* អំពីដែនកំណត់ទំហំផ្ទុកឯកសារ Blogspot ឬ Picasa Web Albums ៖
នៅពេលដែលលោកអ្នកចុះឈ្មោះប្រើ Blogger នោះលោកអ្នកប្រាកដជាឆ្ងល់ថា តើ Blogger អាចអោយយើងដាក់ឯកសារបានទំហំប៉ុន្មានដែរ (Mb)? ហើយជាប្រភេទឯកសារអ្វីខ្លះ?
ចម្លើយគឺ ៖ Blogger អាចអោយអ្នកប្រើអាចស្តុកទុកឯកសារសម្រាប់ប្រើជាមួយអត្ថបទ បានទំហំ 1024MB (ស្មើទំហំ 1GB)
ហើយឯកសារដែលអាចស្តុកទុកបាននោះគឺជាប្រភេទ JPG, PNG និង GIF ។
ដំណើរការរបស់វាគឺ៖ នៅពេលដែលលោកអ្នកបង្កើត Blogger ដំបូងនោះ
Google និងបង្កើតឃ្លាំងស្តុកឯកសាររូបភាពនៅ Picasa Web Albums
ដោយស្វ័យប្រវត្ត ដែលមានទំហំមួយ 1GB
សម្រាប់ប្រើធ្វើជាឃ្លាំងស្តុកឯកសាររបស់ Blogger ។ ដូចនេះដើម្បីលុប
កែឯកសាររូបភាព លោកអ្នកត្រូវចូលទៅកែ ឬលុប នៅ Picasa Web Albums
ព្រោះ blogspot មិនមានមុខងារអោយលុបឬកែបានទេ។
ដើម្បីដឹងទំហំនៅសល់របស់ Blogger អ្នកត្រូវចូលទៅមើលនៅ Picasa Web Albums ដែលមានអាសយដ្ឋាន https://picasaweb.google.com/home ។
* ចំណុចពិសេសរបស់ឃ្លាំងផ្ទុកឯកសារ Blogspot ឬ Picasa
Google បានដាក់លក្ខខណ្ឌថា បើលោកអ្នក Upload រូបភាពដែលមានទំហំខ្នាត បណ្ដោយនិងទទឹងត្រឹម 800 pixels ឬក៏តូចជាងនេះ Google នឹងមិនរាល់ចំនួនផ្ទុកឯកសារទេ មានន័យថា ការ Upload និងរក្សាទុកគឺគ្មានដែនកំណត់ (Unlimited)។
ទំហំខ្នាតបណ្ដោយនិងទទឹងត្រឹម 800 pixels គឺជាទំហំល្អក្នុងការចែករំលែករូបភាពក្នុង internet ជាពិសេស សម្រាប់អត្ថបទប្លក។ ប៉ុន្តែបើលោកអ្នកចង់ Upload រូបភាពដែលមានទំហំធំជាង 800-pixels (សម្រាប់ទុកបោះពុម្ព) នោះអ្នកនឹងត្រូវរាប់ទំហំផ្ទុកឯកសារដែល Google កំណត់ត្រឹម 1GB។ តែអ្នកអាចទិញទំហំផ្ទុកបន្ថែមបាន។
* ដែនកំណត់គណនី (Account limits)៖
- មួយអ៊ីមែល Google អាចបង្កើត Blogger បាន 100 គណនី។
- ព័ត៌មានប្រវត្តិសង្ខេប (About Me) សរសេរបាន 1,200 តួអក្សរ។
- ព័ត៌មានប្រវត្តិសង្ខេប ចំណាប់អារម្មណ៍ សរសេរបាន 2,000 តួអក្សរ។
- អ្នកអាចតាមដានប្លកដទៃបានត្រឹម 300 ប្លក ក្នុងមួយគណនី។
* ខ្នាតរូបភាព ( Dimension )
- រូបភាពដែលត្រូវ Upload ចូល post editor ខ្នាតធំបំផុតបណ្ដោយនិងទទឹង 1600px ព្រោះបើអ្នក Upload រូបធំជាងនេះ Blogspot នឹងបង្រួញខ្នាតអោយនៅត្រឹម 1600px វិញដដែល។ រូបភាពធំបំផុត 8MB។
- រូបភាពផ្ទៃខាងក្រោយ (background) Upload ចូលទៅ Template Designer > Background page មិនកំណត់។ រូបភាពធំបំផុត 300KB បើប្រើតាមទូរស័ព្ទត្រឹម 250KB។
* ដែនកំណត់ប្លក់ ៖
- ចំណងជើងប្លក (blog Title) : សរសេរបានត្រឹម 90 តួអក្សរ។
- ឈ្មោះតំបន់បណ្ដាញរង (Subdomain name) : សរសេរបានត្រឹម 37 តួអក្សរ។ ឧទាហរណ៍: http://SUBDOMAIN.blogspot.com។
- ពិពណ៌នាអំពីប្លក (description) : សរសេរបានត្រឹម 500 តួអក្សរ។
- ចំនួនសមាជិក/អ្នកនិពន្ធ (members/authors) : អញ្ជើញបាន 100 នាក់ក្នុងមួយប្លក។
- បើប្លកអ្នកដាក់ជា Private blog : អាចអោយអ្នកអានបានត្រឹម 100 នាក់។
- ចំនួនអត្ថបទ (Posts) : គ្មានកំណត់។
- ទំព័រមុខ (Home page) : Blogger និងបង្ហាញចំនួនអត្ថបទ 1MB ក្នុងមួយទំព័រមុខ ហើយដាក់អត្ថបទបន្តបន្ទាប់នៅសន្លឹកបន្ទាប់ទៀត។ ល្អណាស់ដើម្បីកុំអោយទំព័រមុខបង្ហាញអត្ថបទច្រើនជ្រុលពេក។
- ទំព័រ (គឺ Pageមិនមែន Post) : បង្កើតបាន 20 ទំព័រក្នុងមួយប្លក។
- ស្លាក (Labels) : ដាក់បាន 500 ស្លាក។ ស្លាករបស់ Blogger ប្រៀបដូចជំពូករបស់ប្លក។
* ដែនកំណត់អត្ថបទ ៖
- អត្ថបទ : សរសេរមិនកំណត់ប្រវែងអត្ថបទ។
- ចំនួនស្លាក : អត្ថបទមួយអាចដាក់ស្លាកបាន 20 ស្លាក។
- ដាក់មតិ : មិនកំណត់ចំនួន។
- ចំណង់ជើងអត្ថបទ : 39 តួអក្សរ (ចាប់យកដោយស្វ័យប្រវត្តិបើអ្នកមិនបានដាក់)។
* ដែនកំណត់ផ្សេងៗទៀត ៖
- ប្រវែងស្លាក (Label length) : សរសេរបាន 200 តួអក្សរក្នុងមួយស្លាក។
- ប្រវែងមតិ (Comment Length): សរសេរបាន 4,096 តួអក្សរក្នុងមួយមតិ។
សង្ខេប ៖ សរុបមកថ្វីត្បិតតែ Blogger អោយអ្នកប្រើស្តុកឯកសាររូបភាពត្រឹម 1024MB (1GB) ក៏ពិតមែន តែបើលោកអ្នក Upload រូបភាពមិនលើស 800px វាស្មើនឹងគ្មានដែនកំណត់ នោះលោកអ្នកនឹងលែងខ្វល់អំពីទំហំស្តុកទុកឯកសារសម្រាប់ប្រើជាមួយ អត្ថបទទៀតហើយ។ រីឯ Wordpress អោយទំហំ 3GB ក៏ពិតមែន តែគិតអោយតែ Upload ចូលគឺគិតទាំងអស់។ តើរវាង Blogger និង Wordpress អ្នកណាល្អជាង? ស្រេចតែចិត្តលោកអ្នកទេ៕
យល់ដឹងបន្ថែមអំពីឯកសារ JPG, PNG និង GIF ៖
JPG ឬ JPEG គឺជាឯកសាររូបភាពដែលគេប្រើជាទូទៅ អភិវឌ្ឍន៍ដោយ
Joint Photographic Experts Group គាំទ្រពណ៌ដល់ 24-bit
ដែលជាទូទៅយើងប្រើ 8-bit ,
ឧបករណ៍កាមេរ៉ាទាំងឡាយតែងប្រើដោយជ្រើសយកធ្វើជាឯកសាររូបលំនាំដើម។
មានតាំងពីគុណភាពអន់រហូតដល់ល្អបំផុត
ដែលអាចអោយអ្នកប្រើកំណត់បាន។
PNG ( Portable Network Graphic ) គឺជាឯកសាររូបភាពដែលគេប្រើវា
ដោយចង់បានគុណភាពល្អ និងមិនចាំបាច់ត្រូវការកំណត់គុណភាពអ្វីទេ
(lossless compression ) សារៈសំខាន់ក្នុងការប្រើឯកសារ PNG
នោះគឺវាមានគ្រាប់ពណ៌ថ្លា (transparent pixels )
ដែលធ្វើអោយរូបភាពឆ្លុះទៅផ្ទៃខាងក្រោយ
ដែលយើងតែងតែហៅថារូបគ្មាន Background ។ គេបង្កើត PNG
ដើម្បីទទួលរូបភាពគ្មានផ្ទៃពីក្រោយដែលមានគុណភាពខ្ពស់
និងជំនួសការប្រើឯកសាររូប GIF ដែលមិនអាចទ្រទ្រង់គុណភាព។ ឧទាហរណ៍
ខ្ញុំបានកាត់រូបភាពក្នុងកម្មវិធី Adobe Photoshop
ដូចនេះខ្ញុំត្រូវរក្សារូបណាមួយដែលខ្ញុំបានកាត់ផ្ទៃ Background
ចេញនោះជាឯកសារ PNG បើខ្ញុំរក្សាវាទុកជា JPG នៅរូបភាពនិងមានផ្ទៃ
Background ពណ៌សជាមិនខាន។ តែ PNG មិនស្គាល់ CMYK។
GIF ( Graphical Interchange Format ) គឺជាឯកសាររូបភាពដែលមាន
ពណ៌ត្រឹម 256 indexed
ដូចនេះវាមានទំហំតូចតែពណ៌បង្ហាញមិនស្អាតជាពិសេសពណ៌លាយគ្នា
(Gradient)។ ចំណុចសំខាន់របស់ GIF
គឺយើងអាចដាក់សន្លឹករូបជាច្រើនក្នុងឯកសារ GIF
តែមួយដែលជាហេតុធ្វើអោយ GIF មានចលនា ដែលគេតែងតែហៅថា
រូបភាពមានចលនា តែវាមិនមែនជា Video ទេ។
រូបភាពជាច្រើនត្រូវបានដាក់ចូល និងកំណត់ល្បឿនបង្ហាញពីមួយទៅមួយ
ដូចនេះគេអាចបានឯកសាររូបភាពមួយដែលមានរូបជាច្រើននៅក្នុងនោះ
ដែលគេច្នៃធ្វើជារូបភាព Slide , រូបផ្សាយពាណិជ្ជកម្ម។
មកដល់ពេលនេះមានកម្មវិធីដែលអាចបម្លែងឯកសារវីដេអូ ទៅជា GIF
តែគេគួរតែធ្វើវាត្រឹមរយៈពេលបួនដប់វិនាទីបានហើយ
ព្រោះវាធ្វើអោយទំហំរូប GIF
មានទំហំធំដោយសារតែវាមានសន្លឹករូបច្រើនពេក។ GIF
ក៏អាចមានត្រឹម មួយសន្លឹកក្នុងមួយឯកសារបានដែល
ដែលគេពេញនិយមសម្រាប់ធ្វើជារូប screenshots ព្រោះវាមានទំហំតូច។
No comments:
Post a Comment