មានករណីរំលោភសេពសន្ថវៈមួយ បានកើតមានឡើងនៅក្បែរក្វោងទ្វារសាកលវិទ្យល័យនៃ ទីក្រុងប៉េកាំង បន្ទាប់ពី
សិស្សស្រីស្រស់ស្អាតម្នាក់ដើរតែម្នាក់ឯងនៅពេលយប់។
បើតាមគេហទំព័របរទេសនានាបានឲ្យដឹងថា ហេតុការណ៍នេះបានកើតដោយបុរសពីរនាក់
ម្នាក់ឈ្មោះ Ryu វ័យ ២៣ ឆ្នាំ និងម្នាក់ទៀតឈ្មោះ Jeong វ័យ ២២ ឆ្នាំ។
នៅម៉ោងប្រហែលជា ២ ទៀបភ្លឺលោក Jeong
បានបបួលដៃគូរបស់គាត់មកជជែកគ្នាលេងនៅនៅច្រកក្លោងទ្វារនៃ
សាកលវិទ្យាល័យដើម្បីរងចាំមើលស្រីៗ។
បន្ទាប់ពីការឈរនិយាយគ្នាមួយសន្ទុះធំពួកគេបានប្រទេះឃើញ
ក្មេងស្រីដើរនៅលើផ្លូវក៏សួរនាំលេង មិនយូរប៉ុន្មានអ្នកទាំងពីរបានចាប់នាង
ហើយគំរាមសម្លាប់បោះចូលទៅក្នុងព្រៃក្បែរនោះ។ ទោះបីជាក្មេងស្រីយំសុំអង្វរ
និងឲ្យលុយយ៉ាងណាក៏ដោយតែពួកគេមិនដោះលែងដដែល
ទីបំផុតអ្នកទាំងពីរបានរំលោភក្មេងស្រីរូបនោះ
ហើយបានបិទភ្នែករបស់នាងមុនពេលចាកចេញពីកន្លែងកើតហេតុ។
ភ្លាមៗនោះដែរនាងបានប្រញាប់ទៅប្តឹងប៉ូសិសអំពីរឿងរ៉ាវដែល
ក្មេងប្រុសទាំងពីរនោះធ្វើចំពោះនាង
មួយថ្ងៃក្រោយមកអ្នកទាំងពីរត្រូវបានប៉ូលិសចាប់ខ្លួនបាន។
តុលាការបានកាត់ទោសលោក Jeong ឲ្យជាប់ពន្ធធនាគារ ១១ ឆ្នាំ និង លោក Ryu
ដែលជាដៃគូររបស់គាត់ឲ្យជាប់ពន្ធធនាគារ ៩ ឆ្នាំផងដែរ៕
ប្រភព៖ ព័ត៌មានខ្មែរ
No comments:
Post a Comment