សូមស្វាគមន៍ចំពោះ ឯកឧត្តម លោកជំទាវ អស់លោក-​លោកស្រី និងប្រិយ៍មិត្ត​អ្នក​អានទាំងអស់ ដែលបានចំណាយពេលវេលាដ៍មានតម្លៃរបស់ខ្លួន អានសាររបស់ខ្ញុំបាទ​....សូមអរគុណ! Welcome to Lok Chumteav, H.E, Ladies and Gentlemen who is visiting on my web-blogspot today. Thank you...!

Monday, March 3, 2014

​សម្រាល​កូន​​ដោយ​ការ​វះកាត់​​មាន​សុវត្ថិ​ភាព​​ល្អ​តែ​ប្រឈម​​នឹង​ជំងឺ​​មួយ​ចំនួន​​ត្រូវ​ប្រុង​ប្រយ័ត្ន ​ស្ត្រី​​បំប៉ន​​សុខ​ភាព​​ដោយ​ទទួល​ទាន​​សាច់ បន្លែ ផ្លែឈើ​​ឱ្យ​បាន​​គ្រប់​គ្រាន់​​ក្រោយ​ពេល​សម្រាល​កូន​

​​ស្ត្រី​គ្រប់​រូប​​នៅ​ពេល​​​​ជិត​​ដល់​ថ្ងៃ​សម្រាល​​កូន​​តែង​​​​​​ព្រួយ​ បារម្ភ​​​ពីសុវត្ថិ​ភាព​នៃ​ការ​សម្រាល​​​​​​​​នោះ​ដោយ​បំណង​ប្រា​ថ្នា​តែ​​ សុខ​​ចម្រើន​​និង​​​រួច​ផុត​ពី​គ្រោះ​ថ្នាក់​​ដោយ​ប្រកា​រ​ផ្សេង​ៗ​​​​ទាំង​ កូន​ និង​ម្ដាយ​​​​​។ ជួប​ជាមួយ​​​​លោក​វេជ្ជបណ្ឌិត​​អ៊ូច ​ឌីណា ​ឯក​ទេស​​​ផ្នែកសម្ភព​​និង​រោគ​ស្ត្រី​នៃ​មន្ទីរ​​​សម្ភព ​និង​សម្រាក​​ព្យា​បាល​​ឥន្ទ្រ​ទេវី​ បាន​ប្រាប់កោះសន្ដិ​ភាព​​ឱ្យ​ដឹង​ថា​​ ​សម្រាល​កូន​ដោយ​​ការ​វះកាត់​​ គឺ​ជា​​បទ​អន្តរាគមន៍​ដោយ​ការ​វះ​កាត់​​ស្ត្រី​ដើម្បីយក​​កូន​ចេញ​​ពី​ ផ្ទៃម្ដាយ​​(ស្បូន)​​ខណៈ​ការ​សម្រាល​​​ដោយ​ធម្មជាតិ​មិន​អាច​ប្រព្រឹត្តទៅ​ បាន​ ។ វិធី​សម្រាល​កូន​ដោយ​​ការ​វះកាត់​បាន​​​កើន​ឡើង​​​តាំង​ពីក្នុង​ឆ្នាំ១៩៩០ ។
ជាទូទៅ ​​វិធី​សម្រាល​កូន​​ដោយ​​ការ​វះ​​កាត់​​​​ត្រូវ​បាន​បែង​ចែក​​ជា​​២​​របៀប​ គឺ​​ ៖​ ​​​វះកាត់​​​បន្ទាន់ និង​វះ​កាត់​​ដោយ​ការ​ដាក់​កម្មវិធី​ ។

​នៅ​ពេល​​ណា​ទើប​គេអនុវត្ត​​ធ្វើការ​វះ​កាត់​​យក​ទារក​​ចេញ​ពី​ផ្ទៃ​ម្ដាយ​ ?​​
-​ នៅពេល​​​អាងត្រគាក​​ម្ដាយ​តូច​ចង្អៀត​​​
- ម្ដាយ​ទទួល​គ្រោះថ្នាក់​​ដោយ​បាក់​​ឆ្អឹង​​លើ​អាង​ត្រគាក​ ។
​​- រយៈ​ពេល​នៃ​ការ​ឈឺ​​ពោះ​សម្រាល​កូន​មាន​រយៈពេ​ល​យូរ​​​​នឹង​ឈឺ​ខ្លាំង​ដែល​មិន​អាច​ទ្រាំ​បាន។
- ​ម្ដាយមានជំងឺ​​ប្រចាំកាយ​ដូចជា ​ជំងឺ​ខ្សោយ​​​បេះ​ដូង​ ជំងឺផ្លូវ​ដង្ហើម​​ និង​​​ជំងឺខ្សោយ​​ក្រលៀន​ធ្ងន់​ ។
- ស្បូន​ខ្សោយ
- ​សុក​ពាំងជិត​មាត់ស្បូន​
- មាន​ដុះ​ដុំ​​ពក​នៅ​ផ្នែកខាង​​​ក្រោម​ស្បូន​​
-ស្បូន​​​មាន​រូប​រាង​​​ខុស​ធម្ម​តា​​
- ទារក​​​មានសុខ​​ភាព​​ខ្សោយ​ខ្លាំង​​
-​​ស្រុ​ត​ធ្លាក់​​ទង​សុក​​មក​ក្រៅ​​ទ្វារ​មាស​​​
-​ ចង្វាក់​បេះដូង​​កូន​​ប្រែប្រួល​​​ខុស​ធម្ម​តា​​
- ទម្រង់​​កូន​មិន​ធម្ម​តា​ដូចជា​ កូន​​នៅ​ទទឹង​​ពោះ កូន​ហុច​ដៃមក​មុន ​ហុច​គូ​ទ​មក​​មុន​ កូន​មាន​​​ទំហំ​​​ធំពេក​​ជា​ទូទៅ​​​លើស​ពី​​​៤គី​ឡូក្រាម​​​
- កូន​មាន​ទំហំ​​​ក្បាល​ធំ​… ។

ការ​សម្រាល​កូន​​ដោយ​វះកាត់​មាន​អត្ថ​​ប្រយោជន៍​​​យ៉ាង​ណា​ខ្លះ ?​
ជួយស្រោច​ស្រង់​​ជីវិត​ម្ដាយ​​​​​​និងកូន​​ ។ ​
- បន្ថយ​ការ​ឈឺចាប់​​​របស់​ម្ដាយ​​នៅ​ពេល​​ឈឺ​ពោះ​ស​ម្រាល​ ។
- ​ផុត​​ព្រួយ​បារម្ភ​​ពីការ​ខូច​ខាត​​​ឬដាច់​​រហែក​ទ្វារ​មាស ។
- ទទួលបាន​​កូន​មួយ​ដែលមិន​មានការ​ប៉ះ​ទង្គិច​​​អ្វី​ទាំង​អស់​ ​។
- ចៀស​ផុត​​ពី​គ្រោះថ្នាក់ទាំង​ឡាយ​​​កើត​​ឡើង​​​ពីការ​សម្រាល​​ ។
​លោកវេជ្ជបណ្ឌិត​​​អ៊ូច​ ​​ឌី​ណា​​ ​បាន​បន្ត​​​ថា ​​​​ ចំពោះ​​​ផល​វិបាក​​មាន​ដូច​ជា​ ៖
១ -ចំពោះម្ដាយ​​
- អាច​​មានការ​ឈឺចាប់​​នៅក្រោយ​​ពេល​វះ​កាត់​​​នៅ​លើ​​​មុខ​របួស​​ ។
- ធ្វើ​ឱ្យមាន​វិបត្តិ​​លើ​ផ្លូវ​រំលាយ​អាហារ​​ដូច​ជា មិន​​ដើរ​ខ្យល់មួយ​រយៈ​​ ហើមពោះ​ ឈឺ​ក្នុង​ពោះ​​​ ទល់លាមក​ជា​ដើម ។
- ម្ដាយមានការ​ខ្សោយ​​កម្លាំង​ខ្លាំង​ជាង​ការ​សម្រាល​​ដោយ​ធម្មជាតិ​ ។
- ខាត​​បង់​ចំណុះឈាម​​ច្រើន​ជា​​ង​​​សម្រាល​ ធម្ម​តា ។
- ​​អាច​នឹងមាន​​​ដុំ​ឈាមកក​​នៅ​ក្នុង​ពោះ​​ ។
- ​មាន​ការ​ក្លាយ​រោគ​(Intection )​​​​លើ​ស្នាម​របួស​​​ក្នុង​ពោះ​​បណ្ដាល​មក​ពីជំងឺ​អាប់​សែ​ឬ​​រលាក​ស្រោម​ ពោះ​ស្រួច​ស្រាវ​ អាច​​បណ្ដាលឱ្យ​​​កើត​​លើ​​​​​ផ្លូវមូត្រ​ ។​​
- ​ស្ទះសរសៃឈាម​​លើ​ផ្លូវ​ដង្ហើម​
- ​ធ្វើ​​ឱ្យ​ស្បូន​​មាន​ស្នាម​របួស​ ។​
-អា​ច​​​បង្ក​​ឱ្យ​កើតជំងឺ​អារ​(Infertilite )​​។
- ​បង្កើន​​គ្រោះ​ថ្នាក់​​​ទៅ​លើ​គភ៌​​​​លើក​ក្រោយ​ដូច​ជា​​ កូន​ស្លាប់​​ក្នុង​ពោះ ធ្លាក់​ឈាម​​តាម​ទ្វារ​មាស​​ធ្វើ​ឱ្យ​ទង​​សុក​​​​​ទៅ​​លើ​ភ្នាសស្បូន​​មិន​ ធម្ម​តា

​​(​Placenta Proevia )​​។
- អាច​​ត្រូវ​វះកាត់​​នៅ​ពេល​មានគ​ភ៌​​បន្ទាប់ ។
​​២- ​ចំពោះទារក ​
ការ ​សម្រាល​​ដោយ​វះកាត់​​​ជាទូទៅ​​ទារក​កើត​មក​ដោយ​​គ្មាន​ប៉ះពាល់​​អ្វីទាំ​ ងអស់​​ ប៉ុន្តែ​មាន​ករណី​​​ខ្លះ​ដែល​គេសង្កេត​​ឃើញ​គឺ​អាចមាន​បញ្ហា​លើ​ផ្លូវ​ ដង្ហើម​​​​ដោយ​សារ​សួត​មាន​សំណើម​​ធ្វើ​ឱ្យ​ការ​ដក​ដង្ហើម​​ពិបាក​​ ករណីនេះ​​អាចធូ​រ​ស្រាល​​វិញ​​​ក្នុង​​រយៈ​ពេល​ខ្លី ។

អ្នក​ត្រូវ​ ចងចាំ​ថា​ ​ចំពោះមាតា​​ដែល​ដឹង​ខ្លួន​ថា​នឹង​​ត្រូវ​ទទួល​ការ​វះកាត់​​​​នៅ​ពេល​សម្រាល ​កូន​​តែ​បាន​​ទទួល​​នូវការ​បំប៉ន​​ឱ្យ​បាន​ល្អ​​ដើម្បីចៀស​​​វាង​នូវ​ជំងឺ​ មួយ​ចំនួន ។ ក្រោយ​ពេល​​​​​​វះកាត់​​អ្នក​ជំងឺ​​គប្បី​តាំង​ចិត្ត​​​ឱ្យ​រឹងមាំ​​ចៀសវាង​ ​ការ​ស្ពឹក​ស្រពន់​ (ថ្នម​ខ្លួន​)​ ដើម្បី​ធ្វើឱ្យ​មានសុខុមា​ល​ភាព​​​ក្នុង​រយៈ​ពេល​​ឆាប់​​ខាងមុខ​ ។ ភ្លាម​ៗ​​ត្រូវសម្រាក​​ឱ្យ​បាន​​​​​​ស្ងៀម​​ ហា​មងើប​​​អង្គុយ​​រយៈ​ពេល​​​​​២៤​​ម៉ោង​​​ ។ ​សម្រាក​​នៅ​លើ​គ្រែ​​ដោយ​សណ្ដូក​​ជើង​​​ ចំណែក​​ចំណីអាហារ​​ត្រូវ​ទទួល​ទាន​ឱ្យ​បាន​​គ្រប់​គ្រាន់​​​​ដូច​ជា សាច់​​ ត្រី បន្លែ​​​ ផ្លែ​ឈើ​ ​ជំរុញ​ឱ្យ​ដំណើរ​ការ​​​​​​របស់​ពោះវៀន​​មាន​ចល​នា​បាន​ល្អ​ ។ ​ជា​ពិសេស​​​ត្រូវ​លេប​ថ្នាំ​មានជាតិ​ដែក​​​​​​​និង​កាល់​ស្យូម​​​​ ញ៉ាំទឹក​ឱ្យ​បានច្រើន​​ដើម្បី​ឱ្យ​​មាន​ទឹក​ដោះ​​​​​ គ្រប់គ្រាន់​ ។ ​ត្រូវបំបៅ​​ដោះកូន​​​ដោយ​អង្គុយ​ឱ្យ​បាន​​ត្រឹម​ត្រូវ​ចៀស​វាង​ការ​ដេក​​ បំបៅ ។ ​ត្រូវ​តម​​រួម​រ័ក​​​ក្នុង​រយៈ​ពេល​​​៦​សប្ដាហ៍​យ៉ាង​តិច​ ហើយ​​អាច​ធ្វើ​​កីឡា​បន្តិច​បន្តួច​ក្រោយ​​៨សប្ដាហ៍ ៕





ប្រភព ៖ កាសែតកោះសន្តិភាព

No comments:

Post a Comment