ការសិក្សាមួយបាន រកឃើញថា បុគ្គលដែលចូលចិត្តទទួលទានចេកទុំ ប្រឈមនឹងការកើត ជំងឺដាច់សរសៃឈាមខួរក្បាលក្រោម២៤ភាគរយ ។ ប្រសិទ្ធភាពនេះត្រូវបានក្រុមអ្នកស្រាវជ្រាវគេហទំព័រ bmj.comពន្យល់ថា ខណៈគេបង្កើនការទទួលទានចេកនោះប៉ូតាស្យូមនឹងឡើងខ្ពស់ដូច្នេះ កម្រិតសម្ពាធឈាមក៏ត្រូវបានកែលម្អផងដែរ ។ ចេកមួយផ្លែ(ទំហំធម្មតា)ត្រូវគេរកឃើញថាមានផ្ទុកសារធាតុប៉ូ តាស្យូមប្រមាណជា ៤២០ មិល្លីក្រាម ស្មើនឹង៨ភាគរយនៃតម្រូវការប៉ូតាស្យូមប្រចាំថ្ងៃរបស់មនុស្ស ម្នាក់។ ចេកទុំមួយផ្លែផ្តល់សារធាតុសរសៃដល់រាងកាយចំនួន២ក្រាមខណៈវី តាមីន Cគឺផ្តល់ឱ្យ១២ភាគរយនៃតម្រូវការប្រចាំថ្ងៃ ។
ដោយ ឡែក លោកស្រីវេជ្ជបណ្ឌិត Clare Waltonមកពីសមាគមមូលនិធិជំងឺដាច់សរសៃឈាមខួរក្បាលរបស់ចក្រភព អង់គ្លេសបានថ្លែងថា របបអាហារដែលផ្តល់នូវសុខភាពគឺជាផ្នែកសំខាន់មួយជួយគ្រប់គ្រង ហានិភ័យពីជំងឺដាច់សរសៃឈាម ។ លោកស្រីបានបន្ថែមថា៖«សម្ពាធឈាមឡើងខ្ពស់ជាកត្តាប្រឈមធំជាង គេតែមួយគត់របស់ជំងឺដាច់សរសៃឈាម ។ ដូច្នេះការផ្លាស់ប្តូររបបអាហារជាវិធីមួយយូរអង្វែងដើម្បី រក្សាសម្ពាធឈាមឱ្យស្ថិតក្នុងកម្រិតធម្មតា ។ ជាក់ស្តែង ការសិក្សាលើកនេះបានបង្ហាញថា កាត់បន្ថយការទទួលទានអំបិល និងបង្កើនការទទួលទានអាហារសម្បូប៉ូតាស្យូមដូចជាផ្លែចេកជា ដើម មានប្រសិទ្ធភាពកាត់បន្ថយហានិភ័យពីជំងឺដាច់សរសៃឈាមបាន »។ ទោះជាយ៉ាងនេះក្តី ក្រុមអ្នកស្រាវជ្រាវបានព្រមានថា គេមិនគួរប្រើថ្នាំជំនួយប៉ូតាស្យូមនោះទេ លើកលែងទទួលការយល់ព្រមពីគ្រូពេទ្យជាពិសេសមនុស្សវ័យចាស់ ៕
ប្រភពពី៖ កាសែតកោះសន្តិភាព
No comments:
Post a Comment