សូមស្វាគមន៍ចំពោះ ឯកឧត្តម លោកជំទាវ អស់លោក-​លោកស្រី និងប្រិយ៍មិត្ត​អ្នក​អានទាំងអស់ ដែលបានចំណាយពេលវេលាដ៍មានតម្លៃរបស់ខ្លួន អានសាររបស់ខ្ញុំបាទ​....សូមអរគុណ! Welcome to Lok Chumteav, H.E, Ladies and Gentlemen who is visiting on my web-blogspot today. Thank you...!

Saturday, December 28, 2013

SmartDeblur ធ្វើឲ្យ​រូបថត​ដែល​​ព្រិលៗ​​​ប្រែ​ជា​​ច្បាស់​ឡើងវិញ

   តើ​លោកអ្នក​មាន​រូបថត​ព្រិលៗ​ដែល​មើល​មិន​ច្បាស់​​ឬ​ទេ? តើ​អ្នក​ចង់​ធ្វើឲ្យ​រូបថត​ទាំងនោះ​ច្បាស់​វិញ​អាច​មើល​យល់​ដែល​ឬ​ទេ? ក្នុង​អត្ថបទ​នេះ​ប្លក​អាក្បាលធំ នឹង​បង្ហាញ​អំពី​កម្មវិធី​មួយ​ដែល​មាន​ជំនាញ​ខាង​ធ្វើឲ្យ​រូបថត​ដែល​មាន​ សភាព​ព្រិល​ដោយ​កាមេរ៉ា ត្រឡប់​ទៅ​ជា​អាច​មើល​ឃើញ​ច្បាស់​ឡើង​វិញ ។ កម្មវិធី​នោះ​មាន​ឈ្មោះ​ថា SmartDeblur ដែល​ជួយ​អ្នក​ឲ្យ​ជួសជុល (fix) រូប​ដែល​ព្រិលៗ​ដោយ​ងាយស្រួល និង មិន​សាំញ៉ាំ​ឡើយ។ មនុស្ស​ជា​ច្រើន​បាន​គិត​ថា បើ​រូបភាព​មាន​សភាព​ព្រិលៗ​មើល​មិន​ច្បាស់​ទៅ​ហើយ ប្រហែល​ជា​គ្មាន​ផ្លូវ​ធ្វើ​ឲ្យ​ច្បាស់​វិញ​បាន​ទេ! តែ​វា​មិន​ពិត​ទេ យើង​អាច​មាន​វិធី​ស្រោចស្រង់​វា​បាន។


ផ្ទៃ​រូបភាព​កម្មវិធី SmartDeblur

របៀប​ប្រើ​កម្មវិធី SmartDeblur ៖

  • ចុច Open ដើម្បី​ចូល​ទៅ​រក​រូបថត​ដែល​ព្រិល​ដោយសារ​កាមេរ៉ា។
  • ត្រង់​កន្លែង Blur Parameters មាន​ដូចជា :
  • Defacet type មាន 3 ជម្រើស​គឺ Out of Focus Blur, Motion Blur និង Gaussian Blur ដែល​ជា​ប្រភេទ​មុខងារ​ស្រោចស្រង់​រូបភាព​ដែល​ព្រិល (blur) ទៅ​តាម​ស្ថានភាព​រូបថត។ ខ្ញុំ​សូម​ឲ្យ​លោកអ្នក​សាក​ប្រើ Out of Focus Blur មុនគេ។
  • Out of Focus Blur មាន​ប្រដាប់​សារ៉េ​ចំនួន 2 គឺ Redius ជួយ​ឲ្យ​រូប​ត្រឡប់​មក​ច្បាស់​វិញ និង Smooth ជួយ​ឲ្យ​រូប​រលោង។
  • ចំនែក​ឯ Kernel Preview & Tuning គឺ​ជា​មុខងារ​បន្ទាប់បន្សំ​ពី Defacet type ដែល​ជួយ​អ្នក​បាន​មួយ​កម្រិត​ទៀត។
  • Zoom : ជួយ​អ្នក​ក្នុង​ពង្រីក​ពង្រួម​រូប​ក្នុង​ផ្ទៃ​កម្មវិធី។

ចំណាំ៖ បើ​ចង់​បាន​គុណភាព​ល្អ​នោះ​ខ្ញុំ​សូម​ណែនាំ​ឲ្យ​អ្នក​សាក​សារ៉េ​ Redius ចន្លោះ​ពី 25-30 និង Smooth ចន្លោះ​ពី 29-30% សិន​មើល។

   កម្មវិធី SmartDeblur នេះ​ពិតជា​មាន​រូបរាង​ងាយស្រួល​ប្រើ​ណាស់ មុខងារ​ទាំងអស់​បាន​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ជា​ស្ទីល ribbon ដែល​ជា​ស្ទីល​របស់ Mocrosoft Office 2007-2013។

លក្ខណៈ​សម្បត្តិ​របស់ SmartDeblur ៖

  • ប្រជុំ​ទៅ​ដោយ​មុខងារ​ល្អៗ : Wiener, Tikhonov, Total Variation prior ។
  • មាន​ល្បឿន​បង្ហាញ​សាកល្បង​លឿន។
  • អាច​ផ្លាស់ប្ដូរ​សារ៉េ​រូប​ដែល​បាន Save ហើយ​ក៏​ដោយ។
  • ដំណើរការ​ពេញ resolution។
  • មាន​ពណ៌​ដិត​ល្អ។
  • កម្មវិធី​មាន​រូប​ឲ្យ​សាកល្បង​សារ៉េ​មក​ស្រាប់។
   តែ​អ្វី​ដែល​កាន់តែ​អស្ចារ្យ​សម្រាប់ SmartDeblur នោះ​គឺ​ជា​កម្មវិធី​ប្រើ​ដោយ​មិន​គិត​ប្រាក់ និង​ជា open source (កូដ​ចំហ) ។

៙ ទាញ​យក SmartDeblur ៚ 

 

No comments:

Post a Comment