Google Friend Connect Widget : គឺជាធាតុក្រាហ្វិកប្លកដែលមានក្នុងប្រព័ន្ធ Blogger សម្រាប់បង្ហាញកូនរូបតំណាងអ្នកចុចតាមដានដោយប្រើ Email របស់ពួកគេ។ វាស្រដៀងនឹង Facebook Like Box ដែរ តែវាមានលក្ខណទូលំទូលាយជាងដោយសារប្រើត្រឹមតែ Email តែប៉ុណ្ណោះ។ ចំពោះអ្នកដែលប្រើ Blogger ដូចគ្នាដែរនោះ Google Friend Connect Widget គឺជាបញ្ជីពិសេសមួយ សម្រាប់បង្ហាញប្លកករ ជាបញ្ជីបណ្ដាញដែលអាចឲ្យយើងចុចមើលថា អ្នកដទៃគាត់បានចុចតាមដានប្លកណាខ្លះ! និងជាបញ្ជីដែលមានទំនាក់ទំនងទៅកាន់ Reading list ដែលមាននៅក្នុងកាប៊ីនគ្រប់គ្រងប្លក។
៙ របៀបដាក់ Google Friend Connect Widget ធាតុក្រាហ្វិកសមាជិកប្លក ៖
ដោយសារតែធាតុក្រាហ្វិក Google Friend Connect Widget មានក្នុងប្រព័ន្ធ Blogger ស្រាប់នោះ ដូច្នេះមិនមានជាកូដអីទេ គ្រាន់តែចូលទៅបើកប្រើជាការស្រេច សូមមើល ៖- កត់ត្រាចូលក្នុង (log in) គណនី Blogger របស់អ្នក និងចូលទីកាន់កាប៊ីនបញ្ជា។
- ចូលទៅ Layout >> ចុចលើតំណអក្សរ Add a Gadget នៅទីតាំងណាមួយ (ឧទាហរណ៍សូមមើលរូបខាងក្រោម)
- ចុចលើតាប More Gadgets រួមរមូរចុះ (scroll) រកមើលធាតុក្រាហ្វិកដែលមានឈ្មោះថា Followers ចុចលើវាដើម្បីបើកយកមកប្រើ ។ (សូមមើលរូបខាងក្រោម)
- សម្រាប់ Followers Widget មានពីរចំណុចដែលត្រូវកំណត់ ឈ្មោះ និង ពណ៌របស់អក្សរ ៖
- ធីកយក Use template default styles មានន័យថាយកពណ៌តាម tamplate ដែលប្លកកំពុងប្រើ។
- តែបើមិនធីកនោះ លោកអ្នកត្រូវកំណត់ពណ៌តាមខ្លួនឯងចូលចិត្ត។
- កំណត់រួចចុចឆ្នុច Save ដើម្បីទទួលយក។ ចូលដល់ផ្ទាំង Layout លោកអ្នកអាចចាប់ដាក់ទៅទីតាំងណាដែលអ្នកពេញចិត្ត។ ចប់តែត្រឹមប៉ុណ្ណេះ ៚
អត្ថបទនេះដកស្រង់ពី៖ ប្លក់អាក្បាលធំ
No comments:
Post a Comment