តើហេតុអ្វីបានជាទីឋាននោះហៅថា«កែប»?
«កែប »គឺហៅសំដៅតាមភាសាបារាំង«ឡឺកាប» ។ ពាក្យ«ឡឺកាប»នេះជាភាសាខ្មែរមានន័យថា«ជ្រោយ គឺប៉ែកដីខ្ពស់ ស្មើច្រាំងដែលញោច លយលូកចូលទៅក្នុងសមុទ្រ»។
ដោយឡែកមាន រឿងព្រេងនិទានអំពីឈ្មោះ«កែប»ដែរ ។ រឿងព្រេងនិទានថា កាលពីព្រេងនាយស្តេចព្រះនាមសាគររាជមានមន្តអាគមខ្លាំងពូកែ ។ ព្រះអង្គបានលួចយកសេះស១ក្បាលរបស់មេទ័ពម្នាក់នៅអង្គរធំ ដោយប្រើសិល្ប៍មន្តអាគមសណ្តំមេទ័ពនោះ ។ ពេលលួចយកសេះបានហើយ ស្តេចសាគររាជបានឡើងជិះបំផាយគេចចេញទៅជាមួយពលសេនាមួយចំនួន ។ ចំណែកមេទ័ព ពេលដឹងបាត់សេះរបស់ខ្លួនក៏ប្រញាប់ដេញតាមចាប់ចោរភ្លាម ។
ស្តេច សាគររាជ និងពលសេនា ព្យាយាមគេចទៅដល់ឆ្នេរសមុទ្រក៏ឈប់សម្រាក ប៉ុន្តែមេទ័ពម្ចាស់សេះបានទៅទាន់ ។ យល់គ្រោះអាសន្ន ស្តេចសាគររាជស្ទុះឡើងបំផាយសេះ ប៉ុន្តែដោយវាកញ្ជ្រោលឡើងធ្វើឱ្យព្រះអង្គ និងកែបសេះធ្លាក់ទៅដី ។ ព្រះអង្គប្រញាប់ហក់ឡើងលើខ្នងសេះវិញ ហើយបំផាយគេចចេញទៅ ។ កន្លែងជ្រុះកែបសេះនោះ ក្រោយមកជាប់ឈ្មោះហៅថា«កែបសេះ» ប៉ុន្តែយូរៗទៅហៅក្លាយមកត្រឹមតែ«កែប»វិញ ៕
ប្រភពពី៖ កាសែតកោះសន្តិភាព
No comments:
Post a Comment