សូមស្វាគមន៍ចំពោះ ឯកឧត្តម លោកជំទាវ អស់លោក-​លោកស្រី និងប្រិយ៍មិត្ត​អ្នក​អានទាំងអស់ ដែលបានចំណាយពេលវេលាដ៍មានតម្លៃរបស់ខ្លួន អានសាររបស់ខ្ញុំបាទ​....សូមអរគុណ! Welcome to Lok Chumteav, H.E, Ladies and Gentlemen who is visiting on my web-blogspot today. Thank you...!

Friday, January 17, 2014

របៀប​បង្ហោះ​និង​ដាក់​បង្ហាញ​ឯកសារ SWF ក្នុង​ប្លក់

Blogger ដែល​​ខ្មែរ​​ស្គាល់​ថា​ជា Blogspot នោះ គឺ​ជា​សេវាកម្ម​​បង្កើត​កំណត់ហេតុ​បណ្ដាញ​​ Blog (ប្លក់) ដោយ​មិន​គិត​ថ្លៃ​ដែល​ពេញ​និយម​បំផុត ងាយស្រួល​ប្រើ លឿន សម្រាប់​អ្នក​ប្រើ​ការ​សាមញ្ញ​រហូត​ដល់​អ្នក​ជំនាញ។ មាន Template ស្អាតៗ​ជា​ច្រើន ហើយ​អាច​តុបតែង​ដោយ​​បន្ថែម​កូដ​ផ្សេងៗ។ កាល​ពី​មិន​ទាន់​ស្គាល់ Blogspot ខ្ញុំ​គិតថា​វា​មិន​មាន​អី​ត្រូវ​ប្រើ​អោយ​ប្លែក​នោះ​ទេ តែ​ការ​គិត​របស់​ខ្ញុំ​គឺ​ខុស​ស្រឡះ មាន​រឿងរ៉ាវ​ជា​ច្រើន​ដែល​ខ្ញុំ​មិន​បាន​ដឹង​ពី Blogspot រហូត​មក​ដល់​ពេល​នេះ​ខ្ញុំ​នៅ​តែ​ឆ្ងល់​ថា Blogspt អាច​ធ្វើ​អ្វី​បាន​ខ្លះ ដូច​នេះ​ខ្ញុំ​ខំ​ស្រាវជ្រាវ​អំពី​វា​រហូត​ដល់​អស់​ក្បាច់។


​អំពី​ឯកសារ SWF : គឺ​ស្ថិត​ក្នុង​ត្រកូល Flash ពាក្យ​ពេញ​គឺ Shockwave Flash Movie ជា​ប្រភេទ​ឯកសារ​មាន​ចលនា​បង្កើត​ដោយ Adobe Flash។ ជា​ការ​លាយ​បញ្ចូល​អក្សរ រូបភាព​ជា Vector និង Raster ដោយ​មាន​ការ​ដាក់​បញ្ជា​ដោយ​ ActionScript ដើម្បី​​កំណត់​ចលនា​នានា គោល​បំណង​ដែល​បង្កើត SWF គឺ​សម្រាប់​បង្កើត​ចលនា​ផ្សេងៗ​ក្នុង​គេហទំព័រ ដែល​ភាសា​ផ្សេងៗ​ទៀត​មិន​ងាយ​បង្កើត។ ទាល់​តែ​មាន Flash plug-in ទើប​កម្មវិធី browsers អាច​ដំណើរ​ការ​ SWF បាន។ មុន​ដំបូង Flash បង្កើត​ដោយ​ក្រុមហ៊ុន Macromedia តែ​លក់​ទៅ​អោយ Adobe system ក្នុង​ឆ្នាំ 2005 ឥឡូវ​ពាក្យ​ថា Macromedia Flash ត្រូវ​បាន​ជំនួស​មក​វិញ​ថា Adobe Flash

លោក​អ្នក​ត្រូវ​បង្ហោះ​ឯកសារ SWF ក្នុង Google Sites ជាមុន​សិន!

សម្រាប់​ខ្ញុំ​កន្លែង​ដែល​ល្អ​សម្រាប់​បង្ហោះ​ឯកសារ SWF នោះ​គឺ Google Sites។ មិន​គិត​ប្រាក់​ អ្នក​គ្រាន់​តែ​ចូល​ទៅ​បង្កើត​គណនី​មួយ​នៅ​ទី​នោះ​ រួច​បង្ហោះ​ជា​ការ​ស្រេច សូម​មើល​ខាង​ក្រោម​នេះ៖
- កត់ត្រា​ចូល (Log In) គណនី Google រួច​ចុច​ប៊ូតុង  CREATE

- Select a template to use : ជ្រើស​យក Blank template
- Name your site : ដាក់​ឈ្មោះ Site
- Site location : មាន​ដោយ​ស្វ័យប្រវត្ត
- Type the code shown : វា​យ verification code ចូល
 រួច​ចុច​ប៊ូតុង  CREATE  (សូម​មើល​រូប​ខាង​ក្រោម)

- បន្ទាប់​ពី​ចុះ​ឈ្មោះ​បង្កើត Google Site រួចមក សូម​ក្រឡេក​មើល Menu ដែល​នៅ​ខាង​លើ
- ​ចុច​ប៊ូតុង  More >> Manage Site (សូម​មើល​រូប​ខាង​ក្រោម)

- ចូល​ដល់​ផ្ទាំង​គ្រប់គ្រង ចុច​លើ Attachments >> ចុច​ប៊ូតុង ​ Upload  (សូម​មើល​រូប​ខាង​ក្រោម)

- ចូល​ទៅ​រក​ឯកសារ SWF ដែល​អ្នក​ចង់​បង្ហោះ​ (សូម​មើល​រូប​ខាង​ក្រោម)

- ឯកសារ SWF របស់​អ្នក​នឹង Upload ចូល សូម​ចុច View  ដើម្បី​កត់​យក​តំណ​​ឯកសារ

- បន្ទាប់​ពី​ចុច View នោះ​ Browser និង​បើក​ឯកសារ​ដែល​យើង​បាន​បង្ហោះ​នៅ​ក្នុង​ Tab ថ្មី
សូម​មើល​ត្រង់ របា​អាសយដ្ឋាន អ្នក​នឹង​ឃើញ​តំណ​របស់​ឯកសារ​ដែល​បាន​បង្ហោះ​មាន​ទំរង់​ស្រដៀង​ខាង​ក្រោម​នោះ

https://2ef23669-a-62cb3a1a-s-sites.googlegroups.com/site/akbalthom/Color%202.swf?attachauth=ANoY7cqhIq70PzQrU16N5oGEPNvEpYcJcrYI1l4wYfouh_1mFp3WeDkSQATh_0sGJfDqAkKQSm-gGwq4C8kxe5FJQJQvK-g3T5EvHt34gznPLtOWoxqf-62OPmB8N0QptK5VhIHHwaTdFGNqdfnedomrajXMW27rrbfld7EWLeIaD_Ywbc7T6GsHnvPpFJN9sIlTFTXufU08tYC2CaVNf8XyPR0dQNFeVQ%3D%3D&attredirects=0

សំគាល់ : ឃើញថា​តំណ​ឯកសារ​ ដែល​បាន​បង្ហោះ​​មាន​ប្រវែង​វែង​ណាស់។ តើ​យើង​ត្រូវ Copy យក​ទាំង​អស់​ឬ? ទេ​មិន​មែន​ Copy ទាំង​អស់​ទេ យើង​ Copy តំណ​ទុក​ប្រើ​ត្រឹម​កន្ទុយ​ឯកសារ swf :

https://2ef23669-a-62cb3a1a-s-sites.googlegroups.com/site/akbalthom/Color%202.swf

របៀប​ដាក់​ឯកសារ SWF ក្នុង​អត្ថបទ

ទម្រង់​កូដ​បង្កប់​ SWF មាន​ទម្រង់​ដូច​ខាង​ក្រោម :

<embed type="application/x-shockwave-flash" src="PASTE THE URL HERE" pluginspage=" http://www.macromedia.com/go/getflashplayer" height="400" width="400"></embed>

PASTE THE URL HERE : ជា​កន្លែង​ដាក់​តំណ​ឯកសារ​ SWF ដែល​អ្នក​បាន​បង្ហោះ​រួម
height="400" : កំណត់​ប្រវែង​កំពស់​ឯកសារ
width="400" : កំណត់​ប្រវែង​ទទឹង​ឯកសារ


- ចូល​ទៅ​ក្នុង​ប្លក​លោក​អ្នក​ សាក​​បង្កើត​អត្ថបទ​ថ្មី​មួយ Pasts Embed កូដ​ចូល ​ដោយ​ប្រាកដ​ថា​អ្នក​កំពុង​ឈរ​លើ HTML (សូម​មើល​រូប​ខាង​ក្រោម)


- ឧទាហរណ៍​ : ខ្ញុំ​មាន​ចង់​ដាក់​ឯកសារ​មួយ​ខាង​ក្រោម​នេះ ដែល​មាន​កូដ

<embed height="400" pluginspage=" http://www.macromedia.com/go/getflashplayer" src="https://2ef23669-a-62cb3a1a-s-sites.googlegroups.com/site/akbalthom/Color%202.swf" type="application/x-shockwave-flash" width="400"></embed>

ពេល​នេះ​ខ្ញុំ​អាច​ដាក់ SWF បាន​ហើយ :D

 

No comments:

Post a Comment