សូមស្វាគមន៍ចំពោះ ឯកឧត្តម លោកជំទាវ អស់លោក-​លោកស្រី និងប្រិយ៍មិត្ត​អ្នក​អានទាំងអស់ ដែលបានចំណាយពេលវេលាដ៍មានតម្លៃរបស់ខ្លួន អានសាររបស់ខ្ញុំបាទ​....សូមអរគុណ! Welcome to Lok Chumteav, H.E, Ladies and Gentlemen who is visiting on my web-blogspot today. Thank you...!

Thursday, October 10, 2013

ចាងហ្វាង​ផលិតកម្ម​ក្លាស្ស៊ិក ជាប់​ចោទប្រើ​សែក«ស្អុយ» ​តម្លៃ2មឺន​ដុល្លារ​តុលា​ការ​ឃុំខ្លួន

រាជធានីភ្នំពេញ ៖ ​តំណាង​អយ្យ​ការ​សាលា​ដំបូង​រាជ​ធានីភ្នំពេញ​ លោក​ឯក ឆេង​ហួត ​ព្រះ​រាជ​អាជ្ញាធ​​រង​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១០ តុលា ​បាន​សម្រេច​ធ្វើ​ការ​ចោទ​ប្រកាន់​​​ពីចាង​ហ្វាង​ផលិត​​កម្ម​​ក្លាស៊ិច​ពី​ បទ​ចេញ​មូល​ប្ប​ទាន​បត្រ​(សែក) ​អត់​សាច់​ប្រាក់​​​ចំនួន​​២ម៉ឺន​ដុល្លារ​ ដែល​ការចោទ​ប្រកាន់​​ជា​ផ្លូវ​ការ​នេះ​បាន​​ចា​ប់​​បញ្ជូន​ទៅ​ខាង​ចៅ​ក្រម​ សើប​សួរ ដើម្បី​​សម្រេច​ឃុំ​ខ្លួន​ដាក់​ពន្ធ​​នាគារ​ជាបណ្តោះ​​អាសន្ន​រង់​ចាំ​​បើក​ សវ​នា​​ការ​​តាម​​ផ្លូវ​ច្បាប់ ។

ចាងហ្វាង​ផលិតកម្ម​ក្លាស្ស៊ិក ជាប់​ចោទប្រើ​សែក«ស្អុយ» ​តម្លៃ2មឺុន​ដុល្លារ​តុលា​ការ​ឃុំខ្លួនចាង​ហ្វាង​ផលិត​កម្ម​ក្លាស៊ិច​​​ឈ្មោះ​ហួរ សុផល អាយុ​៣៣​ឆ្នាំ ​មាន​​អាសយ​ដ្ឋាន​ស្នាក់​នៅ​ផ្ទះ​លេខ​១៥​ ក្នុង​បុរី​ប៉េង​ហួត​ សង្កាត់​ស្ទឹង​មាន​ជ័យ ​ខណ្ឌ​មាន​ជ័យ ។​ ដើម​ចម​ឱ្យ​មាន​ការ​ចោទ​ប្រកាន់​​និង​ឈាន​ទៅដល់​ការ​សម្រេច​ឃុំ​ខ្លួន​ចាង​ ហ្វាង​ផលិត​កម្ម​ខាងលើ​នេះ ​ត្រូវ​បានគេដឹង​ថា ​កាលពី​​ថ្ងៃទី​២១ កញ្ញា ​ឆ្នាំ​២០១២ ​​នៅ​បុរី​រិទ្ធ ក្នុងសង្កាត់​ទួល​សង្កែ លោក​ហួរ សុផល ​បាន​ជួប​លោក​មៃ៉ សុគន្ធ ​ដែល​ជា​មនុស្ស​​រាប់​អាន​​គ្នា​ជិត​ស្និទ្ធ ។ ពេល​នោះ លោក​ហួរ ​សុផល បាន​​ខ្ចី​ប្រាក់​​​លោក​ម៉ៃ​ សុគន្ធ ចំនួន​២០.០០០​ដុល្លារ​​សហ​​រដ្ឋ​អាមេរិក ដើម្បី​​ុយក​ទៅ​​ប្រើ​ប្រាស់​​ធ្វើ​​ដើម​ទុន​​​រក​ស៊ី​ ដោយ​សន្យា​១​ខែ​នឹង​ស​ង​វិញ​គ្រប់​ចំនួន​ ។ ​​កិច្ចសន្យា​បាន​ធ្វើ​ឡើង​តាំងពី​ថ្ងៃទី​២១ កញ្ញា ​​ឆ្នាំ​២០១២ ​រហូតមក​ដល់​ពេល​នេះ​​ចាត់​​ទុក​​ថា​​មាន​ថេរ​វេលា​ជិត​១ឆ្នាំហើយ​ ប៉ុន្តែ​ក្នុង​ចន្លោះ​​ពេល​នេះ ​លោក​ម៉ៃ សុគន្ធ ​ជាដើម​​បណ្តឹង​​ក៏​បាន​ទាក់​ទង​លោក​ហួរ សុផល ដើម្បី​ទារ​បំណុល​នោះ​វិញ​​ជាញឹកញាប់​​ដែរ តែលោក​​ហួរ សុផល ​បាន​គេច​​វេស​មិន​ព្រម​សង​ប្រាក់ ។ ​លុះ​ដល់​ថ្ងៃ​ទី​​២៧ ឧសភា ​​ឆ្នាំ​២០១៣ ​លោក​ហួរ សុផល ​បាន​ឱ្យ​សែក​១​សន្លឹក ដែល​មានទឹក​ប្រាក់​២ម៉ឺន​ដុល្លារ​​ឱ្យ​ទៅ​​លោកមៃ៉ សុគន្ធ ​​ជាម្ចាស់​បំណុល​ដើម្បី​ទៅ​បើក​​នៅ​ធនាគារ​ ។ ​ប៉ុន្តែ​អ្វី​ៗ​ត្រូវ​បាន​​ខុស​បំណង​​នៅ​ពេល​​លោក​ម៉ៃ សុគន្ធ ​យកសែក​​ទៅ​បើក​ប្រាក់​ស្រាប់តែ​ខាង​ធនាគារ​បញ្ជាក់ថា ​​សែក​​ស្អុយ​​​គឺមាន​ន័យ​ថា ជា​សែក​គ្មាន​​សាច់​​ប្រាក់ ។
​ប្រភព​​ព័ត៌​មាន​ឱ្យដឹងថា ​ទោះ​បី​លោក​ហួរ ​សុផល ចេញ​​មូល​ប្ប​ទាន​បត្រ​អត់​សាច់​ប្រាក់​​ហើយ​ក៏​ដោយ​​ ក៏​ដើមបណ្តឹង​បានទុក​ពេល​វេលា​ច្រើន​ខែ​ទៀតដើម្បី​​ឱ្យ​លោក​​ហួរ សុផល ​​ចាង​ហ្វាង​ផលិតកម្ម​ក្លាស៊ិច​រក​ប្រាក់​សង ​តែចុង​ក្រោយ​ដោយ​​លោក​ហួរ សុផល ​នៅតែ​​គេច​វេស​ពីបំណុល​នេះ ទើបលោក​​ម៉ៃ សុគន្ធ ​​ដាក់​ពាក្យ​បណ្តឹង​ទៅ​​​នគរបាល​​នាយក​ដ្ឋាន​​ព្រហ្ម​ទណ្ឌ​ក្រសួង​មហា​ផ្ទៃ ​ឱ្យ​ចាប់ខ្លួន​​ចាងហ្វាង​​​ផលិតកម្ម​រូប​នោះប្រគល់​​​ជូន​ស្ថាប័ន​តុលា​ការ ​ដើម្បី​​ចាត់ការ​តាម​ផ្លូវ​ច្បាប់ ។ ទី​បំផុត​លោក​ហួរ សុផល ត្រូវ​បាន​​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​​ជា​បណ្តោះ​អាសន្ន​ ពី​បទ​​​ចេញ​មូល​ប្បទាន​បត្រ​អត់​សាច់​ប្រាក់​​២ម៉ឹន​ដុល្លារ​ ។ ​ផលិ​តកម្ម​ក្លាស៊ិច​​ជាក្រុម​ហ៊ុន​ផលិត​ខ្សែ​ភាព​យន្ត​និងចម្រៀង​​ដែល​មាន​ ក្រុម​តារា​ល្បី​ៗជា​ច្រើន​​នាក់​ផងដែរ តែ​រយៈ​ពេលចុង​ក្រោយ​កាល​ពី​​​ជាង​១ឆ្នាំ ​ចុង​ក្រោយ​នេះ​​ផលិត​​កម្ម​នេះ​ត្រូវ​​បាន​បិទ​ទ្វារ ហើយ​ក្រុម​តារា​របស់​​ក្រុម​​ហ៊ុន​នេះ​ក៏​បាន​​ចាកចេញ​ទៅចូលរួម​ជា​មួយ​​ ផលិត​កម្ម​​​ដទៃ​​វិញ ។
គេមិន​ដឹង​ឱ្យស៊ី​ជម្រៅ​​ជុំ​វិញ​ការ​បិទ​​ទ្វារ​ផលិត ​កម្ម​នោះ​ទេ ។ ​​ពិតជា​គួរ​ឱ្យសោក​ស្តាយ​ដែល​អ្នក​លើ​កស្ទួយ​​វិស័យ​សិល្បៈ​មិន​បាន​​ទទួល​ ផល​​ចំណេញ​​ពី​របរ​នេះ​ ទី​បំផុត​​ជំពាក់​ប្រាក់​​គេ​វ័ណ្ឌ​.ក​នា​ពេល​នេះ​រហូត​​ក្លាយ​ជាអ្នក​ទោស​​ ដោយ​សារ​​ប្រើ​សែក​ស្អុយ ៕


អត្ថបទនេះដកស្រង់ពី៖ កាសែតកោះសន្តិភាព

No comments:

Post a Comment