ការសិក្សាធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវជប៉ុនបានបង្ហាញថា
ក្មេងៗដែលមើលទូរទស្សន៍ច្រើនពេកអាចនាំឱ្យរច្ចនាសម្ព័ន្ធខួរ
ក្បាលរបស់ពួកគេផ្លាស់ប្តូរនិងឈានទៅខូចខាត ។
ការពិសោធ
លើក្មេងអាយុចន្លោះពី៥ឆ្នាំទៅ១៨ឆ្នាំចំនួន២៧៦នាក់តាមរយៈការ
ស្គែនខួរក្បាលបានរកឃើញថា
ក្រុមដែលចំណាយពេលពេលជាច្រើនម៉ោងមើលទូរទស្សន៍
កោសិកាប្រសាទពណ៌ប្រផេះនៅតំបន់ជុំវិញ Frontopolar
Cortex(ផ្នែកខាង មុខរបស់ខួរក្បាល)នៃខួរក្បាលរបស់ពួកគេបាន
កើនចំនួនច្រើនលើសលប់ ។
យោងតាមអ្នកវិទ្យាសាស្ត្រសាកលវិទ្យាល័យTohoku
Universi-ty ក្រុង Sendaiប្រទេសជប៉ុន
ការកើនឡើងនៃបរិមាណកោសិកាពណ៌ប្រផេះនេះគឺជារឿងអវិជ្ជមាន
ខណៈវានឹងធ្វើឱ្យភាពវៃឆ្លាតខាងវោហារសាស្ត្រចុះអន់ថយ ។
ពួកគេបានឱ្យដឹងបន្តថា កោសិកាពណ៌ប្រផេះ
អាចត្រូវបានប្រៀបធៀបទៅនឹងទម្ងន់ខ្លួនដែរហើយថា
ផ្នែកនេះចាំបាច់ត្រូវកាត់ចេញអំឡុងកុមារភាពដើម្បីឱ្យខួរ
ក្បាលដំណើរការទៅដោយពេញសមត្ថភាព ។
ចុះផ្សាយក្នុងព្រឹត្តិ
ប័ត្រ Cerebral Cortex ក្រុមអ្នកវិទ្យាសាស្ត្របានបញ្ជាក់បន្ថែមថា
៖«ផលប៉ះពាល់ពីការមើលទូរទស្សន៍ទៅលើការអភិវឌ្ឍរច្ចនាសម្ព័ន្ធខួរ
ក្បាល មិនធ្លាប់មានការសិក្សាស្រាវជ្រាវពីមុនមកទេ ។
ជាការសន្និដ្ឋានរួម
ការមើលទូរទស្សន៍គឺជាប់ពាក់ព័ន្ធដោយផ្ទាល់ឬក៏ដោយប្រយោលទៅនឹង
ការអភិវឌ្ឍមុខងារយល់ដឹងរបស់ក្មេង »។
ដោយឡែក
ការសិក្សាលើកមុនដែលធ្វើឡើងដោយអ្នកវិទ្យាសាស្ត្រ២ប្រទេសរួម
គ្នាបង្ហាញថា
មនុស្សធំដែលមើលទូរទស្សន៍ត្រឹមតែជាង២ម៉ោងក្នុង១ថ្ងៃអាចនាំ
ទៅរកសេចក្តីស្លាប់ឆាប់រហ័ស ។
ការពិសោធលើមនុស្ស២៣៥.០០០នាក់បានរកឃើញថា
រៀងរាល់២ម៉ោងដែលបុគ្គលម្នាក់មើលទូរទស្សន៍ប្រចាំថ្ងៃ
គឺបុគ្គលនោះប្រឈមនឹងអត្រាកើតជំងឺទឹកនោមផ្អែមប្រភេទ២ដល់២០
ភាគរយខណៈអត្រាប្រឈមនឹងជំងឺបេះដូង មាន១៥ភាគរយ ។
ឯអត្រាប្រឈមនឹងការស្លាប់ដោយមូលហេតុផ្សេងៗទៀតគឺមាន ១៣ភាគរយ
។
វេជ្ជបណ្ឌិត Anders Grontvedមកពីសាកលវិទ្យាល័យ University
of Southernប្រទេសដាណឺម៉ាកនិងវេជ្ជបណ្ឌិត Frank Hu មកពី Harvard
School of Public Healthសហរដ្ឋអាមេរិកបាននិយាយថា
កង្វះខាតការធ្វើលំហាត់ប្រាណគួបផ្សំនឹងការទទួលទានអាហារដែល
គ្មានប្រយោជន៍ដល់រាងកាយអំឡុងមើលទូរទស្សន៍
សុទ្ធតែជាកត្តាប្រឈមយ៉ាងធ្ងន់ធ្ងរ ។
ឯក្រុមអ្នកស្រាវជ្រាវ
របស់ប្រទេសហូឡង់បានរកឃើញថា
ការមើលទូរទស្សន៍រាល់យប់អាចបណ្តាលឱ្យរឹងសរសៃឈាមក្រហមហើយដែល
នេះគឺជាសញ្ញានៃជំងឺបេះដូងទៅថ្ងៃខាងមុខ ។
ការពិសោធលើបុរស-ស្ត្រីវ័យចន្លោះពី៣២ឆ្នាំដល់៣៦ឆ្នាំចំនួន
៣៧៣នាក់បានបង្ហាញថា
អ្នកដែលចំណាយពេលជាង២០នាទីមើលទូរទស្សន៍រាល់យប់
ធ្វើឱ្យសរសៃចែកចាយឈាមសំខាន់ទៅកាន់ក្បាលនិងកមានសភាពរឹង
ខ្លាំង ៕
ប្រភព៖ កាសែតកោះសន្តិភាព
No comments:
Post a Comment