សូមស្វាគមន៍ចំពោះ ឯកឧត្តម លោកជំទាវ អស់លោក-​លោកស្រី និងប្រិយ៍មិត្ត​អ្នក​អានទាំងអស់ ដែលបានចំណាយពេលវេលាដ៍មានតម្លៃរបស់ខ្លួន អានសាររបស់ខ្ញុំបាទ​....សូមអរគុណ! Welcome to Lok Chumteav, H.E, Ladies and Gentlemen who is visiting on my web-blogspot today. Thank you...!

Sunday, November 3, 2013

បន្ថែម​ភាពងាយ​ស្រួល​ទៅ​អោយប្រ​អប់បញ្ចេញ​មតិរបស់ BlogSpot

    មតិ​របស់​អ្នក​ទស្សនា Blog / Website គឺ​មាន​តម្លៃ​ និង​សារៈសំខាន់​ណាស់ ជួយ​តំរែតម្រង់​អោយ​ម្ចាស់​ Blog / Website ទាំងឡាយ​មាន​​​ការ​វិឌ្ឍន៍​ទៅ​តាម​គន្លង​មួយ​ដ៏​ត្រឹមត្រូវ​។ ម្ចាស់​ Blog / Website មិន​ត្រឹម​តែ​សរសេរ​អ្វី​ដែរ​ខ្លួន​ឯង​បាន​ដឹង​ប៉ុណ្ណោះ​ទេ!! គឺ​ត្រូវ​សរសេរ​នូវ​អ្វី​ដែរ​អ្នក​ទស្សនា​ចង់​បាន​។ បើ​មាន​តែ​ចំណូល​អ្នក​ទស្សនា​តែ​គ្មាន​ឃើញ​អ្នក​បញ្ចេញ​មតិសោះ​​ក៏​មិន​សម​ ដែរ។ តាម​បទ​ពិសោធន៍​ខ្ញុំ​ដែរ​បាន​បង្កើត​ Blog នៅ Wordpress បាន​៥ខែ​ដែរ​នោះ គឺ​ឃើញ​មាន​អ្នក​បញ្ចេញ​មតិ​ផុលផុស មូល​ហេតុ​មក​ពី​របៀប​ឬ​បែប​បទ​សម្រាប់​អោយ​អ្នក​បញ្ចេញ​មតិ​ងាយ​ស្រួល​និង​ រហ័ស​ ដោយ​ប្រើ​​ត្រឹមតែ ឈ្មោះ
និង Email (តែ​បើ​មាន Blog / Website អាច​ដាក់​បាន​ថែម​ទៀត) មិន​ចាំ​បាច់ Login នៅកន្លែង​ផ្សេង​ៗ​នាំ​តែ​យូរ​នោះ​ទេ។ សូម​មើល​ប្រអប់​បញ្ចេញ​មតិ​នៅ Blog Wordpress ដូច​ខាង​ក្រោម​នេះ៖

ខាង​ឆ្វេង​គឺនៅ Wordpress ខាងស្តាំ​គឺ​នៅ Blogspot
នៅ Blogspot គឺ​មិន​ងាយ​ពិក​បាន​ក្នុង​ការ​ដាក់មតិ​ណាស់ ព្រោះ​តម្រូវ​អោយ Login ចូល​ទៅ​ឯណាឯណី ដល់អញ្ជឹង​ទៅ​ឈឺ​ក្បាល។ ដូច​នេះ​យើង​ត្រូវ​តែ​ចាត់​ការ​វះកាត់​អោយ​ទាន់​ពេល​ ដោយ​ត្រូវ​តែ​កែ​ប្រែជាបន្ទាន់ ខ្ញុំ​បាន​ធ្វើ​ដំណើរ​ចុះ​ទឹក កាត់​ព្រៃ ឡើង​ភ្នំ ហើយក៏​បាន​ប្រទះ​ឃើញ​គម្ពី Blogspot Tip មួយនេះ​ចែក​ចូល​ដល់​អ្នក​ដែរ​កំពុង​ប្រើ​ប្រាស់ Blogspot ទាំង​អស់​គ្នា​ជា​ពិសេស​ខ្មែរ​យើង។ ​សូមមើល​គន្លឹះ​កែ​ប្រែ​ដូច​ខាង​ក្រោម៖
នេះ​ហើយ​ជា​អ្វី​ដែរ​ខ្ញុំ​បាន​កែប្រែ អែម​អត់ បើ​អែម​កុំ​ភ្លេច​ចុច Like នៅ​ Facebook អោយ​ផង​ណា :D
សង្ខេបមុខងារពិសេសៗដូចខាងក្រោម៖

  • ស្រួល​ប្រើ: អ្នក​ទស្សនា​អាច​បញ្ចេញ​មតិ​ដោយ​គ្រាន់​តែ​ដាក់ ឈ្មោះ និង Email តែ​ប៉ុណ្ណោះ.
  • ស៊ក​មតិបន្ត​គ្នា: ដោយ​ប្រើ Reply នៃ comment នីមួយៗ.
  • Email ប្រាប់ដំណឹង : ប្រាប់ពេល​មាន​គេ​ដាក់ មតិថ្មី​ចូល​មក
  • ឆ្លើយ​តប​ដោយប្រើ Email: ឆ្លើយ​តប​មតិ​ដោយ via email.
  • បោះ​ឆ្នោត​អោយ​មតិ​: បោះ​ឆ្នោត​អោយ​មតិ​ដែរ​អ្នក​ពេញ​ចិត្ត .
  • Moderation: Auto-filter comments by keyword, email and IP addresses.
  • កំចាត់ Spam : ដោយ Akismet .
  • មាន​មុខ​ងារ​ជាច្រើន​ទៀត …

របៀប​ដាក់ចូល​ទៅ ​Blogspot របស់​អ្នក.

    ខ្ញុំ​នឹង​បង្ហាញ​ជា​ជំ​ហាន​ៗ ដើម្បី​ធ្វើ​អោយ​ងាយ​យល់​ក្នុង​ការ​បន្ថែម​លក្ខណ​ពិសេស​ទៅ​អោយ ប្រអប់​​បញ្ចេញ​មតិ . ខាង​ក្រោម​នេះគឺ​ជា​ជំហាន​ងាយៗ​៖
ជំហាន​ទី​ 1៖
ចូល​ទៅ IntenseDebate.com, បង្កើត​គណនី​មួយ (sign up an account) 
រួច​រើស​យក=> * I want to install IntenseDebate on my blog or website

-រួច​ទៅ​​បញ្ជាក់​ទទួល​​យល់​ព្រម​ក្នុងប្រអប់ email របស់​អ្នកដោយ​ចូល​ទៅ​កាន់ គណនី​ Email រួច​ស្វែង​រក សារ​ ដែរ​បាន​ផ្ញើ​មក​ដោយ IntenseDebate.com ចុច link ដើម្បី activation។
ជំហាន​ទី​ 2៖
-ឥឡូវ​ចូល​ទៅ​កាន់​គណនី blogger (Blogspot) របស់​អ្នក និង ទាញ​យក (download)  template ដែរអ្នក​កំពុង​ប្រើ​ប្រាស់ (your current blogger template).
-ដោយ​ចុច navigate  >> Template >> ប៊ូតុង Backup /Restore  (មើល​រូប​ខាង​ក្រោម)

-ចុច ប៊ូ​តុង [Download full template] , រក្សា​ទុក template ក្នុង hard drive ។ ឧទាហរណ៍ .ទុក​លើ Desktop (ងាយ​ស្រួល​រក)។
 ជំហាន​ទី​ 3៖
-ចូល​ទៅ​កាន់ IntenseDebate.com and Login , បន្ទាប់​មក​វាយ URL របស់ blog អ្នក។ នៅ​ផ្នែក​ខាង​ស្តាំនៃ Side bar អ្នក​នឹង​អក្សរ​ដាក់ថា Manage blogs/sites ខាង​ក្រោមវា​មាន​Link មួយ​ដាក់​ថា Install IntenseDebate. ចុច​លើ​វា​ទៅ​ (មើល​រូប​ខាង​ក្រោម)
 
នោះ​យើង​នឹង​ចូល​ទៅ​កាន់​ទំព័រ​មួយ​ទៀតដែរ​មាន​ ៣ Step ។
Step 1: អោយ​អ្នក​វាយ​បញ្ចូលអាស័យដ្ឋាន blog URL, រួច​ចុច next step. (មើល​រូប​ខាង​ក្រោម)
 
Step 2: អត់មាន​អី​ទេគីចូល​ដល់ step 3
step 3: ចូល​ដល់​ដំណាក់អោយ​ជ្រើស​រើសដូច​ខាង​ក្រោម​នេះ៖
  • - How would you like to install IntenseDebate?
    - Widget
    - Template
      សូមរើស​យក Template, ( ចុចត្រង់រង្វង់មូលនៅខាងមុខអក្សរ )
  • - Which blog posts should have IntenseDebate comments enabled?
    - Only on new posts
    - On all blog posts
    សូមរើស​យក On all blog posts ( ដើម្បី​អោយ​បង្ហាញ​គ្រប់​ប្រកាស​ទាំង​អស់)
រួច scroll ចុះ​ក្រោម​រហូត​ដល់​អ្នក​ឃើញប៊ូតុង ” Browse ” ចុចទៅ។ ចូល​ទៅ​រក blogger template ដែរអ្នក​បាន ទាញ​យក​រួច​ហើយក្នុង ​ជំហានទី 2 បន្ទាប់មកចុច  Upload file


 ជំហាន​ទី​ 4៖
IntenseDebate.com នឹង​បោះ​កូដ template ថ្មីមួយអោយ​អ្នកដោយ  automatically ,
-ចុច​ម៉ៅ​ស្តាំ​រើស​យក Copy (មើល​រូប​ខាង​ក្រោម)
 
 ជំហាន​ចុង​ក្រោយ៖
បន្ទាប់ពី​ Copy Code template រួច​, ចូល​ទៅគណនី Blogspot របស់​អ្នក
-ចូលទៅ Template >> Edit HTML >> Proceed
 
រួច
select all ទៅលើ​អក្សរ Code (current template code) ឬ​ចុច ( ctrl + A ) >> លុបចោល​អោយ​អស់ >> រួច paste ( ជំនួស ) Code template ថ្មី​ដែរអ្នក​បានចំលង​ពី ជំហានទៅ 4 យក​មក​ដាក់>>
ជាចុង​ក្រោយ​ចុចប៊ូតុង Save template ៕
 
 
 
 
 
 ប្រពភពី៖ ប្លក់អាក្បាលធំ
 
 

No comments:

Post a Comment