សូមស្វាគមន៍ចំពោះ ឯកឧត្តម លោកជំទាវ អស់លោក-​លោកស្រី និងប្រិយ៍មិត្ត​អ្នក​អានទាំងអស់ ដែលបានចំណាយពេលវេលាដ៍មានតម្លៃរបស់ខ្លួន អានសាររបស់ខ្ញុំបាទ​....សូមអរគុណ! Welcome to Lok Chumteav, H.E, Ladies and Gentlemen who is visiting on my web-blogspot today. Thank you...!

Wednesday, November 13, 2013

របៀប​ដាក់​ Widget បង្ហាញ​អ្នក​​បញ្ចេញ​មតិ​របស់ Disqus

   កាល​យូរ​ហើយ​ខ្ញុំធ្លាប់​បាន​បង្ហាញ​ពី​របៀប​ដាក់​ប្រអប់​បញ្ចេញ​ មតិ​របស់ Disqus ដែល​ជា​សេវាកម្ម​ប្រអប់​បញ្ចេញ​មតិ​ឲ្យ​គេហទំព័រ/ប្លក់ ដែល​ល្បី​ជាង​គេ​អាច​និយាយ​បាន​ថា ជាប់​លេខ​មួយ ហើយ​មាន​គេហទំព័រ​បរទេស​ធំ​ៗ​គេ​ក៏​ប្រើ​ប្រអប់​បញ្ចេញ​មតិ Disqus នេះ​ដែរ។ អ្វី​​ជា​ភ័ព្វ​សំណាង​របស់​អ្នក​ប្រើ Blogger នោះ​គឺ យើង​អាច​ដាក់​ប្រអប់​ Disqus នេះ​បាន​ដែរ ហើយ​យើង​នៅ​អាច​ដាក់ Widget (ធាតុ​ក្រាហ្វិក) ឲ្យ​បង្ហាញ​រាល់​អ្នក​ដែល​បាន​ដាក់​មតិ​នៅ​ប្លក់​យើង​បាន​ទៀត​ផង។ បើចង់​ដឹង​ពី​របៀប​ដាក់​សូម​មើល​ខាង​ក្រោម​នេះ ៖



៙ ជំហាន​ទី 1 : យើង​ត្រូវ​​ដំឡើង​ប្រព័ន្ធ​បញ្ចេញ​មតិ Disqus ឲ្យ​ហើយ​សិន ៖

   ដើម្បី​អាច​ដាក់ Widget  ឲ្យ​បង្ហាញ​អ្នក​ដែល​បាន​បញ្ចេញ​មតិ​នោះ យើង​ត្រូវ​ដំឡើង​ប្រព័ន្ធ Disqus  នេះ​នៅ​ក្នុង​ប្លក​យើង​សិន ហើយ​របៀប​ដំឡើង​គឺ​ងាយស្រួល​ទេ សូម​ចុច​ទៅ​នេះ​ដើម្បី​មើល​ត្រួសៗ ព្រោះ​ការ​ពេល​តឡូវ​របៀប​ដំឡើង​គឺ​មាន​ការ​ប្រែប្រួល​ខ្លះៗ។

៙ ជំហាន​ទី 2 : របៀប​ដំឡើង​ Widget Disqus សម្រាប់​ឲ្យ​បង្ហាញ​អ្នក​ដែល​បាន​បញ្ចេញ​មតិ ៖

   កាល​ដែល​យើង​ត្រូវ​ដាក់ Widget ឲ្យ​បង្ហាញ​អ្នក​ដែល​បាន​បញ្ចេញ​មតិ​បែបនេះ​គឺ​ងាយស្រួល​ដល់​ម្ចាស់​ប្លក ​ឬ​អ្នក​ចូល​ទស្សនា​ប្លក​បាន​ដឹង​ថា​មាន​អ្នក​ដាក់​វាចា ដើម្បី​ផ្ដល់​ភាព​ងាយស្រួល​ឆ្លើយ​តប ដោយ​មិន​បាច់​ចូល​ទៅ​បើក​មើល Email​ នោះ​ទេ ។ ដើម្បី​យើង​ត្រូវ ៖

- ចូល​ក្នុង​​គណនី Blogger របស់​លោក​អ្នក។
- ចូល​ទៅ​ប្លក​របស់​យើង​វិញ ចុច​លើ​តាប Layout >> ចុច​លើ​តំណ​​អក្សរ Add a Gadget នៅ​ទីតាំង​ណាមួយ (ឧទាហរណ៍​សូម​មើល​រូប​ខាង​ក្រោម)

- រមូរ​​ចុះ (scroll down) រក​មើល gadget ដែល​មាន​ឈ្មោះ​ថា HTML/JavaScript រួច​លើ​វា​ដើម្បី​បើក (មើល​រូប​ខាង​ក្រោម​នេះ)

- ចម្លង​កូដ Disqus Recent Comments Widget ខាង​ក្រោម​នេះ ដោយ​ត្រូវ​ដូរ​នៅ​ត្រង់ Disqus​ ID​យក​ទៅ​ដាក់​ក្នុង  HTML/JavaScript Gadget ជា​ការ​ស្រេច។

 កូដ Disqus Recent Comments Widget
<div id="recentcomments" class="dsq-widget"><h2 class="dsq-widget-title">Recent Comments</h2><script type="text/javascript" src="http://povwwe.disqus.com/recent_comments_widget.js?num_items=5&hide_avatars=0&avatar_size=32&excerpt_length=100"></script></div>

ការ​កែប្រែ​កូដ Disqus Recent Comments Widget ៖
  • ត្រង់​ពាក្យ povwwe គឺ​ជា Disqus​ ID លោក​អ្នក​ត្រូវ​ដូរ​ទៅ​​ជា​របស់​អ្នក​វិញ។
  • num_items= : ចំនួន​បង្ហាញ​អ្នក​ដែល​បាន​ដាក់​មតិ។
  • hide_avatars= : កំណត់​ឲ្យ​បង្ហាញ​រូប​តំណាង​អ្នក​ដាក់​មតិ (0=បង្ហាញ 1=មិន​បង្ហាញ)។
  • avatar_size= : ជា​ទំហំ​រូប​តំណាង​អ្នក​បញ្ចេញ​មតិ (ទំហំ​ដើម​គឺ 32)។

សំណួរ : តើ​ខ្ញុំ​អាច​ស្វែងរក Disqus​ ID របស់​ខ្ញុំ​នៅ​ត្រង់ណា​ដែរ?
ចម្លើយ ៖ គឺ​ចូល​ទៅ​ក្នុង​គណនី Disqus​ របស់​អ្នក​ ហើយ​ចូល​ទៅ Setting មើល​ត្រង់ Site Identity មើល​ត្រង់ «Your website shortname is..........»​ រូប​ខាង​ក្រោម​នេះ ៖
ចូល​ក្នុង​គណនី កូដ Disqus >> Setting >> Site Identity

   កាល​មុន​ខ្ញុំ​ធ្លាប់​ដាក់​ប្រអប់​បញ្ចេញ​មតិ Disqus តែ​អត់​ទាន់​ដឹង​ពី​របៀប​ដាក់ Disqus Recent Comments Widget ហើយ​ក៏​ដក​ចោល​វិញ​ទៅ។ តែ​ឥឡូវ​​នេះ​យើង​អាច​​ដឹង​ពី​អ្នក​ដែល​បាន​បញ្ចេញ​មតិ​លើ​ប្លក​របស់​យើង​ ងាយស្រួល​បំផុត​ តាម​រយៈ​ការ​បង្ហាញ​របស់ Widget។ ប្រអប់​បញ្ចេញ​មតិ Disqus អនុញ្ញាតិ​ឲ្យ​អ្នក​​មាន​គណនី​ល្បីៗ​ដូចជា Facebook, G+, Twitter ឬ ​ជនអនាមិក អាច​ដាក់​មតិ​យ៉ាង​ស្រួល​និង​រហ័ស អាច​ការពារ​ spam បាន។ ជួប​គ្នា​នៅ​គន្លឹះ​លើក​ក្រោយ​ទៀត។
_______________________________
ប្រភព​ពី : http://www.tipsviablogging.com

No comments:

Post a Comment