រាជធានីភ្នំពេញ ៖
មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍បានឱ្យដឹងថា
ប្រទេសវៀតណាមគ្រោងបង្កើតសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេស
ចរណ៍មួយនៅកម្ពុជា
ដើម្បីកម្ពុជាមានលទ្ធភាពក្នុងការអភិវឌ្ឍធនធានមនុស្សលើវិស័យ
ជាអាទិភាពមួយនេះ ។
លោក ថោង ខុន
រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានថ្លែងឱ្យដឹងកាលពីថ្ងៃទី១៤ តុលា
ថា ប្រតិភូសាលាជាន់ខ្ពស់វប្បធម៌សិល្បៈ
និងទេសចរណ៍ដឹកនាំដោយលោក អុង វូខាក់ (Ong Vu Khac)
នាយកគ្រប់គ្រងសាលាកាលពីពេលថ្មីៗនេះ
បានមកទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងយល់អំពីសក្តានុពល
និងការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា ។ ទន្ទឹមនោះ
ប្រតិភូខាងលើនេះ
ក៏ស្វះស្វែងរកការគាំទ្រដើម្បីសាងសង់សាលាបណ្តុះបណ្តាលវិជ្ជា
ជីវៈទេសចរណ៍នៅកម្ពុជាផងដែរ ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា
ក្រោយដំណើរទស្សនកិច្ចនោះ
ប្រតិភូវៀតណាមបានថ្លែងនូវការកោតសរសើរយ៉ាងខ្លាំងចំពោះការ
អភិវឌ្ឍយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជា
សំខាន់វិស័យទេសចរណ៍ដែលកំពុងស្រូបយកភ្ញៀវទេសចរអន្តរជាតិរាប់
លាននាក់ មកទស្សនាកម្សាន្តនៅកម្ពុជា ។
ប្រភពពី៖ កាសែតកោះសន្តិភាព
No comments:
Post a Comment