សួស្តី!
ពេលនេះខ្ញុំសូមបង្ហាញជូននូវរូបនាឡិកាចំនួន៧ប្រភេទម៉ូតផ្សេងៗ
គ្នាដែលអាចឲ្យយើងយកទៅដាក់នៅក្នុងប្លុកបាន។
ចំពោះការដាក់គឺគ្មានអីពិបាកនោះទេ។ :D
អ្វីដែលសំខាន់សម្រាប់អ្នកនោះគឺអ្នកត្រូវដឹងថា
កូនរូបនាឡិកាទាំងអស់ខាងក្រោមនេះដើរត្រូវម៉ោងឬមិនត្រឹមត្រូវ
នោះគឺវាអាស្រ័យទៅលើកុំព្យូទ័រដែលអ្នកកំពុងតែប្រើ
បើកុំព្យូទ័រអ្នកប្រើដើរខុសវាក៏ដើរខុសដែរ។
ចំពោះដំណោះស្រាយគឺគ្មាននោះទេ។ តែដើម្បីរឹទ្ធានុភាព
របស់ប្លុកយើងគួរតែដាក់ដើម្បីឱ្យអ្នកខ្លះ
ដែលមិនទាន់បានដឹងអង្គុយអេះចៃឆ្ងល់។ :D
- ឡុកចូល (Log In) ទៅក្នុងគណនី
Blogger របស់អ្នក។
- ចូលទៅ
Layout >> ចុចលើតំណអក្សរ
Add a Gadget នៅទីតាំងណាមួយ (ឧទាហរណ៍សូមមើលរូបខាងក្រោម)
- រមូលចុះ (Scroll) រកមើល gadget ដែលមានឈ្មោះថា
HTML/JavaScript រួចចុចលើវាដើម្បីបើក (មើលរូបខាងក្រោមនេះ)
-ចម្លងកូនខាងក្រោមនេះ យកទៅបិទភ្ជាប់ក្នុង
HTML/JavaScript Gadget ដោយ
ដាក់ឈ្មោះតាមការពេញចិត្តរួចចុចប៊ូតុង Save ។ (លោកអ្នកគួរទុកដាក់ Gadget
នោះនៅទីតាំងសមរម្យ ឧទាហរណ៍ ដោយចាប់ទាញយកទៅដាក់ខាងស្តាំ
និងលើគេបំផុត)
កូដរូបនាឡិកាទាំង៧
- លោកអ្នកអាចប្តូរទំហំរបស់ "នាឡិកា" បានត្រង់កន្លែង៖
- width=200 (កម្ពស់)
- height=200 (ទទឹង)
ទៅជាទំហំដែលអ្នកចង់បាន។
ប្រភពពី៖ ប្លក់អាសត្វចម្លែក
No comments:
Post a Comment