សូមស្វាគមន៍ចំពោះ ឯកឧត្តម លោកជំទាវ អស់លោក-​លោកស្រី និងប្រិយ៍មិត្ត​អ្នក​អានទាំងអស់ ដែលបានចំណាយពេលវេលាដ៍មានតម្លៃរបស់ខ្លួន អានសាររបស់ខ្ញុំបាទ​....សូមអរគុណ! Welcome to Lok Chumteav, H.E, Ladies and Gentlemen who is visiting on my web-blogspot today. Thank you...!

Thursday, October 10, 2013

ដាក់​ធាតុ​ក្រាហ្វិក​រាប់​ចំនួន​ប្រទេស​និង​​​អ្នក​ទស្សនា​ប្លក​របស់​ Supercounters

   ​លោកអ្នក​ខ្លះ​ធ្លាប់​ស្គាល់ Flag counter រួច​មក​ហើយ ដែល​ជា​សេវាកម្ម​អាច​ឲ្យ​យើង​ដាក់ Widget (ធាតុ​ក្រាហ្វិក) សម្រាប់​បង្ហាញ​ចំនួន​អ្នក​ចូល​ទស្សនា​ប្លក​គិត​​ទៅ​តាម​ប្រទេស​ ដែល​មាន​ជា​រូប​ទង់ជាតិ​ងាយស្រួល​មើល តែ​មិន​អាច​​បង្ហាញ​ចំនួន​អ្នក​ចូល​មើល​គិត​ជា ថ្ងៃ ខែ និង សរុប ​បាន​នោះ​ទេ។ ប្លក​អាក្បាលធំ សូម​​បង្ហាញ​ជូន​ពី​របៀប​ដាក់​ធាតុ​ក្រាហ្វិក​របស់​សេវាកម្ម Supercounters ដែល​មាន​លក្ខណៈ​ស្រដៀង​នឹង Flag counter ដែរ​តែ​មាន​សមត្ថភាព​​អាច​បង្ហាញ ចំនួន​មើល​ប្រចាំ​ថ្ងៃ ខែ និង សរុប​បាន​ទៀត​ផង។ សូម​មើល​របៀប​ដាក់ ខាង​ក្រោម​នេះ៖
៙ ប្រៀបធៀប Flag counter ជាមួយ Supercounters៖
Flag counter
Supercounters
- ត្រូវ​ចុះ​ឈ្មោះ​ទើប​អាច​ប្រើ​បាន
- បង្ហាញ​ចំនួន​អ្នក​មើល​បាន​តែ​តាម​ប្រទេស
- គ្មាន​ការ​ទាមទារ​ឲ្យ​​ចុះ​ឈ្មោះ
- បង្ហាញ​ចំនួន​អ្នក​មើល​តាម​ប្រទេស
- បង្ហាញ​អ្នក​មើល​ប្រចាំ​ថ្ងៃ ខែ និង​សរុប

៙ ការ​កំណត់​ Supercounters ៖

- ចូល​ទៅ​កាន់ ​គេហទំព័រ Supercounters ។ Supercounters មាន​សេវាកម្ម​ជា​ច្រើន ដែល​លោកអ្នក​គួរ​ប្រើ តែ​ខ្ញុំ​សូម​មើល​យក​តែ Flag Count របស់ Supercounters យក​មក​បង្ហាញ​ជូន​​មួយ​តែ​ប៉ុណ្ណោះ ចំពោះ Widget ផ្សេងៗ​ទៀត​ខ្ញុំ​ជឿ​ថា លោកអ្នក​អាច​អនុវត្តន៍​បាន​ដោយ​ខ្លួន​ឯង។
- ចុច​យក Flag Counter ដើម្បី​កំណត់ (សូម​មើល​រូប​ខាង​ក្រោម)

- នៅ​ក្នុង Flag counter Widget របស់ Supercounters មាន​ការ​កំណត់​ដូចជា ៖
  • Maximum Flags to Show : ចំនួន​បង្ហាញ​រូប​ទង់ជាតិ​របស់​ប្រទេស​នានា។
  • Columns of Flags : ចំនួន​ជួរ ​ដែល​ត្រូវ​បង្ហាញ​រូប​ទង់ជាតិ។
  • Show Country Codes : បង្ហាញ​កូដ​អក្សរ​ដំណាង​ប្រទេស (គួរ​តែ​ជ្រើស)។
  • Show Statistics : បង្ហាញ​ចំនួន​អ្នក​មើល​ប្លក គិតជា today, month និង total (នេះ​ជា​ចំណុច​ពិសេស​ដែល Supercounters មាន ដូចនេះ​ត្រូវតែ​ជ្រើស​យក)។
  • Text color : ពណ៌​របស់​អក្សរ (គិត​ជា​តម្លៃ 6 ខ្ទង់)។
  • Background color : ពណ៌​ផ្ទៃ​របស់ Widget  (គិត​ជា​តម្លៃ 6 ខ្ទង់)។
  • Border color : ពណ៌​ស៊ុម​របស់ Widget  (គិត​ជា​តម្លៃ 6 ខ្ទង់)។
  • ប៊ូតុង Reset : ជា​ប៊ូតុង​សម្រាប់​មើល​សាកល្បង និង ត្រឡប់​មក​លំនាំដើម​វិញ។
  • ប៊ូតុង Submit : ចុច​ដើម្បី​យក​កូដ ដែល​លោកអ្នក​កំណត់​រួច។
- បើ​លោកអ្នក​កំណត់​រួច​សូម​ចុច ប៊ូតុង Submit រួច​ចម្លង​កូដ​ទុក​សិន។
ចម្លង​កូដ​ទុក​សិន

៙​ របៀប​ដាក់​ Supercounters ចូល​ប្លក ៖

- កត់ត្រា​ចូល (Log In) គណនី Blogger របស់​លោកអ្នក។
- ចូល​ទៅ Layout >> ចុច Add s Gadget

- រមូល​​ចុះ (Scroll) រក​មើល gadget ដែល​មាន​ឈ្មោះ​ថា HTML/JavaScript រួច​លើ​វា​ដើម្បី​បើក (មើល​រូប​ខាង​ក្រោម​នេះ)

- បិទភ្ជាប់​កូដ Supercounters Widget ដែល​អ្នក​ចម្លង​ទុក​ខាង​លើ​រួច​នោះ យក​មក​ដាក់​ រួច​ចុច Save ជា​ការ​ស្រេច។
- ចូល​ដល់​ផ្ទាំង Layout វិញ លោកអ្នក​អាច​ចាប់​ទាញ Supercounters Widget យក​ទៅ​ដាក់​នៅ​ទីតាំង​ណា​ដែល​លោក​អ្នក​ពេញ​ចិត្ត។

 សូម​មើល​លទ្ធផល​ខាងក្រោម​នេះ៖

*បញ្ជាក់​នៅ​មាន Widget ផ្សេងៗ​ទៀត សូម​លោកអ្នក​ស្វែង​យល់​ដោយ​ខ្លួនឯង​ចុះ៕
 
អត្ថបទនេះដកស្រង់ពី៖ ប្លក់អាក្បាលធំ

No comments:

Post a Comment