ខេត្តកំពត ៖
ស្ត្រីម្នាក់បានលេបថ្នាំប៉ុនប៉ងធ្វើអត្តឃាត
ដោយខឹងប្រុសស្នេហ៍សុំបែកផ្លូវ ក្រោយពីប្រុសស្នេហ៍នោះដឹងថា
នាងធ្លាប់មានប្តីមិនទាន់ស្របច្បាប់ម្តងរួចទៅហើយ
ហើយភា្លមៗស្ត្រីរងគ្រោះត្រូវក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅ
មន្ទីរពេទ្យ រួចផុតពីគ្រោះថ្នាក់ ។
លុះក្រោយមកស្រាប់តែនាងដោះសារ៉ូមចេញ រត់មកលោតសម្លាប់ខ្លួន
ក្នុងទឹកព្រែកកំពង់បាយទល់មុខមន្ទីរពេទ្យ
តែត្រូវបានមិត្តភក្តិជួយសង្គ្រោះទាន់។
ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០៥ វិច្ឆិកា ២០១៣ ។
បើតាមមន្ត្រីនគរបាលបានឱ្យដឹងថា
ស្ត្រីដែលប៉ុនប៉ងធ្វើអត្តឃាតនេះ ឈ្មោះ ស្រីម៉ៅ អាយុ២៥ឆ្នាំ
បម្រើការហាងខារ៉ាអូខេនៅក្នុងក្រុងកំពត ស្នាក់នៅផ្ទះជួល
ក្នុងភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ។
ប្រភពពី៖ កាសែតកោះសន្តិភាព
No comments:
Post a Comment