សូមស្វាគមន៍ចំពោះ ឯកឧត្តម លោកជំទាវ អស់លោក-​លោកស្រី និងប្រិយ៍មិត្ត​អ្នក​អានទាំងអស់ ដែលបានចំណាយពេលវេលាដ៍មានតម្លៃរបស់ខ្លួន អានសាររបស់ខ្ញុំបាទ​....សូមអរគុណ! Welcome to Lok Chumteav, H.E, Ladies and Gentlemen who is visiting on my web-blogspot today. Thank you...!

Monday, November 18, 2013

អាហារ​ប្រភេទ​​ណា​ខ្លះ​ដែល​សុភាព​ស្ត្រី​​គួរ​ចៀស​វាង​អំឡុង​ពេល​មក​រដូវ ?​ក្រៅពី​របប​ទអាហារ​ស្ត្រី​គួរធ្វើ​លំហាត់​ប្រាណ ដើម្បី​ចរន្ត​ឈាម​ក្នុង​រាង​កាយ​ល្អ​ប្រសើរ

​មូល​ហេតុ​សាម័ញ្ញ​បំ​ផុត​នៃការ​ចុក​ខ្មាញ់​ក្នុង​ពោះ​អំ​ឡុង​ការ​មក​រដូវ​ គឺ​បណ្តាល​មក​ពី​សារ​ធាតុ​គីមី​កើត​ពី​ធម្ម​ជាតិ​មួយ​ប្រ​ភេទ​ក្នុង​រាង​កាយ ​ឈ្មោះ prostaglandins ។ របប​អា​ហារ​ប្រ​​ចាំ​ថ្ងៃ​ក៏​ជា​កត្តា​សំ​ខាន់​មួយ​ផងដែរ​ដែល​អាច​ធ្វើ​ឱ្យ​ ប៉ះ​ពាល់​ដល់​ស្ត្រី​ក្នុង​ពេល​មក​រដូវ​ ។ អា​ហារ​មួយ​ចំ​នួន​ បើ​ទោះ​​ជា​មិន​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​សុខ​ភាព ប៉ុន្តែ​ វា​​អាច​​បណ្តាល​ឱ្យ​​ឈឺ​ចាប់​មុន​​ពេល​មក​រដូវ​រឹតតែ​អា​ក្រក់​ខ្លាំង​ឡើង​ និង​​មា​ន​រយៈ​ពេល​យូរ​ទៀត​ផង ។ ដូច្នេះ​ដើម្បី​កាត់​បន្ថយ​អា​ការៈ​ឈឺ​ចាប់ ស្ត្រី​គួរ​ចៀស​វាង​​ការ​ទទួល​ទាន​អា​ហារ​ដូ​ច​ខាង​ក្រោម​នេះ​  ៖


១- ពពួក​អា​ហារ​ដែល​ផ្ទុក​សារ​ធាតុ​កា​ហ្វេអ៊ីន ៖
ចូរ ​ចៀស​វាង​អា​ហារ​ដូចជា កា​ហ្វេ  តែ សូ​ដា  ស្ករសូ​កូ​ឡា​ក្នុង​ពេល​កំពុង​មក​រដូវ​ ។ សារ​ធាតុ​កា​ហ្វេអុីន​បាន​កម្រិត​នូវ​ការ​ចរា​ចរ​ឈាម​ហើយ​ធ្វើ​ឱ្យ​រាង​កាយ​ ខ្សោះ​ជាតិ​ទឹក​ ។ បញ្ហា​នេះ​អាច​​ធ្វើ​ឱ្យ​អ្នក​ឈឺ​ក្បាល​​ បង្កើន​ភាព​ញាប់​ញ័រ​ជ្រួល​ច្របល់​ក្នុង​ចិត្ត​ ។

២-​ ផលិត​ផល​អា​ហារ​ធ្វើ​ពី​ទឹក​ដោះ​គោ ៖
អា ​ហារ​ប្រ​ភេទ​នេះ​ផ្ទុក​ទៅ​ដោយ​អា​ស៊ីដ arachadonic ដែល​មាន​លទ្ធ​ភាព​ជួយ​ជំ​រុញ​ឱ្យ​​ការ​ផលិតសារ​ធាតុ prostaglandins​ កាន់​តែ​ច្រើន​ឡើង ។ ក្នុង​ពេល​ដែល prostaglandins​​ចំ​នួន​ច្រើន​ត្រូវ​បាន​ចែក​ចាយ​ក្នុង​រាង​កាយ​  ស្បូន​ក៏​ឆ្លើយ​តប​ដោយ​ការរមួល​កន្ត្រាក់​ ។ ផ្ទុយ​មក​វិញ ការ​ទទួល​ទាន​អា​ហារ​ដែល​សម្បូរ​ដោយ​អា​ស៊ីដ​ខ្លាញ់​អូ​មេហ្គា​-៣​អាច​ជួយ​ ទប់​ស្កាត់​ការ​ចែក​ចាយ​សារ​ធាតុ​គីមី prostaglandins​ ។ ដូច្នេះ​ចូរ​ទទួល​ទាន ពពួក​ត្រី​សម្បូរ​ខ្លាញ់ សណ្តែក​វ៉ល​ណាត់​​ឱ្យ​បាន​ច្រើន​ ដើម្បី​កាត់​បន្ថយ​ការ​ឈឺ​  ចាប់ ។

៣- បណ្តា​អា​ហារ​កែ​ច្នៃ​ដាក់​ក្នុង​កំ​ប៉ុង​ឬ​កញ្ចប់និង​មាន​ប្រើ​ប្រាស់​អំ​បិល​ច្រើន ៖
កាត់ ​បន្ថយ​ការ​ទទួល​ទាន​ប្រៃ​នឹង​ធ្វើឱ្យ​ថយ​ចុះ​​ខ្សោះ​ជាតិ​ទឹក​ក៏​ដូច​ជា​ ការ​ហើម ។ ចូរ​ចៀស​វាង​អា​ហារ​កំ​ប៉ុង អា​ហារ​កែ​ច្នៃ​និង​អា​ហារ​វេច​​ខ្ចប់​ដែល​មាន​ផ្ទុក​អំ​បិល​ ២០០​មិល្លី​ក្រាម​ឡើង​ទៅ​ ។

៤- ប្រ​ភេទ​អា​ហារ​ចៀន​ឬ​បំពង ៖
ទទួល ​ទាន​អា​ហារចៀន-​​បំពង​ដោយ​ខ្លាញ់ ឬ​ប្រេងឆា​សុទ្ធ​តែ​អាច​ធ្វើ​ឱ្យ​កម្រិត​អ័រ​ម៉ូន​ភេទ estrogenកើន​ឡើង​ខ្ពស់​  ។ នៅ​ពេល​កម្រិត​ estrogenកើន​បែប​នេះ​ ​​ការ​ឈឺ​ចាប់​ឡើង​ទ្វេ​គុណ ។

ក្រៅ​ពី​របប​អា​ហារ  ស្ត្រី​គួរ​តែ​ហាត់​ប្រាណ​ផងដែរ ។ ការធ្វើ​សកម្មភាព​រាង​កាយ​នឹង​ជួយ​ធ្វើ​ឱ្យ​ល្អ​ប្រ​សើរ​ដល់​ការចរាចរឈាម​ និង​អុក​ស៊ី​សែន​បានគ្រប់​ទិស​ទី​ក្នុង​រាង​កាយ​ជា​ពិ​សេស​ទៅ​ដល់​ត្រ​គាក​ ហើយ​​បន្ទាប់​មក​អាច​បន្ថយ​ការ​ឈឺ​ចុក​ខ្លាញ់​​ ៕



 ប្រភព ៖ កាសែតកោះសន្តិភាព

No comments:

Post a Comment