សូមស្វាគមន៍ចំពោះ ឯកឧត្តម លោកជំទាវ អស់លោក-​លោកស្រី និងប្រិយ៍មិត្ត​អ្នក​អានទាំងអស់ ដែលបានចំណាយពេលវេលាដ៍មានតម្លៃរបស់ខ្លួន អានសាររបស់ខ្ញុំបាទ​....សូមអរគុណ! Welcome to Lok Chumteav, H.E, Ladies and Gentlemen who is visiting on my web-blogspot today. Thank you...!

Friday, September 13, 2013

*​ ទទួល​​ទាន​សាច់​​មាន់​​និង​ស៊ុត​អាច​​ជួយ​បង្កើន​​ការ​ចង​​ចាំ​


      អ្នក​វិទ្យា​សាស្ត្រ​បាន​រក​ឃើញ​ថា ការ​ទទួល​ទាន​សាច់​មាន់​និង​ស៊ុតប្រហែល​ជា​អាច​ជួយ​បន្ថយ​ភាព​ចាស់​របស់​ខួរ ​ក្បាល​មនុស្ស​បាន​។ ស៊ុត​ត្រូវ​គេ​ពិ​និត្យ​ឃើញ​ថា​សម្បូរ​​ទៅ​ដោយ​សារ​ធាតុ​ម្យ៉ាង​ឈ្មោះ​ Cholineដែល​ជា​អា​ហារ​ចិញ្ចឹម​រាង​កាយ​មួយ​ប្រភេទ​ស្ថិត​នៅ​ក្នុង​គ្រួសារ​ វីតាមីន​ B ។
នេះ​អាច​ជា​លើក​ទី​១ដែល​គេ​បាន​ឮអំពី​ផល​ប្រយោជន៍​ របស់​ស៊ុត​ក៏​ដូចជា​សាច់​មាន់​  ប៉ុន្តែ​របប​អា​ហារ​ទាំង​ឡាយ​ណា​ដែល​សម្បូរ​​ទៅ​ដោយ​សារ​ធាតុ​ Cholineប្រហែល​ជា​អាច​ជួយ​ការ​ពារ​ខួរ​ក្បាល​របស់​មនុស្ស​មិនឱ្យ​ចាស់​ទៅ​ តាម​អាយុ​ ។
សារ​ធាតុ​Choline​ដែល​ជា​អា​ហារ​ចិញ្ចឹម​រាង​កាយ​មួយ​ប្រភេទ​ស្ថិត​នៅ​ក្នុង ​គ្រួសារ​វីតាមីន​ Bនេះ​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​អា​ហារ​មួយ​ចំនួន​ដូចជា សាច់​មាន់ ស៊ុត  ត្រី​​ទឹក​ប្រៃ​និង​ពពួក​បន្លែ​មាន​ដូចជា​សណ្តែក​អង្គុយ​ជា​ដើម​ ។
      ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​របស់​សាកល​វិទ្យា​ល័យ​Boston Universityរបស់​សហ​រដ្ឋ​អាមេរិក​បាន​ពិសោធន៍​ឃើញ​ថា អ្នក​ដែល​ទទួល​អា​ហារ​សម្បូរ​​ដោយ​ Cholineច្រើន​មាន​លទ្ធផល​ល្អ​ប្រ​សើរ​នៅ​ក្នុង​ការពិសោធន៍ការ​ចង​ចាំ​និង​ មាន​ភាគ​រយ​តិច​បំ​ផុត​ក្នុង​ការ​ប្រ​ឈម​នឹង​ជំ​ងឺ​វិកល​ចរិត​ ។ ​អ្នក​ស្រាវ​ជ្រាវ​ជាន់​ខ្ពស់​ លោក​ស្រី​វេជ្ជ​បណ្ឌិត​ Rhauda Auបាននិយាយ​ថា​៖«ខ្ញុំ​គិត​ថា ការរក​ឃើញ​លើក​នេះ​គឺ​មានន័យ​ថា ទទួល​ទាន​របប​អា​ហារ​ដែល​មាន​ផល​ប្រយោជន៍​ដល់​រាង​កាយ​ក្នុង​ពាក់​កណ្តាល​អា ​យុ​គឺ​ពិត​ជា​សំ​ខាន់​បំ​ផុត​»។
      តាម​អ្នក​ជំ​នាញ​បាន​លើក​ឡើង​ថា​ ដើម្បី​ធ្វើ​​ឱ្យ​ការ​ចង​ចាំ​បាន​ល្អ​ប្រ​សើរ​ បុរស​ជាទូ​ទៅត្រូវ​ការ​សារ​ធាតុ​ Choline ប្រមាណ​ជា​ ៥៥០មិល្លី​ក្រាម​ក្នុង​មួយ​ថ្ងៃ​ ខណៈ​ស្ត្រី​ត្រូវ​ការ​ប្រមាណ​ជា​ ៤២៥​​មិល្លី​​ក្រាម​ ។ អ្នក​ស្រី​វេជ្ជ​បណ្ឌិត​ Auបាន​បញ្ជាក់​ថា ការ​ស្រាវ​បន្ថែម​ទៀត​នឹង​ធ្វើ​នៅ​ពេល​ក្រោយ​ ៕

 

No comments:

Post a Comment