : សម្រាប់រូបភាពជាប្រភេទ pattern តើឲ្យវាបង្ហាញតៗគ្នាដូចម្ដេច?
ចម្លើយ : pattern គឺជារូបភាពតែមួយដុំតូចដែលអាចតគ្នាមើលឃើញជាសាច់ផ្ទាំងធំ បាន។ ដើម្បីឲ្យបង្ហាញរបៀប pattern យើងត្រូវដូរនៅត្រង់កូដ ៖
- «background-repeat: no-repeat» ទៅជា «background-repeat: repeat» មានន័យថាឲ្យវាបង្ហាញតៗគ្នា ដើម្បីបំពេញផ្ទៃទៅតាមអត្ថបទ។ មើលឧទាហរណ៍ខាងក្រោមនេះ
សូមជំរាបសួរក្រមុំមេមាយ
និងអ្នកចូលចិត្តអានប្លកខ្មែរជាទីបាត្រី! ដោយសង្កេតឃើញថា
ពីមួយថ្ងៃទៅមួយថ្ងៃអ្នកប្រើអ៊ីនធឺណិតជាជនជាតិខ្មែរ
មានចំនួនកាន់តែច្រើនឡើង និងទាមទារការអាន និងទទួលដំណឹង ចែករំលែក
ជាភាសាខ្មែរនោះ ខ្ញុំក៏មានកូនចិត្តមួយចង់បង្កើតគេហទំព័រ
តែដោយសារតែខ្ញុំមោកអត់ចូលសាលា
មិនដឹងជាបង្កើតគេហទំព័រតាមណា
ក៏សម្រេចចិត្តថាបង្កើតជាប្លកវិញ ហេសហេ។
ដែលជ្រើសរើសយកសេវាកម្ម Blogger របស់ Google
ប្រើដោយមិនគិតប្រាក់ និង មិនចាំបាច់ថែទាំដោយខ្លួនឯង។ :D
- រូបភាពខាងក្រោមគឺជារូបភាព background ដែលចាត់ចូលជាប្រភេទ pattern គឺមានតែមួយដុំទេ តែគេអាចតម្រៀបចេញជាផ្ទាំងធំៗដោយមិនមានបញ្ហាមើលដឹង។
- ចប់ពី"របៀបដាក់ពណ៌ឬយករូបភាពធ្វើជាផ្ទៃខាងក្រោយអត្ថបទ" ។ ការរៀបរាប់យ៉ាងវែងអន្លាយរបស់អាក្បាលធំ សង្ឃឹមអាចធ្វើឲ្យអ្នកមិនចេះសោះអាចយល់បានច្រើន ជួបគ្នានៅអត្ថបទគន្លឹះ Blogger លើកក្រោយទៀត កុំភ្លេចចែករំលែកទៅកាន់អ្នកមានប្លកផងណា អរគុណ! ៕
No comments:
Post a Comment