ប្រភពដេលីម៉េល
បានចុះផ្សាយហេតុការណ៍ដ៏រន្ធត់មួយនៅក្នុងប្រទេសចិន
ដោយលោក លីន អាយុ៣២ឆ្នាំ ជាកម្មករសំណង់ នៅស្រុកសានយ៉ា
ខេត្តហៃណាន ភាគខាងត្បូង ប្រទេសចិន
បានយកកាំបិតភ្ជង់កគំរាមគូស្នេហ៍ អាយុ២៩ឆ្នាំ
ធ្វើជាចំណាប់ខ្មាំង ក្រោយពីមានការជំទាស់រៀបការ។
រ
បាយការណ៍ឱ្យដឹងថា លោកលីន ដែលអស់សង្ឃឹម
ព្រោះតែឪពុកម្តាយគូស្នេហ៍របស់ខ្លួនមិនយល់ស្របលើការរៀប
ការ
បានយកកាំបិតភ្ជង់គំរាមស្ត្រីជាគូស្នេហ៍ឱ្យទ្បើងទៅលើ
ដំបូលផ្ទះ ធ្វើឱ្យភ្ញាក់ផ្អើលដល់ក្រុមគ្រួសារ
និងអ្នកស្រុកជាច្រើននាក់នៅក្នុងតំបន់នោះ ។
ក្នុងខណៈ
ពេលប្រើកាំបិតភ្ជង់នោះ លោកលីន បានស្រែកគំរាមថា
នឹងសម្លាប់នាងជាគូស្នេហ៍ចោល ព្រោះតែលួចមានសហាយស្មន់
ខណៈពេលខ្លួននៅធ្វើការ ។ ក្រោយមក លោកលីន ដោះអាវ
និងបង្ខំឱ្យគូស្នេហ៍ដោះអាវតាមដែរ
ព្រោះចង់ឱ្យនាងមានក្តីអាម៉ាស់
ព្រមទាំងទាមទារសុំរថយន្ត ដើម្បីគេចខ្លួន ។
ខណៈពេល
កំពុងកើតហេតុ ប៉ូលិសបានបញ្ចុះបញ្ចូលអស់រយៈពេល៥ម៉ោង
ប៉ុន្តែមិនទទួលបានផលល្អ ទើបសម្រេចចិត្តរករថយន្តឱ្យ
និងលួងលោម រហូតធ្វើឱ្យលោកលីន យល់ព្រមចុះពីលើដំបូល ។
ស្របពេលដែលលោកលីន កំពុងដើរទៅរករថយន្ត
រួមជាមួយគូស្នេហ៍ដែលមានកាំបិតភ្ជង់កជាប់នោះ
ប៉ូលិសក៏ចូលចាប់ខ្លួនតែម្តង ៕
ប្រភព៖ កាសែតកោះសន្តិភាព
No comments:
Post a Comment