សូមស្វាគមន៍ចំពោះ ឯកឧត្តម លោកជំទាវ អស់លោក-​លោកស្រី និងប្រិយ៍មិត្ត​អ្នក​អានទាំងអស់ ដែលបានចំណាយពេលវេលាដ៍មានតម្លៃរបស់ខ្លួន អានសាររបស់ខ្ញុំបាទ​....សូមអរគុណ! Welcome to Lok Chumteav, H.E, Ladies and Gentlemen who is visiting on my web-blogspot today. Thank you...!

Tuesday, December 3, 2013

ជំនួស​ដំណភ្ជាប់​ជា​ម៉ូត​សម្រាប់ Newer Posts, Home និង Older Posts នៅ​ក្នុង​ប្លក់ករ

   នេះ​គន្លឹះ​ប្លកករ​មួយ​ដែល​លោក​អ្នក​ធ្លាប់​ដឹង​ច្រើន ព្រោះ​នៅ​ក្នុង​ប្លក​បរទេស​មាន​បង្ហាញ​ច្រើន។ ចំពោះ​ប្លក​ខ្មែរ​យើង ខ្ញុំ​មិន​ដឹង​ថា​មាន​អ្នក​បង្ហាញ​ហើយ​ឬ​នៅ​ទេ? ដោយ​មិន​ទាន់​ដឹង​ថា​មាន​ឬ​អត់​ទេ តែ​ខ្ញុំ​នៅ​តែ​សូម​បង្ហាញ​លោក​អ្នក​ដដែល ព្រោះ​ថា​អត់​មាន​គន្លឹះ​អ្វី​ថ្មី​ទាល់​តែ​សោះ។ សូម​លោក​អ្នក​រីក​រាយ​ជា​មួយ​នឹង​ការ​ប្តូរ ម៉ូត Newer Posts; Home និង Older Posts សម្រាប់​ប្លកករ​យើង​បាទ!។

៙ ជំនួស​ដំណភ្ជាប់​ជា​ម៉ូត​ជា​មួយ Newer Posts; Home និង Older Posts ៖
- កត់ត្រា​ចូល (Log In) គណនី Blogger របស់​លោក​អ្នក។
- ចូល​ទៅ Template >> Edit HTML (សូម​មើល​រូប​ខាង​ក្រោម)
- រក​មើល​ស្លាក <data:newerPageTitle/> (ចុច Ctrl + F ទើប​ងាយ​រក​កូដ)
- ពេល​រក​ឃើញ​ហើយ​សូម​យក​លុប​វា​ចោល ហើយ​ជំនួ​ស​ដោយ​កូដ​ខាង​ក្រោម ៖
<img src="http://3.bp.blogspot.com/-nGLEW5A_sN0/UbQok72bweI/AAAAAAAAApQ/08x4G0fgKOs/s1600/Previous-blue2.png"/>

- បន្ទាប់​មក​ស្វែង​រក​មើល​ស្លាក <data:olderPageTitle/>  ។ (មើល​រូប)
- រក​ឃើញ​ហើយ​ សូម​យក​លុប​វា​ចោល ហើយ​ជំនួ​ស​ដោយ​កូដ​ខាង​ក្រោម ៖
<img src="http://4.bp.blogspot.com/-bFz2khNxyDo/UbQok0sPk9I/AAAAAAAAApM/fsXCy00U5i4/s1600/Next-blue2.png"/>

- ​ស្វែង​រក​ស្លាក <data:homeMsg/>   ។ (មើល​រូប)
 - បើ​រក​ឃើញ​ហើយ​ សូម​យក​លុប​វា​ចោល ហើយ​ជំនួ​ស​ដោយ​កូដ​ខាង​ក្រោម ៖
<img src="http://4.bp.blogspot.com/-sAMpzu5bZes/UbQok2BpD6I/AAAAAAAAApU/Nc19bQyaJHY/s1600/Home-blue2.png"/> 

- ពេល​ធ្វើ​រួច​រាល់​ហើយ សូម Save template របស់​អ្នក​ផង។ 
*** ចំណាំ ៖ នៅ​ត្រង់​កន្លែង​ដែល​ខ្ញុំ​ហាយ​ឡាយ​ពណ៌​ត្រួយ​ចេក នោះ​ជា​ដំណ​ម៉ូត​រូប​ភាព​នីមួយៗ បើ​លោក​អ្នក​ចង់​ប្តូរ​ស្តាយ​ផ្សេង សូម​ធ្វើ​វា​ដោយ​ខ្លួន​ឯង  ដោយ​លោក​អ្នក​ត្រូវ​ចេះ​បង្ហោះ​​រូប​ភាព​ដើម្បី​យក​ដំណភ្ជាប់​មក​ប្រើ​ ប្រាស់។ សូម​ចុច​ទី​នេះ ដើម្បី​ចូល​មើល​ពី​របៀប​បង្ហោះ​​រូប​ភាព​ដើម្បី​យក​ដំណ។



ប្រភពពី ៖ អាយធីក្រៅសាលា

No comments:

Post a Comment