* ៥ ចំណុចដែលយើងគួរបង្កើត Blogger ផ្ទាល់ខ្លួនមួយ
1. អ្នកនឹងអាចក្លាយជាអ្នកនិពន្ធ និងសរសេរអត្ថបទបានកាន់តែប្រសើរឡើង ៖
បើសិនកាលពីមុនអ្នកមិនចូលចិត្តក្នុងការសរសេរ អ្នកអាចនឹងចូលចិត្តសរសេរវិញព្រោះតែប្លុក ដែលធ្វើឲ្យអ្នកស្ទាត់ជំនាញក្នុងការ សរសេរអត្ថបទនៅពេលអនាគត។ ម្យ៉ាងទៀតវាអាចធ្វើឲ្យអ្នកក្លាយទៅជាអ្នកនិពន្ធអត្ថបទម្នាក់ ដ៏ល្បីល្បាញផងដែរ។ នៅពេលដែលអ្នកមានវ័យចាស់អ្នកនឹងអាចមើលឃើញពីយុវភាពរបស់អ្នក ក្នុងកាលដែរអ្នកប្រឡូកជាមួយនឹងបច្ចេកវិទ្យា។ វាក៏ជាកំណត់ហេតុមួយផងដែរ ប្រសិនបើអ្នកមិនចងចាំឱកាសណាមួយនោះ អ្នកអាចនឹងរំលឹកអនុស្សាវរីយរបស់អ្នក។2. ធ្វើឲ្យអ្នកមានការគិតពិចារណាបានវែងឆ្ងាយ ៖
នេះ ក៏ជាចំណុចមួយដ៏សំខាន់ផងដែរ។ បើសិនជាអ្នកសរសេរអត្ថបទណាមួយនៅអ្នកនឹងអាចយល់ពីអត្ថន័យនៃ អត្ថបទនោះកាន់តែច្បាស់លាស់ ហើយស៊ីជម្រៅផងដែរ។ ឧទាហរណ៍អ្នកសរសេរអត្ថបទទាក់ទងទៅនឹងស្នេហា នោះអ្នកនឹងអាចនឹងយល់ពីបញ្ហាស្នេហាកាន់តែច្រើនឡើងហើយមិនងាយ នឹងចាញ់ស្នេហាឡើយ។ (មិនលោតទឹក ចង.ក ...) :D3. ធ្វើឲ្យអ្នកមានសុខភាពល្អ និងជីវិតរីករាយ ៖
តើអ្នកជឿទេថា Blogger អាចឲ្យជីវិតរបស់អ្នករីករាយ និងមានសុខភាពល្អ? ចំពោះខ្ញុំបាទ ខ្ញុំពិតជាជឿ 100% ព្រោះថានៅពេលដែលប្លុកយើងមានអ្នកចូលអានច្រើន ហើយការប្រកាស (Post) ក៏មានកាន់តែច្រើនដែរនោះ វាពិតជាធ្វើឲ្យយើងរីករាយពេកក្រៃ ពិសេសគឺនៅពេលមានម្ចាស់ប្លុកដទៃឬអ្នកដែលនៅជុំវិញខ្លួនយើង បញ្ចេញមតិយោបល់ ឬចម្ងល់ផ្សេងៗឲ្យយើងជួយដោះស្រាយ។ សំខាន់សម្រាប់សុខភាពរបស់យើងដែរនោះគឺទម្លាប់ដដែលៗរបស់យើង។ ឧទាហរណ៍ ៖ ខ្ញុំក្រោកឡើងនៅម៉ោង 5:00AM បន្ទាប់មកខ្ញុំប្រកាសក្នុងប្លុកឲ្យបានយ៉ាងហើយណាស់ក៏មួយដែរ។ នៅម៉ោង 7:00AM ខ្ញុំទៅបរិភោគអាហារពេលព្រឹក ហើយធ្វើការងារមួយចំនួន។ នៅម៉ោង 10:00AM ខ្ញុំបើក Facebook ............ នៅម៉ោង 02:00PM ទៅ 4:00 PM ខ្ញុំប្រកាសក្នុងប្លុកទៀត។ :D4. អ្នកនឹងជួបមនុស្សថ្មីៗ ជាមួយនឹងចំណេះដឹងថ្មីៗផងដែរ ៖
ខ្ញុំជឿជាក់យ៉ាងប្រាកដ និងច្បាស់ថា នៅពេលដែលប្លុករបស់លោកអ្នកមានអត្ថបទប្លែកៗច្រើនចំនួនអ្នកទស្សនា ក៏មានកាន់តែច្រើនដែរ។ អ្នកដទៃនឹង Comment មកយើងនូវចម្ងល់របស់គេពិសេសអ្នកអាយធីទាំងឡាយ (មិនមែនអ្នកឆុងតែទឹកកកទេ) នោះយើងកាន់តែមានទំនាក់ទំនងយ៉ាងជិតស្និទ្ធថែមទៀត។ មួយវិញទៀតយើងក៏បានស្គាល់នូវប្លុកទាំងឡាយដែលមានសភាពប្រសើរជាង យើង ហើយអាចសាកសួរយោបល់ (ពិសេសរបៀបធ្វើ) អ្វីមួយ។5. អ្នកអាចទទួលបានប្រាក់ ៖
នៅពេលប្លុករបស់អ្នកមានភាពល្បីល្បាញទទួលការពេញនិយមពីអ្នក ទស្សនាទាំងឡាយនោះ អ្នកដែលមានផលិតផលឬចង់ប្រកាសដំណឹងផ្សេងៗ ច្បាស់ជារត់មករកយើង ពិសេសអាចមានអ្នកសុំដាក់ដំណភ្ជាប់ទៀតផង។ បើយើងបានទិញដូមែន (Domain) ទៀតរឹតតែប្រសើរ។ ដូមែន មានដូចជា ៖ .info (តម្លៃថោក) .com . Net .info .deu .kh......។ចំណុចទាំងឡាយដែលខ្ញុំសរសេរខាងលើនេះសង្ឃឹមថា លោកអ្នកអាចយល់ខ្លះៗ និងអាចទទួលយកបាន។ ដូចនេះដើម្បីកុំឲ្យចាញ់គេក្នុងពិភពបច្ចេកវិទ្យាថ្មីៗនេះ យើងជាកូនខ្មែរគប្បីបង្កើតប្លុកឲ្យបានច្រើន និងមានប្រយោជន៍ចំពោះជនជាតិយើងផងដែរ៕
អត្តបទនេះដកស្រង់ចេញពី ៖ ប្លកអាក្បាលធំ
No comments:
Post a Comment