សូមស្វាគមន៍ចំពោះ ឯកឧត្តម លោកជំទាវ អស់លោក-​លោកស្រី និងប្រិយ៍មិត្ត​អ្នក​អានទាំងអស់ ដែលបានចំណាយពេលវេលាដ៍មានតម្លៃរបស់ខ្លួន អានសាររបស់ខ្ញុំបាទ​....សូមអរគុណ! Welcome to Lok Chumteav, H.E, Ladies and Gentlemen who is visiting on my web-blogspot today. Thank you...!

Monday, January 27, 2014

ទី​បំផុត​រថយន្ត Angkor EV ម៉ូដែល​ថ្មី ០១៤ ចេញ​​ដូច​ការ​អះអាង

លោក ញាន ផល្លឹក ស្ថាបនិក​រថយន្ត​អង្គរ​ របស់​ខ្មែរ​ធ្លាប់​បាន​សន្យា​ថា នៅ​ដើម​ឆ្នាំ ២០១៤ នេះ លោក​នឹង​បញ្ចេញ​រថយន្ត​អង្គរ​ម៉ូដែល​ថ្មី​មួយ​ទៀត​ ដែល​មាន​ការ​រចនា​រូបរាង​​ថ្មី ​ប្លែក​ រួម​ទាំង​ការ​បំពាក់​បច្ចេកវិទ្យា​កាន់​តែ​ទំនើប សម្រាប់​ពលរដ្ឋ​កម្ពុជា​ទស្សនា។

​ឥឡូវ​នេះ​លែង​​ជា​ការ​សង្ស័យ​ទៀត​ហើយ រថយន្ត​ដែល​លោក​បាន​សន្យា​នោះ​បាន​បង្ហាញ​រូបរាង​ហើយ។ ​រថយន្ត​ជំនាន់​ថ្មី​នោះ​មាន​ឈ្មោះ​ថា Angkor EV 2014​។ បើ​មើល​​លើ​រូបរាង​​ Angkor EV 2014 គឺ​ប្រហាក់ប្រហែល Angkor EV 2013 ប៉ុន្តែ​មាន​​ការ​​កែប្រែ​មុខ​មាត់​ថ្មី​មួយ​ចំនួន​ដូចជា ចង្កៀង​មុខ​រចនា​​​ថ្មី​ប្លែក​​មើល​ទៅ​ប្រកប​ដោយ​ឥទ្ធិពល​។




ជុំវិញ​ព័ត៌មាន​​​លម្អិត​ពី​រថយន្ត​អង្គរ​ម៉ូដែល​ថ្មី​នេះ Sabay នឹង​ជួប​សម្ភាស​លោ​កញាន ផល្លឹក ដើម្បី​ស្វែង​រក​ព័ត៌មាន​បន្ថែម​ពី​រថយន្ត​ជំនាន់​ថ្មី​របស់​លោក​នេះ យក​មក​​ចុះ​ផ្សាយ​ជូន​ប្រិយមិត្ត​នៅ​លើក​ក្រោយ​ទៀត។
គិត​មក​ទល់​ពេល​នេះ រថយន្ត​ម៉ាក​អង្គរ ៤ ម៉ូដែល​ដែល​លោក ញាន ផល្លឹក​​បាន​ផលិត​និង​មាន​ការ​ទទួល​ស្គាល់​ពី​សំណាក់​ពលរដ្ឋ​កម្ពុជា ​ក្នុង​នោះ​មាន​ដូចជា​​រថយន្ត​អង្គរ ២០០៣, អង្គរ ២០០៤, អង្គរ ២០១០ និង​ចុងក្រោយ អង្គរ EV ២០១៣។ ដោយ​ឡែក​នៅ​ដើម​ឆ្នាំ ២០១៤ នេះ រថយន្ត​អង្គរ​ម៉ូដែល​ថ្មី​មួយ​ទៀត Angkor EV 2014 ដែល​ជា​រថយន្ត​ជំនាន់​ទី ៥ ត្រូវ​បាន​លោក​អភិវឌ្ឍ​និង​បង្ហាញ​ដល់​ពលរដ្ឋ​កម្ពុជា​ទស្សនា។
មើល​ការ​ប្រៀបធៀបលក្ខណៈ​ខុស​គ្នា​​រថយន្ត​រថយន្ត​ទាំង​ពីរ​នេះ




ប្រភព៖ សប្បាយ

No comments:

Post a Comment