សារព័ត៌មានបរទេសផ្សាយថា
ក្រុមអ្នកបុរាណវិទ្យាជនជាតិអេស្ប៉ាញ រកឃើញម៉ាំមីអេហ្ស៊ីប
អាយុ៣.៦០០ឆ្នាំ នៅក្នុងមឈូសឈើតុបតែងលម្អ
ដោយក្បូរក្បាច់ពីរោមសត្វដ៏កម្រក្នុងទីក្រុងឡាក់ស៊័រ
ប្រទេសអេហ្ស៊ីប ។ លោកម៉ូហាម៉េដ អ៊ីប្រូហ៊ីម
រដ្ឋមន្ត្រីក្រសួងវត្ថុបុរាណ អេហ្ស៊ីប ឱ្យដឹងកាលពីពេល
ថ្មីៗនេះថា មឈូសឈើនោះមានប្រវែង២ម៉ែត្រ ទទឹង៥០សង្ទីម៉ែត្រ
ស្ថិតក្នុងស្ថានភាពល្អ និងមានពណ៌ឆើតឆាយ
រួមទាំងមានរូបគំនូររំលេចពីរោមសត្វដ៏កម្រ ។
ចំណែកលោកអាលី អេល-អាសហ្វារ៍
អ្នកជំនាញផ្នែកមាំមីបុរាណរបស់អេហ្ស៊ីប ថ្លែងថា
មឈូសរក្សាទុកមាំមីដែលរកឃើញនោះ ស្ថិតក្នុងរាជវង្សទី១៧
ឬប្រហែល៣.៦០០ឆ្នាំ មុនគ្រិស្តសករាជ ។
តាមការត្រួតពិនិត្យជាលើកដំបូង
រួមទាំងពិនិត្យលើអក្សរដែលចារឹកនៅលើមឈូស អ្នកជំនាញសន្និដ្ឋានថា
ជាមាំមីរបស់បុគ្គលវណ្ណៈខ្ពស់ក្នុងយុគសម័យនោះ ។
ចំណុចដែលប្រទះឃើញ គឺនៅបរិវេណមាត់ទន្លេ
ប៉ែកបស្ចិមក្នុងទីក្រុងឡាក់ស៊័រ
ក្បែរផ្នូរបស់ព្រះរាជិនីហាតស៊េបស៊ុត សមាជិករាជវង្សទី១៨
ដែលគ្រប់គ្រងអេហ្ស៊ីបពីឆ្នាំ ១៥០២ដល់១៤៨២ មុន គ្រិស្តសករាជ ៕
ប្រភព ៖ កាសែតកោះសន្តិភាព
No comments:
Post a Comment