ការសិក្សាមួយដែលធ្វើឡើងដោយក្រុមស្រាវជ្រាវ
របស់សាកលវិទ្យាល័យ Charite University Hospital
ប្រទេសអាល្លឺម៉ង់បានបង្ហាញថា
ការទទួលទានបណ្តាអាហារមានជាតិស្ករច្រើន ស្ករគ្រាប់
ឬភេសជ្ជៈផ្អែមៗអាចធ្វើឱ្យអ្នកភ្លេចភ្លាំងច្រើន ។
ការពិសោធ លើមនុស្សវ័យ៦៣ឆ្នាំដែលគ្មានជំងឺទឹកនោមផ្អែម ឬលើសជាតិស្ករក្នុងឈាមចំនួន១៤១នាក់បានរកឃើញថា បុគ្គលដែលកម្រិតស្ករក្នុងឈាមរបស់គេខ្ពស់គឺមានបញ្ហាលើផ្នែកចង ចាំ ។ ដូច្នេះការរក្សាជាតិស្ករក្នុងឈាមឱ្យនៅកម្រិតទាបគឺផ្តល់ផលល្អ ដល់ខួរក្បាល ។

វេជ្ជបណ្ឌិត Agnes Floel មកពីសាកលវិទ្យាល័យ
Charite University Hospital បានថ្លែងថា ៖
«លទ្ធផលនេះបញ្ជាក់យ៉ាងច្បាស់ថា
សូម្បីតែបុគ្គលដែលមានផាត់ស្ករក្នុងឈាមរបស់គេស្ថិតក្នុងកម្រិត
ធម្មតាក្តី
ក៏ប៉ុន្តែការកាត់បន្ថយទទួលទានបណ្តាអាហារផ្អែមខ្លាំងនៅតែជា
យុទ្ធសាស្ត្រប្រកបដោយប្រសិទ្ធភាពទប់ស្កាត់ជំងឺភ្លេចភ្លាំងនៅ
ពេលពួកគេមានវ័យកាន់តែចាស់ទៅ ។
ចំណែកយុទ្ធសាស្ត្រកាត់បន្ថយបរិមាណកាឡូរី
និងបង្កើនការហាត់ប្រាណនឹងត្រូវពិនិត្យមើលផងដែរ»។
ដោយឡែក វេជ្ជបណ្ឌិត Clare Walton
ប្រធានផ្នែកស្រាវជ្រាវមកពីមូលនិធិ Alzheimer’s Society
ចក្រភពអង់គ្លេសថ្លែងថា ៖ «យើងធ្លាប់តែដឹងមកថា
ជំងឺទឹកនោមផ្អែមប្រភេទ២គឺជាកត្តាប្រឈមយ៉ាងសំខាន់ដែលនាំ
ឱ្យកើតជំងឺបាត់បង់ការចងចាំ
ប៉ុន្តែការសិក្សានៅពេលនេះបានបញ្ជាក់ថា
កម្រិតស្ករក្នុងឈាមខ្ពស់អាចនាំឱ្យផ្នែកចងចាំរបស់ខួរក្បាលចុះ
ខ្សោយផងដែរ» ៕
ប្រភពពី៖ កាសែតកោះសន្តិភាព
No comments:
Post a Comment