សូមស្វាគមន៍ចំពោះ ឯកឧត្តម លោកជំទាវ អស់លោក-​លោកស្រី និងប្រិយ៍មិត្ត​អ្នក​អានទាំងអស់ ដែលបានចំណាយពេលវេលាដ៍មានតម្លៃរបស់ខ្លួន អានសាររបស់ខ្ញុំបាទ​....សូមអរគុណ! Welcome to Lok Chumteav, H.E, Ladies and Gentlemen who is visiting on my web-blogspot today. Thank you...!

Tuesday, October 15, 2013

របៀប​ធ្វើ​​ឲ្យ​អក្សរ​ក្រឡាប់​ច្រាស់ ហើយ Post ចូល​ក្នុង Facebook (ʞooqǝɔɐɟ)

ខ្ញុំគិត​ថានេះ​ជាគន្លឹះ​ដ៏​តូច​ស្តួច​ស្តើង​មួយ​ដែល​បង្ហាញ​ជូន​សម្រាប់​ មិត្ត​អ្នក​ពេញ​និយម​ជា​មួយ​នឹង​បណ្តាញ​សង្គម​ ហេ្វស​ប៊ុក។ នេះ​ជា​ការ​បង្ហាញ​ជូន​ពី​ការ​សរសេរ​អក្សរ​ច្រាស​​ផ្ងារ​ជើង​ឡើង​លើ។ ថ្វី​ត្បិត​តែ​វា​ជា​គន្លឹះ​ងាយៗ​ក្តី តែ​បើ​យើង​មិន​បាន​ដឹង​ ហើយ​ឃើញ​មិត្ត ហ្វេស​ប៊ុក Post នោះ យើង​ច្បាស់​ជា​អង្គុយ​អេះ​ចៃ​ពី​ថ្ងៃ​ទល់​យប់​ហើយ។ :D និ​យាយ​ឲ្យ​​សាច់​ការ​ទៅ​វាប្រើ​​ជា Status នៅក្នុង​ហ្វេស​ប៊ុក។ អក្សរ​ក្រ​ឡាប់​នេះ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​គេហ​ទំព័រ​មួយ។ នៅ​ពេល​ដែល​យើង​ចូល​ទៅ​កាន់​អា​​ស័យ​ដ្ឋាន​ http://www.fliptext.org វានឹង​បង្ហាញ​ផ្ទាំង​ដូច​ខាង​ក្រោម​នេះ ៖

 
   សូម​សរសេរ​​ពាក្យ​​ដែល​​អ្នក​​ចង់​​សរសេរ​ នោះ​​វា​​នឹង​​ចេញ​​លទ្ធ​​ផល​​ភ្លាមៗ​ នៅ​​ប្រអប់ Flip Text។  ឧទាហរណ៍ :  asat chomlaek = ʞǝɐןɯoɥɔ ʇɐsɐ  
៙ ចំណាំ ៖ វាមិន​អនុញ្ញាត​ឲ្យ​​សរសេរ​អក្សរ​​ខ្មែរ​ទេ។ 


ប្រភពពី៖​ ប្លក់អាសត្វចម្លែក

No comments:

Post a Comment