និយាយពីជីវិតលើគ្រែ
គូស្វាមីភរិយាទាំងអស់រមែងជួបភាពមិនទៀងទាត់ (ជួនបានល្អ
តែជួនមិនបានល្អ)។
ប៉ុន្តែមានវិធីច្រើនយ៉ាងដើម្បីជំរុញឱ្យមានភាពស្និទ្ធស្នាល ។
ខាងក្រោមនេះជាវិធីសាស្ត្រ៣ចំណុចដែលយើងសង្ឃឹមថាអាចជួយជំរុញ
ថាមពលសិចរបស់អស់លោកអ្នកបាន ៖
១- ត្រូវពិនិត្យមើលលើរបបអាហារដែលទទួលទានប្រចាំថ្ងៃ ៖
អ្នក
ប្រហែលជាមិនបានគិតទេថា
អ្វីដែលអ្នកទទួលទានមានឥទ្ធិពលលើជីវិតសិច ។
របបអាហារនិងសិចគឺធ្វើដំណើរទៅទាំងព្រមគ្នា។
អាហារគ្មានថាម
ពល=គ្មានជីវិតសិច ។ ថាមពលបានមកពីអ្វីដែលអ្នកទទួលទាន ។
អ្នកកាន់តែមានភាពហត់នឿយ
ចំណង់សិចរបស់អ្នកក៏កាន់តែថយចុះផងដែរ ។
ដូច្នេះគន្លឹះសំខាន់គឺទទួលទានអាហារណាដែលបង្កើតថាមពល ។
អ្នកអាចផ្តោតលើអាហារដែលមានប្រូតេអុីនគ្រប់គ្រាន់
ផ្លែឈើស្រស់ៗនិងបន្លែពណ៌បៃតងជាដើម ។
ខ្លាញ់ល្អក៏សំខាន់ណាស់ដែរ
ដ្បិតវាបានជួយចិញ្ចឹមខួរក្បាលរបស់យើង ។
នៅពេលខួរក្បាលមានថាមពល ការចាប់ផ្តើមសិចក៏ល្អដែរ ។
ដូច្នេះសូមទទួលទានអាហារដែលរាងកាយនិងខួរក្បាលត្រូវការ ។
សណ្តែកមានប្រេង ខ្លាញ់ត្រី ប្រេងអូលីវ
ប្រេងដូងនិងផ្លែប៊័រសុទ្ធតែជាប្រភពសម្បូរដោយខ្លាញ់ល្អ
ផ្តល់លំនឹងដល់រាងកាយ ។
២- គ្រប់គ្រង Stressឱ្យបាននិងយកចិត្តទុកដាក់ចងចាំរឿងអ្វីមួយ ៖
ប្រ
សិនជាអ្នកហត់នឿយនឹងការងារពេញមួយថ្ងៃ
សិចនឹងក្លាយជារឿងចុងក្រោយគេក្នុងចិត្តរបស់អ្នក ។ តែយ៉ាងណា
នេះគឺជារឿងធម្មតា ។
Stressគឺជាកំពូលថ្នាំដែលសម្លាប់ជីវិតសិច ហើយបញ្ហានេះ
គូស្វាមីភរិយាមួយចំនួនពិតជាបានដឹង ។ បន្ថយ
Stressក្នុងចិត្តគឺជាមធ្យោបាយមួយជួយឱ្យជីវិតសិចបានល្អប្រ
សើរ ។
អ្នកអាចធ្វើបែបនេះបានដោយការយកចិត្តទុកដាក់ចងចាំអ្វីមួយក្នុង
ចិត្ត ។ នេះមានន័យថា
ស្ថិតក្នុងពេលបច្ចុប្បន្នអ្នកគួរគិតតែបញ្ហាក្នុងបច្ចុប្បន្នបាន
ហើយ ។
មិនត្រូវបណ្តោយខ្លួនឱ្យលង់ជាប់ផុងស្លុងគិតរឿងពីម្សិលមិញឬ
ថ្ងៃស្អែកដែលស្មុគស្មាញនោះទេ ។ ប្រសិនជាអាចធ្វើបាន
នោះចិត្តអ្នកនឹងគ្មានការជំពាក់ បាត់អស់ Stress
ហើយទីបំផុតទទួលបានភាពរីករាយក្នុងជីវិតសិចមិនខាន ។
ក្នុងពេលចិត្តរបស់អ្នកកាន់តែផ្តោតលើរឿងកំពុងធ្វើបច្ចុប្បន្ន
ជាពិសេសអំឡុងពេលរួមសិច
អ្នកពិតជាទទួលបានភាពសប្បាយរីករាយមិនខាន ។
៣-ហាត់ប្រាណជាមួយដៃគូស្នេហ៍របស់ខ្លួន ៖
ការ
ធ្វើសកម្មភាពហាត់ប្រាណបែកញើសជាមួយដៃគូស្នេហ៍គឺប្រសើរជាង
ការហាត់ប្រាណតែម្នាក់ឯង ។
ការចេញទៅរត់ឬជិះកង់ជាមួយគ្នាជាចំណុចល្អមិនអាចខ្វះបាន
ដ្បិតវាមិនត្រឹមតែជួយបង្កើនថាមពលប៉ុណ្ណោះទេ
តែវាជួយឱ្យអ្នកទទួលបានពេលវេលាស្និទ្ធស្នាលជាមួយគ្នាទៀតផង
។
អ្វីទាំងនេះគឺជាឈ្នាន់ឈានទៅរកជីវិតសិចដែលល្អប្រសើរជាងមុន ។
ការហាត់ប្រាណបានបញ្ចេញនូវអ័រម៉ូននិងសារធាតុគីមីក្នុងរាងកាយ
គ្រប់ប្រភេទទាំងអស់ ៕
ប្រភព ៖ កាសែតកោះសន្តិភាព
No comments:
Post a Comment