សូមស្វាគមន៍ចំពោះ ឯកឧត្តម លោកជំទាវ អស់លោក-​លោកស្រី និងប្រិយ៍មិត្ត​អ្នក​អានទាំងអស់ ដែលបានចំណាយពេលវេលាដ៍មានតម្លៃរបស់ខ្លួន អានសាររបស់ខ្ញុំបាទ​....សូមអរគុណ! Welcome to Lok Chumteav, H.E, Ladies and Gentlemen who is visiting on my web-blogspot today. Thank you...!

Wednesday, October 9, 2013

ស្រាំង​យក្ស​មាន​ពិស​​វាយ​ប្រហារ​នៅ​ភាគ​ខាង​​ជើង​ប្រទេស​ចិន​ ​បណ្តាល​ឱ្យស្លាប់​40នាក់ និងជាង​1.600​​នាក់​របួស​

សារ​ព័ត៌​មាន​​របស់ចិន​ផ្សាយ​ថា ​សត្វ​ស្រាំង​យក្ស​មាន​ពិស​មួយ​ប្រភេទ​បាន​សម្លាប់​មនុស្ស​ជាង​៤០​នាក់ ​និង​ប្រហែល​១.៦០០​នាក់​​របួស​​ក្នុងនោះ​ចំនួន​៣៧​នាក់​ស្ថិតក្នុង​សភាព​​ ធ្ងន់​​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ ។ ​របាយការណ៍​​បញ្ជាក់ថា ​សត្វ​ស្រាំង​នោះ​មាន​ទំហំ​ធំ​ជាង​​​​ឃ្មុំ​ដល់​ទៅ​៥​ដងឯណោះ បាន​វាយ​​ប្រហារ​នៅ​តំបន់​ភាគ​ខាង​ជើង​ប្រទេសចិន​ ជា​ពិសេស​ក្នុងទី​ក្រុង​សាន​ស៊ី ទទួល​ផល​ប៉ះពាល់​ខ្លាំង ។

ជន​រង​គ្រោះ​​​​ដែល​ត្រូវ​ស្រាំង​​នោះ​ទិច​មាន​ស្នាម​ រន្ធ​ដំបៅ​​​ខ្មៅ​​ជ្រៅ ​ស្រដៀង​រន្ធគ្រាប់​កាំ​ភ្លើង ។ ​សត្វ​សាហាវ​​នោះ​ជន​ជាតិ​ចិន​ហៅ​ថា ​«ហ៊ូ​ហ្វេង» និង​អ្នក​ជំនាញ​​នៅក្នុងតំបន់​​​បញ្ជាក់​ថា ​វាជាស្រាំង​ពូជ​ Vespa Mandarinia ជាស្រាំង​យក្ស​​នៅ​អាស៊ី ។ វា​​មាន​​ដង​ខ្លួន​​ប្រវែង​៥​សង្ទី​ម៉ែត្រ និងមាន​ទ្រនិច​ប្រវែង​៦​មីល្លី​ម៉ែត្រ ។ ពិស​របស់​វា​មាន​ឥទ្ធិ​ពល​​ខ្លាំង​​អាច​ធ្វើ​ឱ្យ​កើត​អាការ​​កន្ត្រាក់​​ រលាក​ច្រមុះ​​និង​ក្រលៀន​ចុះ​​ខ្សោយ ។ ជន​រង​គ្រោះ​ម្នាក់​​បញ្ជាក់ថា ​ស្រាំងប្រភេទ​នោះ​កាច​សាហាវ​ ព្រោះ​​បើ​រត់​គេច​កាន់តែ​លឿន វា​នឹង​ហើរ​ដេញ​កាន់តែ​លឿន​តាម​យ៉ាងប្រកិត ។ ​មាន​ជន​រង​គ្រោះ​មួយ​ចំនួន​រត់​ចម្ងាយ​ប្រហែល​២០០​ម៉ែត្រឯ​ណោះ ​ដើម្បី​គេច​ពី​​ស្រាំង​​តាម​
ទិច ។
​អ្នក​ខ្លះ​ទៀត​បញ្ជាក់​ថា ​​បានចូល​សម្រាក​នៅ​មន្ទីរ​​ពេទ្យ​ជាង​២ខែមក​ហើយ ក្រោយ​ពីត្រូវ​ស្រាំង​ទិច​ជាច្រើន​កន្លែង​​ និងមិន​អាច​​​​កម្រើក​ជើង​បាន​ទេ ។ ​គ្រូ​ពេទ្យ​បញ្ជាក់ថា ​ជន​រងគ្រោះ​ភាគ​ច្រើន​​ដែល​ស្លាប់​ព្រោះ​តែ​​ចាញ់​ពិស​របស់​ស្រាំង​​នោះ​​ ។ វា​ជា​រឿង​ដ៏​ពិបាក​​មួយ​ក្នុងការ​ការពារ​ស្រាំង​ប្រភេទ​នោះវាយ​ប្រហារ ព្រោះ​វា​មាន​សម្បុក​ស្ថិតនៅ​ទីតាំង​​​អាថ៌​កំបាំង​ ។ ​អាជ្ញា​ធរ​មូល​ដ្ឋាន​​បញ្ជាក់​ថា ​ស្រាំង​​ប្រភេទ​​​នោះ​​បាន​ផ្លាស់​​ទីចូល​​​​ប្រទេស​ចិន​ក្នុង​អំឡុង​ពី​ខែ ​កញ្ញា​ដល់​តុលា​ ឆ្នាំ​២០១៣ ៕
​

​
 




អត្ថបទនេះដកស្រងចេញពី៖ កាសែតកោះសន្តិភាព

No comments:

Post a Comment