សូមស្វាគមន៍ចំពោះ ឯកឧត្តម លោកជំទាវ អស់លោក-​លោកស្រី និងប្រិយ៍មិត្ត​អ្នក​អានទាំងអស់ ដែលបានចំណាយពេលវេលាដ៍មានតម្លៃរបស់ខ្លួន អានសាររបស់ខ្ញុំបាទ​....សូមអរគុណ! Welcome to Lok Chumteav, H.E, Ladies and Gentlemen who is visiting on my web-blogspot today. Thank you...!

Friday, October 11, 2013

របៀប​ដាក់​ចំណង​ជើង​ Widget ឲ្យ​មក​នៅ​កណ្តាល​និង​មាន​ Background ពី​ខាង​ក្រោយ

សួស្តី! បាទ អាសត្វ​ចម្លែក​​ចង់​សួរ​ថា តើ​បង​ប្អូន​ទាំង​អស់​គ្នា​សុខ​សប្បាយ​ជា​ទេ? ចំពោះ​ខ្ញុំ​វិញ​សុខ​កាយ​សប្បាយ​ទាំង​ចិត្ត​ឥត​ខ្វល់​អី​ទេ! :D សប្បាយ​ទាំង​ដើរ​លេង​ សប្បាយ​ទាំង​ទាត់​ខ្យល់​មាន​ទៅ​លំ​បាក​អី។ ថ្ងៃ​នេះ​​ខ្ញុំ​សូម​បង្ហាញ​ជូន​លោក​អ្នក​ពី​គន្លឹះ​តូច​តាច​មួយ។ នេះ​ជា​ក្បាច់​គន្លឹះ​សា​មញ្ញ​មួយ​សម្រាប់​អ្នក​សរសេរ​ប្លុក​ទាំង​ឡាយ​ដែល​ ចង់​ឲ្យ​ចំណង​ជើង  (Title) Widget មក​នៅ​កណ្តល ​និង​មាន​ Background ជា​ពណ៌​ផ្សេងៗ។ ពេល​នេះ​ប្លុក​អាសត្វ​ចម្លែក​ខ្ញុំ​បាទ​សូម​បង្ហាញ​​ជូន​លោក​អ្នក​តែ​ម្តង​ ដើម្បី​កុំ​ឲ្យ​អស់​​មន្ទិល​សង្ស័យ​ច្រើន។ ចូរ​មើល​សេច​ក្តី​ណែ​នាំ​លម្អិត​ខាង​ក្រោម​ ៖

- សូម​​ចូល​ទៅ​កាន់ Layout >> Template >> Edit Template (សូម​មើល​រូប​ខាង​ក្រោម) ៖
- សូម​ពន្លា​នៅ​ត្រង់​កូដ <b:skin>...</b:skin> (ពន្លា​ដោយ​ដាក់ Cursor ពី​លើ​អក្សរ​ចុចៗ ...)
- ស្វែង​រក​កូដ​ ៖
/* Widgets
----------------------------------------------- */

- ចម្លង​កូដ​ខាង​​ក្រោម​ទៅ​ដាក់​បន្ទាប់​កូដ​ខាង​លើ​នេះ​ដោយ​ទុក​ចន្លោះ​មួយ​បន្ទាត់​ (សូម​មើល)
​កូដ​​ដែល​ត្រូវ​យក​ទៅ​បិទ​ភ្ជាប់
.sidebar h2 {
text-align:center;
background-color: #21474E;
}

ចំណាំ ៖ នៅ​ត្រង់​ពណ៌​ (#21474E) អ្នក​អាច​ប្តូរ​ទៅ​ជា​ពណ៌​អ្វី​ក៏​បាន ព្រោះ​វា​ជា​ពណ៌ Background
- ជា​ចំណុច​បញ្ចប់​សូម Save Template របស់​អ្នក។
លទ្ធ​ផល​ដែល​ខ្ញុំ​ទទួល​បាន
 
 
អត្ថបទនេះដកស្រង់ពី៖ ប្លក់អាសត្វចម្លែក

No comments:

Post a Comment