ខេត្តកណ្តាល ៖
ផ្តើមចេញពីការទំនាក់ទំនងគ្នាតាមទូរស័ព្ទ
រហូតដល់បានណាត់ជួបពេញចិត្តពេញថ្លើមគ្នា
ខណៈដែលខាងស្រីមានអាយុត្រឹម១៩ឆ្នាំប៉ុណ្ណោះ
បានបោះបង់ចោលការសិក្សានៅថ្នាក់វិទ្យាល័យ
ហើយសម្រេចចិត្តចាកចេញពីផ្ទះ ដែលមានជីវភាពមធ្យម
ទៅរស់នៅជាមួយខាងប្រុសនៅផ្ទះជួលយ៉ាងលំបាកយ៉ាងណាក៏ដោយ ។
ប្រភពបានឱ្យដឹងថា យុវជនជាសង្សារឈ្មោះអ៊ី ណាក់
អាយុ២០ឆ្នាំ ជាកម្មករហាងនំប៉័ង មានស្រុកកំណើតនៅភូមិបាក់ដា
ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ ចំណែកនារីខាងលើឈ្មោះមរកត
អាយុ១៩ឆ្នាំ ដោយពួកគេទាំង២នាក់ខ្លាចម្តាយខាងស្រីតាមរកឃើញ
ក៏បានមកជួលផ្ទះនៅម្តុំបឹងត្របែក ។
ប្រភពបានបន្តថា កាលពីរសៀលថ្ងៃទី១៨ មីនា ២០១៤
ត្រូវម្តាយរបស់នារីខាងលើបានរកឃើញ
ក៏នាំពួកគេមកប៉ុស្តិ៍នគរបាលក្រុងតាខ្មៅ
ដើម្បីធ្វើកិច្ចសន្យាកុំឱ្យទាក់ទងគ្នាទៀត ។
តែទោះជាម្តាយនារីនោះអង្វរ.កនាងឱ្យចែកផ្លូវគ្នាយ៉ាង
ណាក៏ដោយ និងឱ្យវិលត្រឡប់ទៅផ្ទះ ដើម្បីចូលរៀនវិញក៏ដោយ
ក៏ពួកគេមិនព្រមដែរ
ព្រមទាំងបានយំយ៉ាងក្តុកក្តួលបំផុតនៅចំពោះមុខសមត្ថកិច្ថ
ព្រោះពួកគេស្រឡាញ់គ្នាខ្លាំងណាស់ ។
គួរបញ្ជាក់ថា
កន្លងមកម្តាយខាងស្រីបានព្យាយាមបំបែកពួកគេមិនឱ្យជួបគ្នា
និងបានចោទប្រកាន់យុវជននោះថា ជាមនុស្សគ្មានការងារធ្វើ
និងប្រើប្រាស់ថ្នាំញៀនទៀត គាត់មិនពេញចិត្តឱ្យនៅជាមួយគ្នាទេ
និងព្យាយាមមិនឱ្យពួកគេជួបគ្នាទៀតផង ។
លុះដល់រយៈពេលជាង២ខែក្រោយនេះ
ពួកគេទាំង២នាក់បានសម្រេចចិត្តរត់ទៅនៅបន្ទប់ជួលនៅម្តុំបឹងត្របែក
ដោយចំណាយថ្លៃបន្ទប់មួយខែ២៥ដុល្លារ
ហើយដោយសារតែប្រាក់ខែធ្វើជាកម្មករនៅហាងនំប៉័ងបានត្រឹមតែ៣០ម៉ឺន
រៀលប៉ុណ្ណោះ
នារីជាសង្សារសុខចិត្តធ្វើការនៅហាងខារ៉ាអូខេនៅរាជធានីភ្នំពេញ
គឺធ្វើជានារីបម្រើទឹកកបានប្រាប់ខែ១០០ដុល្លារ ។
ប្រភព ៖ កាសែតកោះសន្តិភាព
No comments:
Post a Comment