សូមស្វាគមន៍ចំពោះ ឯកឧត្តម លោកជំទាវ អស់លោក-​លោកស្រី និងប្រិយ៍មិត្ត​អ្នក​អានទាំងអស់ ដែលបានចំណាយពេលវេលាដ៍មានតម្លៃរបស់ខ្លួន អានសាររបស់ខ្ញុំបាទ​....សូមអរគុណ! Welcome to Lok Chumteav, H.E, Ladies and Gentlemen who is visiting on my web-blogspot today. Thank you...!

Thursday, October 10, 2013

របៀប​ធ្វើ Cursor សម្រាប់​ដាក់​ក្នុង​ប្លក​ដោយ​ខ្លួនឯង

   ប្រព័ន្ធ​ប្លក​របស់ Google ដែល​យើង​ស្គាល់​ថា​ជា Blogger ឬ Blogspot នោះ​ បាន​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​មាន​លទ្ធភាព​កែច្នៃ​ ដាក់​កូដ​បន្ថែម ​ដើម្បី​លម្អ​ប្លក​បាន​ច្រើន​ប្រភេទ​ណាស់​ដែរ។ នៅ​ក្នុង​គន្លឹះ​នេះ​ខ្ញុំ​សូម​បង្ហាញ​ពី​របៀប ​"យក​រូបភាព​ធ្វើ​ជា​រូប​តំណាង​ទស្សន៍ទ្រនិច (Cursor) ដាក់​ក្នុង​ប្លក" ​របស់​យើង ដើម្បី​ឲ្យ​កាន់តែ​មាន​ភាព​ទាក់ទាញ​ទៅ​តាម​ការ​ចង់​បាន​របស់​ម្ចាស់​ប្លក​, សូម​មើល​ការ​បង្ហាញ​ជូន​ដូច​ខាង​ក្រោម​នេះ ៖

៙ របៀប​ធ្វើ Cursor សម្រាប់​ដាក់​ក្នុង​ប្លក​ដោយ​ខ្លួនឯង ៖

- កត់ត្រា​ចូល (log in) ក្នុង​គណនី Blogger របស់​ប្លក​លោកអ្នក។
- ចូល​ទៅ Layout >> ចុច​លើ​តំណ​​អក្សរ Add a Gadget នៅ​ទីតាំង​ណាមួយ (ឧទាហរណ៍​សូម​មើល​រូប​ខាង​ក្រោម)

- រមូល​​ចុះ (Scroll) រក​មើល gadget ដែល​មាន​ឈ្មោះ​ថា HTML/JavaScript រួច​លើ​វា​ដើម្បី​បើក (មើល​រូប​ខាង​ក្រោម​នេះ)

-ចម្លង​កូន​ខាង​ក្រោម​នេះ យក​ទៅ​បិទភ្ជាប់​ក្នុង​ HTML/JavaScript Gadget ដោយ ​មិន​បាច់​ដាក់​ឈ្មោះ និង​ដូរ​តំណ​ ទៅ​កាន់​តំណ​រូបភាព​ណា​ដែល​លោកអ្នក​បាន​ត្រៀម​ទុក​ហើយ​នោះ។ រួច​ចុច​ប៊ូតុង Save ។

(លោក​អ្នក​គួរ​ទុកដាក់ Gadget នោះ​នៅ​ទី​តាំង​សមរម្យ ឧទាហរណ៍​ ដោយ​ចាប់​ទាញ​យក​ទៅ​ដាក់​ខាង​ស្តាំ​ និង​ក្រោម​គេ​បំផុត)
កូដ​ដាក់ Coursor ក្នុង​ប្លក
<style type="text/css">body
{cursor:url("http://2.bp.blogspot.com/-5h3z_i8UT2I/UZAwVlKsnFI/AAAAAAAAIKA/B6JklsDmGOg/s1600/hjkhjkh+-+Copy.png"),default}
</style>

ការ​កំណត់​កូដ cousor ៖
  • លោកអ្នក​ត្រូវ​ប្ដូរ​តំណ​ពណ៌​បៃតង​ ឲ្យ​ទៅ​ជា​តំណ​​របស់​រូប​លោកអ្នក​ដែល​ចង់​ដាក់។
  • ប្រភេទ​ឯកសារ​រូបភាព​​ដែល​អាច​យក​យក​ធ្វើ​ជា cursor គឺ : jpg, png, gif (ចំពោះ gif អាច​មាន​ចលនា)។
  • ទំហំ​រូប cursor គួរ​តែ​មាន​ទំហំ​ប្រហាក់ប្រហែល 32px x 32px ។
  • លោក​អ្នក​អាច​ស្វែង​រក​រូប cursor មាន​ចលនា​ស្អាតៗ​ស្រាប់ៗ តាម​គេហទំព័រ​មួយ​ចំនួន​បាន​ដោយ​មិន​គិត​ប្រាក់។

៙ ការ​​យក​រូប Gif ពី​គេហទំព័រ​ដទៃ​មក​ធ្វើ​ជា cursor ៖

- ចូល​ទៅ​កាន់​គេហទំព័រ​ណាមួយ​ដែល​មាន Free រូប cursor ក្នុង​ឧទាហរណ៍​នេះ​សូម​លើក​យក​គេហទំព័រ Totally Free Cursors យក​មក​បង្ហាញ។
- រក​ឃើញ​រូប​មួយ​ណា​ដែល​ពេញ​ចិត្ត​ហើយ សូម​ចុច​កូនកណ្ដុរ​ស្ដាំ​ជ្រើស​យក​ ចម្លង​ទីតាំង​រូបភាព (សូមមើល​រូប​ខាង​ក្រោម)

ចំណាំ ៖ ដើម្បី​ឲ្យ​កាន់តែ​ច្បាស់​ថា លោកអ្នក​ពិត​ជា​បាន​"ចុច​ចម្លង​"តំណ​រូបភាព​ពិត​មែន​នោះ ដោយ​គ្រាន់តែ​សាក​​បិទភ្ជាប់​ទៅ​ក្នុង​របា​រុករក​របស់​កម្មវិធី Browser សាក​មើល​សិន សូម​មើល​រូប​ខាង​ក្រោម​នេះ
នៅ​ចុង​តំណ​តែងតែ​បញ្ចប់​ដោយ​កន្ទុយ​ឯកសារ​​ដូចជា .jpg, .png, .gif ទៅ​តាម​ប្រភេទ​រូបភាព​នោះ

- បន្ទាប់​ពី​ចម្លង​មក​ហើយ លោកអ្នក​គ្រាន់តែ​ប្ដូរ​​ជាមួយ​តំណ​ដែល​មាន​ស្រាប់​ក្នុង​កូដ cursor ខាង​លើ​ជា​ការ​ស្រេច​ហើយ។

   សង្ឃឹម​ថា​អ្នក​ដែល​មិន​សូវ​ចេះ បន្ទាប់​ពី​គន្លឹះ​នេះ​រួច​ហើយ​អាច​ធ្វើ​តាម​បាន។ បើ​មាន​កន្លែង​ណា​មិន​យល់​អាច​សួរ​បាន ខ្ញុំ​រង់ចាំ​ឆ្លើយ​បំភ្លឺ​ជានិច្ច​បើ​ខ្ញុំ​ដឹង។
អត្ថបទនេះដកស្រង់ពី៖ ប្លក់អាក្បាលធំ

No comments:

Post a Comment