ផ្ទុយទៅវិញនៅក្នុងពិភពអ៊ីនធឺណិត មិនដែលមានអ្វីតែមួយនោះទេ មានប្រព័ន្ធប្លកដែលល្បីនិងសម្បូរអ្នកប្រើជាប់លេខមួយនោះគឺ Blogger ដែលជាសេវាកម្មបង្កើតប្លក (កំណត់ហេតុផ្ទាល់ខ្លួននៅលើបណ្ដាញអ៊ីនធឺណិត) ប្រើដោយមិនគិតប្រាក់របស់ Google ដែលមានសេរីភាពជាង Wordpress ឆ្ងាយណាស់ ដូចជា៖
- ងាយស្រួលសរសេរមិនសាំញ៉ាំ ដំណើរការរហ័សជាង Wordpress។
- មានទំហំផ្ទុករូបភាពគ្មានដែនកំណត់ ប្រសិនធ្វើតាមការកំណត់របស់ Google។
- មាន Template ស្អាតៗ និងប្រើបានដោយសេរីជាច្រើន។
ឥឡូវនេះខ្មែរយើងដែលជាអ្នកចង់បង្កើតប្លក បានងាកមកបង្កើតដោយប្រើសេវាកម្មរបស់ Google វិញហើយ ដោយសារតែវាមិនសូវរឹតត្បិតទេ ឧទាហរណ៍ : ការបង្ហោះឯកសារចំរៀង កម្មវិធី រិះគន់សង្គម នយោបាយ ជាដើម។
ចូលមកដល់សាច់រឿងវិញ យើងមានវិធីក្នុងការដឹកជញ្ជូនអត្ថបទ (ប្រកាស) ដែលបានចុះផ្សាយក្នុង Wordpress រួចហើយដោយបម្លែងយកទៅដាក់ក្នុង Blogger វិញ។ សូមមើលវិធីធ្វើដូចខាងក្រោមនេះ ៖
ចំណាំ៖
- លោកអ្នកមិនអាចបម្លែងប្លក Wordpress ដែលមានប្រកាសរាប់រាយអត្ថបទទៅហើយនោះទេ ព្រោះការបម្លែងនេះមានត្រឹមតែ 1MB តែប៉ុណ្ណោះ មានន័យថាការបន្លែងអនុញ្ញាតិតែក្រោមទំហំ 1MB។
- រាល់អាស័យដ្ឋាន URL របស់ប្រកាសកន្លងមកនឹងត្រូវកែប្រែ មិននៅដូចដើមបានទេ។
- ម៉ាស៊ីនស្វែងរក (search engine) នឹងមិនទាន់ស្គាល់អត្ថបទទាំងនោះភ្លាមៗបានទេ ត្រូវការរយៈពេលដើម្បីធ្វើអោយវាស្គាល់។
- ការបម្លែងនេះគឺសាកសម សម្រាប់តែ Wordpress ថ្មីៗដែលមិនសូវមានអត្ថបទច្រើន។
ការនាំចេញប្លក Wordpress ៖
- កត់ត្រាចូល (Log In) ប្លក Wordpress របស់អ្នកដោយចូលទៅតាម >> www.ឈ្មោះប្លករបស់អ្នក.wordpress.com/wp-admin- ចុចលើ Tools >> Export ។ នោះលោកអ្នកនឹងទទួលបានឯកសារដែលមានកន្ទុយ WXR ដែលជាឯកសារ database របស់ Wordpress។ សូមមើលរូបខាងក្រោម
បន្លែងពីឯកសារ WXR ទៅកាន់ឯកសារ XML ៖
- ចូលទៅកាន់ www.wordpress2blogger.appspot.com ដែលជាគេហទំព័រមានមុខងារបម្លែងប្លក Wordpress ទៅកាន់ Blogger ។- រួចចុចប៊ូតុងរកមើល (Brows) ដើម្បីចូលទៅយកឯកសារ WXR ដែលលើកអ្នកបាននាំចេញពីប្លក Wordpress កន្លងមក។ ហើយចុច Convert ដើម្បីធ្វើការបម្លែង។ ពេលនោះលោកអ្នកនឹងទទួលបានឯកសារដែលមានកន្ទុយជា XML (ដែលជាឯកសារ database របស់ Blogger)។
របៀបយកឯកសារ XML ទៅដាក់ចូលក្នុង Blogger.com ៖
- សន្មតថាលោកអ្នកបានបង្កើត blogger ថ្មីមួយដែលមិនទាន់មានអត្ថបទសោះឡើយ។- កត់ត្រាចូល (Log In) ប្លក Blogger របស់អ្នក។
- ចូលទៅកាន់ Setting >> Other >> រួចចុចលើ Import blog
- ត្រង់កន្លែង Select an exported blog file (.xml) សូមចុចប់ប៊ូតុងរកមើល... ដើម្បីចូលទៅយកឯកសារ XML ដែលអ្នកបានបម្លែងទុកក្នុងកុំព្យូទ័ររួចនោះ។
- វាយពាក្យកូដសន្សំ ដើម្បីបញ្ជាក់ថាអ្នកមិនមែនជាគ្រឿងយន្ត។
- រួចរាល់សូមចុច Import Blog ដើម្បីធ្វើអោយប្លកអ្នកមានអត្ថបទដែលទាញចេញពីឯកសារ XML នោះ។
ចំណាំ៖ គេហទំព័រខាងលើអាចអោយលោកអ្នកបម្លែងពី WXR ទៅ XML ក្នុងទំហំតូចជាង 1 មេហ្កាបៃ តែប៉ុណ្ណោះ។
បន្ទាប់ពីមើលសព្វគ្រប់តាមជំហានខាងលើរួចហើយ សង្ឃឹមថាអ្នកដែលមានប្លកនៅ Wordpress ថ្មីថ្មោងដែលចង់ដឹកជញ្ជូនអីវ៉ែអីវ៉ាន់យកមកដាក់ក្នុង Blogger បានជោគជ័យ។
ប្រភពពី៖ ប្លក់អាក្បាលធំ
No comments:
Post a Comment