អ្នកទាំងអស់គ្នាប្រហែលជាធ្លាប់ប្រើកម្មវិធី Remote Desktop
Connection ដែលមានស្រាប់នៅក្នុង Windows XP, Vista or Seven រួចមកហើយ
ដែលវាអាចអោយយើងបញ្ជាប្រើកុំព្យូទ័រណាមួយស្ថិតក្នុងបណ្តាញ
ណិតវើកជាមួយគ្នា ។ វាមានផលប្រយោជន៍ខ្លាំងមែនទែន
ក្នុងការបញ្ជាប្រើកុំព្យូទ័រទាំងនោះ
ដើម្បីដោះស្រាយបញ្ហាផ្សេងៗដោយមិនចាំបាច់ដើរទៅកាន់គ្រប់កុំព្យូទ័រ
ទាំងអស់ ។
ដូច្នេះខ្ញុំសូមលើកយកកម្មវិធីមួយឈ្មោះថា Team Viewer
ដែលជាកម្មវិធីសំរាប់បញ្ជាប្រើកុំព្យូទ័រតាមរយះ Internet
ទោះបីកុំព្យូទ័រនោះស្ថិតនៅប្រទេសណាក៏ដោយ ។
វាអាចអោយយើងធ្វើការបញ្ជា ដោយមិនចាំបាច់មាន Password របស់ Administrator Account ហើយអ្នកប្រើ និងអ្នកបញ្ជានៅតែអាចប្រើកុំព្យូទ័រទាំងពីរនាក់ ។
ដំបូងយើងត្រូវ Download Team viewer ចុចនៅត្រង់នេះ ។វាអាចអោយយើងធ្វើការបញ្ជា ដោយមិនចាំបាច់មាន Password របស់ Administrator Account ហើយអ្នកប្រើ និងអ្នកបញ្ជានៅតែអាចប្រើកុំព្យូទ័រទាំងពីរនាក់ ។
យើងត្រូវដំឡើងកម្មវិធីនេះនៅគ្រប់ PC ទាំងអស់ដែលយើងចង់ធ្វើការបញ្ជា ។ ខាងលើជាផ្ទាំងរបស់កម្មវិធី បន្ទាប់ពីដំឡើងហើយ ។
នៅកន្លែង ID និង Passwordគឺជាលេខកូដដែលយើងត្រូវផ្តល់អោយគេដើម្បីធ្វើការបញ្ជាមក កុំព្យូទ័រយើង ។ ក្រោយពីបាន ID និង Password ហើយ យើងអាចធ្វើការ Remote ទៅកុំព្យូទ័រដ៏ទៃទៀត ដោយគ្រាន់តែវាយ ID នៅខាងផ្នែក Create session បន្ទាប់មកវានឹងតំរូវអោយយើងវាយ Password របស់ដៃគូរយើង ។
នេះជាផ្ទាំងកុំព្យូទ័ររបស់ខ្ញុំនៅកន្លែងធ្វើការ ដែលខ្ញុំកំពុងតែធ្វើការបញ្ជាទៅ :
អត្ថបទនេះដកស្រង់ពី៖ សំបុករៀន
No comments:
Post a Comment