ខេត្តកំពង់ឆ្នាំង ៖
សង្ឃ១អង្គបាននិមន្តរត់ចេញពីវត្ត
បន្ទាប់ពីខ្ទាស់ទ្វារបន្ទប់ទឹកបង្ខាំងស្រីស្នេហ៍វ័យក្មេង
ក្រោយពេលមានទំនាស់គ្នាពីរឿងស្នេហ៍ខុសតម្រា កាលពីវេលាម៉ោង២
និង៣០នាទីរសៀល ថ្ងៃទី៧ មករា ២០១៤
នៅបន្ទប់ទឹកក្នុងកុដិមួយស្ថិតក្នុងវត្តទេពធីតារាម
ហៅវត្តយាយទេព ភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង
តែរឿងរ៉ាវខាងលើនេះទើបបែកធ្លាយនៅព្រឹកថ្ងៃទី៩ មករា នេះ
បន្ទាប់ពីនារីជាស្រីស្នេហ៍បានដាក់ពាក្យបណ្តឹងនៅនគរបាលក្រុង
កំពង់ឆ្នាំង ហើយត្រូវបានមន្ត្រីនគរបាលទៅកាត់សោកុដិ
និងសោបន្ទប់ទឹកដើម្បីពិនិត្យ។
ក្នុងបណ្តឹងនារីរងគ្រោះអាយុ២១ឆ្នាំ
ដែលមានទីលំនៅក្នុងក្រុងកំពង់ឆ្នាំងបានឱ្យដឹងថា
នាងបានស្រឡាញ់គ្នាជាមួយព្រះសង្ឃនាម ភន ធារី ព្រះជន្ម២៣វស្សា
តាំងពីឆ្នាំ២០០៩មកម្ល៉េះ
ប៉ុន្តែពួកនាងមិនដែលធ្វើអ្វីខុសប្រពៃណីនោះទេ ។
រហូតដល់ឆ្នាំ២០១០
មានយប់មួយព្រះសង្ឃអង្គនោះបានណាត់នាងឱ្យទៅជួប
ហើយបាននាំនាងឡើងទៅលើអគារក្នុងវត្តជាន់ទី២
និងបានចាប់នាងរំលោភបានសម្រេច។ ពេលនោះលោកបានគំរាមថា
កុំប្រាប់នរណាឱ្យសោះ បើហ៊ានប្រាប់គេនឹងអារ.កសម្លាប់ចោល
ក្រោយពីពេលនោះមកបានប្រហែល៣ខែ
លោកសង្ឃអង្គនោះបានទូរស៧ព្ទហៅនាងឱ្យទៅជួបនាងទៀត
ហើយក៏បានចាប់រំលោភបានសម្រេចម្តងទៀត
និងចាប់ពីពេលនោះមកមិនដែលបានធ្វើអ្វីទៀតទេ
តែបានទាក់ទងគ្នាតាមទូរស័ព្ទក្នុងអត្ថន័យស្នេហារហូតមក
ដោយសង្ឃអង្គនោះបានសន្យាថានឹងសឹកមកដណ្តឹងនាងតាមផ្លូវច្បាប់។
ប្រភពដដែលបន្តថា នៅថ្ងៃទី៥ មករា ២០១៤នេះ
លោកសង្ឃនាម ភន ធារី បានឱ្យនាងមកជួប
ហើយបានសុំដកទូរស័ព្ទនាងទុកឆែកលេខមើលក្រែងមានប្រុសស្នេហ៍ឯណា
ផ្សេងក្រៅពីលោកនាងក៏ព្រមទុកឱ្យ លុះដល់ថ្ងៃទី៦ មករា
ម៉ោងប្រហែល២ជាង នាងបានទៅទារយកទូរស័ព្ទរបស់នាងវិញ
លោកប្រាប់ថា ទូរស័ព្ទនៅក្នុងកុដិចូលទៅយកទៅ
ពេលនោះលោកបានទាញទ្វារចាក់សោកុដិជាប់ទុកនាងនៅក្នុងកុដិ
ហើយបង្ខំនាងរំលោភបានសម្រេច។
ក្រោយពេលរំលោភរួចហើយលោកសង្ឃនោះមិនបានឱ្យនាងត្រឡប់មកផ្ទះវិញ
ទេ ដោយចាក់សោបង្ខាំងនាងមួយយប់ទល់ភ្លឺថ្ងៃទី៧ មករា ។
លុះម៉ោងជាង៩ព្រឹក
ព្រះសង្ឃនោះមិនទាន់បានដោះលែងនាងឱ្យមកផ្ទះវិញទៀតដោយបានយក
បាយទៅឱ្យនាងហូប តែនាងមិនហូប ហើយបានជជែកគ្នាពីរឿងសន្យាថា
សឹកទៅដណ្តឹងនាងតាមច្បាប់
តែការសន្យាបានត្រឹមតែបបូរមាត់រយៈពេលជាច្រើនឆ្នាំមកហើយដោយ
សារតែការជជែកគ្នាមិនចុះសម្រុងពីរឿងចូលស្តីដណ្តឹងរៀបការតាម
ផ្លូវច្បាប់នេះមិនច្បាស់លាស់ទើបមានការទាស់សំដីគ្នា។
រហូតដល់ម៉ោងជាង២រសៀល ថ្ងៃទី៧ មករា
នាងប្រាប់ថា
ឈឺបត់ជើងទើបលោកសង្ឃនោះព្រមបើកទ្វារកុដិឱ្យនាងចេញមកបត់ជើង
ក្នុងបន្ទប់ទឹក
ប៉ុន្តែអ្វីដែលស្មានមិនដល់នោះពេលនាងចូលក្នុងបន្ទប់ទឹកស្រាប់
តែសង្ឃអង្គនោះបានយកសោមកខ្ទាស់ទ្វារពីក្រៅមិនឱ្យនាងចេញ
ហើយសង្ឃអង្គនោះគេចខ្លួនបាត់តែម្តង។ នាងបញ្ជាក់ថា
នាងជាប់ក្នុងបន្ទប់ទឹកនើជាងកន្លះម៉ោង
ដោយស្រែកហៅឱ្យគេជួយតែគ្មានអ្នកណាឮទេ
ក្រោយមកមានឈ្មោះធារ៉ាជាកូនសិស្សលោក និងជាគ្រូបង្រៀនបានឮ
ហើយបានមកដោះសោទ្វារបន្ទប់ទឹកទើបនាងបានចេញមកវិញ
ហើយបានរត់ទៅផ្ទះ
និងបានប្រាប់ដល់ក្រុមគ្រួសារដាក់ពាក្យបណ្តឹងសង្ឃអង្គនោះពីបទ
រំលោភ និងបង្ខាំងមនុស្សខុសច្បាប់៕
ប្រភព ៖ កាសែតកោះសន្តិភាព
No comments:
Post a Comment